ពុទ្ធសាសនបណ្ឌិត្យប្រកាសទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ក្រោមប្រធានបទ «ការលោភលន់នាំមកនូវសេចក្ដីវិនាស»

ភ្នំពេញ – ក្រោមការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យកម្ពុជាបានប្រកាសទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការលោភលន់នាំមកនូវសេចក្ដីវិនាស» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។

សារធារណជនទាំងទាំងអស់​ដែល​ចង់​ចូលរួម​អាច​ដាក់ស្នាដៃចូលរួម​ប្រកួតបាន ដោយ​លក្ខខណ្ឌចូលរួមមានដូចជា បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែមួយគត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន ។ ក្នុងនោះស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer Os Siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០ ទៅ ១៥ទំព័រ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥ ទៅ ១០ទំព័រ ហើយសាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ ។

ជាមួយគ្នានេះ បេក្ខជនត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស) ហើយបេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរស័ព្ទ និងអ៊ីមែលឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលគណៈកម្មការរៀបចំធ្វើការទាក់ទង ។

សម្រាប់ជ័យលាភីនឹងទទួលបានជា ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ ដោយក្នុងនោះ ជ័យលាភីរឿងខ្លី មានចំណាត់ថ្នាក់លេខ ១-២-៣ និងជ័យលាភីកំណាព្យរឿងខ្លី មានចំណាត់ថ្នាក់លេខ ១-២-៣ ។

ចាប់ទទួលស្នាដៃពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៥ ល្ងាច ជាកំហិត ដោយអាចផ្ញើស្នាដៃតាមតេឡេក្រាមលោកស្រី ញ៉ ស្រីម៉ុច ០៦៩ ៤៦៩ ៩៥៦ ឬផ្ញើតាមអ៊ីម៉ែល bilitchamp@gmail.com ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)