ជំនាញធុរៈកិច្ចភេសជ្ជៈផ្លាស់ប្ដូរជីវិតយុវតី អៃសះ ពីអ្នករើសស្វាយចន្ទី ឱ្យ​ក្លាយជាអ្នកជំនាញឆុងកាហ្វេ និងធ្វើភេសជ្ជៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សេង អៃសះ ​​​គឺជាក្មេងស្រីម្នាក់ធំធាត់ឡើងនៅ​ខេត្ត​រតនគិរី តំបន់​ភាគឦសាន នៃប្រទេសកម្ពុជា, នៅ​ស្រុក​កំណើត​ដើម្បីជួយគ្រួសារ អៃសះ បានចាប់យកមុខរបរ​ជាអ្នក​លក់ប្រហិតតាមភូមិ និង​ពេលខ្លះ​ស៊ីឈ្នួល​រើស​ស្វាយចន្ទី ព្រោះតែគ្មានជំនាញ​អ្វី​ និង​មិន​បានរៀនខ្ពង់ខ្ពស់។ តែ​បច្ចុប្បន្ន​នេះ អៃសះ បានក្លាយជាអ្នកជំនាញភេសជ្ជៈ​ដ៏ពូកែម្នាក់ និង​កំពុងធ្វើ​ការងារដែលទទួលបានប្រាក់កម្រៃសមរម្យ​ នៅ​ក្នុងហាងកាហ្វេមួយ​កន្លែង​នៅ​រាជធានីភ្នំពេញ បន្ទាប់ពីនាង​ឆ្លង​កាត់ការ​បណ្តុះបណ្តាល​ជំនាញធុរកិច្ចភេសជ្ជៈ ពី​កម្មវិធី ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។

យុវតី សេង អៃសះ និយាយថា តាមពិតទៅនាង​ស្រឡាញ​ជំនាញ​ឆុងកាហ្វេ និង​ភេសជ្ជៈ ហើយ​ក៏​ធ្លាប់​បាន​ស្វែង​រក​ការ​រៀន​ជំនាញនេះដែរ ប៉ុន្តែតម្លៃនៃថ្នាក់រៀនជំនាញនេះថ្លៃ ធ្វើ​ឱ្យ អៃសះ មិន​មានលទ្ធភាពរៀន ទើបបន្តនៅ​ធ្វើការងារជាអ្នក​រើសស្វាយចន្ទី និង​ជាអ្នក​លក់ប្រហិតតាមភូមិ​បន្ត​ទៅ។ ប៉ុន្តែថ្ងៃមួយ នាង​ក៏​ទទួលបានដំណឹង​ពីការ​សិក្សា​ជំនាញ​ធុរកិច្ចភេសជ្ជៈ ដែលធ្វើការផ្សព្វផ្សាយ​ពី​វិទ្យាស្ថានជាតិសហគ្រិនភាព និង​នវានុវត្តន៍​នៅ​ក្នុងស្រុកអណ្តូងមាស ដែលជា​តំបន់​នាងរស់នៅ អំពី​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ ក្រោមគម្រោង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់របស់រាជរដ្ឋាភិបាល។

ក្រោយ​ទទួលបាន​ព័ត៌មាន​នៃការ​សិក្សា​នេះភ្លាម យុវតី សេង អៃសះ ក៏​សម្រេចចិត្តសុំ​ឪពុកម្តាយ​ធ្វើ​ដំណើរ​មក​រាជធានីភ្នំពេញ​ជាមួយ​មិត្តភក្តិ​ពីរបីនាក់ទៀត​ដែលមានក្តីស្រម៉ៃ និង​ស្រឡាញ់ការឆុងកាហ្វេដូចគ្នា ដើម្បីចុះឈ្មោះ​ចូលរៀនជំនាញ ធុរៈកិច្ចភេសជ្ជៈ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ត (NIEI) តែម្តង។

ចាប់តាំងពីរៀនជំនាញធុរៈកិច្ចភេសជ្ជៈមក យុវតី សេន អៃសះ ពិតជាសប្បាយចិត្ត និងខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកវិជ្ជាពីលោកគ្រូអ្នកគ្រូដែលបានបង្រៀន និងអនុវត្តន៍ជាក់ស្ដែង។ ដោយការ​ខិតខំ អៃសះ​ បានក្លាយជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនទៀតដែលទទួលបានឱកាសហាត់ការងារនៅតាមហាងកាហ្វេផ្សេងៗគ្នា បានសិក្សាអំពីការប្រើប្រាស់ម៉ាស៊ីន ការរៀនពីកាហ្វេ និងភេសជ្ជៈផ្សេងៗ និងស្វែងយល់កាន់តែច្រើនអំពីផ្នែកនេះរហូតបញ្ចប់ការសិក្សា។

ត្រឡប់មកនិយាយពីអារម្មណ៍​នៃការឃ្លាតឆ្ងាយពីផ្ទះវិញ អៃសះ និយាយថា ការផ្លាស់ប្ដូរកន្លែងស្នាក់នៅ និងមកសិក្សាឆ្ងាយផ្ទះ ធ្វើ​ឱ្យ​នាង​ជួបផលលំបាកមួយចំនួន ដូចជាអាហារ និងកន្លែងស្នាក់នៅ ប៉ុន្តែដោយមានការជួយសម្របសម្រួល និងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនៅក្នុងសាលារៀន រូបនាង និងមិត្តអាចរៀន និងបញ្ចប់ការសិក្សាជំនាញរយៈពេលខ្លីដោយជោគជ័យ និងមានការងារមួយច្បាស់លាស់ផងដែរ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន សេន អៃសះ កំពុងធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈផ្សេងៗនៅក្នុងហាងកាហ្វេរបស់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ត (NIEI) និងកំពុងបន្តចាប់ជំនាញវគ្គខ្លីផ្សេងៗដែលកម្មវិធី១លាន៥សែនផ្ដល់ជូនផងដែរ។

ជារួម យុវតី មកពីខេត្តរតនៈគិរីរូបនេះ លើកទឹកចិត្តដល់យុវជន យុវនារី និងសាធារណៈជនទាំងអស់ដែលមានបំណងសិក្សាអំពីជំនាញវគ្គខ្លីផ្សេងៗសូមស្វះស្វែងរកការរៀនជំនាញនៅតាមវិទ្យាស្ថានបច្ចេកទេស និងតាមគ្រឹះស្ថានសិក្សានានាដែលផ្ដល់ការសិក្សាវគ្គខ្លី និងជំនាញច្បាស់លាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...