អ្នកវិទ្យាសាស្ត្រ AI ថា ជំនាញរៀនពីរបៀបរៀន នឹងក្លាយជាជំនាញចាំបាច់បំផុតនាពេលអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកវិទ្យាសាស្ត្រ AI របស់ក្រុមហ៊ុន Google ដ៏កំពូលម្នាក់ និងជាជ័យលាភីណូបែលឆ្នាំ២០២៤ បានលើកឡើងថា ជំនាញសំខាន់បំផុត ដែលមនុស្សជំនាន់ក្រោយត្រូវមាន គឺ ការរៀនពីរបៀបរៀន ដើម្បីតាមឱ្យទាន់ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្ដូរការអប់រំ និងរបៀបធ្វើការ រួមទាំងការប្រកបមុខរបរ។

ថ្លែងនៅក្នុងរោងមហោស្រពរ៉ូមាំងនៅជើងភ្នំ Acropolis ក្នុងទីក្រុង Athens កាលពីពេលថ្មីៗនេះ លោក Demis Hassabis នាយកប្រតិបត្តិ នៃ DeepMind របស់ Google បាននិយាយថា ការផ្លាស់ប្ដូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាទាមទារ ឱ្យមនុស្សមានវិធីសាស្ត្រថ្មីក្នុងការរៀនសូត្រ និងការអភិវឌ្ឍជំនាញ។

លោក Hassabis បានប្រាប់ទស្សនិកជនថា វាពិបាកណាស់ក្នុងការព្យាករណ៍អនាគត ដូចជា ចាប់ពីពេលនេះ រហូតដល់ ១០ឆ្នាំក្រោយ ថា គ្រប់យ៉ាងនឹងនៅតែធម្មតា។ វាកាន់តែពិបាកក្នុងថ្ងៃនេះ ដោយសារ AI កំពុងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក្នុងល្បឿនដ៏លឿន សូម្បីតែពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក៏ពិបាកព្យាករណ៍ដែរ។ រឿងតែមួយគត់ ដែលអាច​​និយាយបានយ៉ាងប្រាកដនោះគឺថា ការផ្លាស់ប្ដូរដ៏ធំនឹងមកដល់។

អ្នកវិទ្យាសាស្ត្រខាងសរសៃប្រសាទ និងជាអតីត អ្នកលេងអុក បាននិយាយថា បញ្ញាសិប្បនិម្មិតទូទៅ ដែលជាចក្ខុវិស័យអនាគតនៃម៉ាស៊ីនឆ្លាតវៃយ៉ាងខ្លាំងដូចមនុស្ស ឬយ៉ាងហោចណាស់អាចធ្វើអ្វីៗបានច្រើន ដូចមនុស្សអាចធ្វើបានដែរ ហើយទិដ្ឋភាពនេះ អាចនឹងមកដល់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

លោកបាននិយាយថា សកម្មភាពនេះ នឹងនាំមកនូវភាពជឿនលឿនយ៉ាងខ្លាំង ហើយធនធាននាពេលអនាគតនឹងកាន់តែសម្បូរបែប ព្រមជាមួយនឹងតម្លៃសមរម្យ។

លោក Hassabis បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «Meta-Skill» ដែលជាសមត្ថភាពក្នុងការយល់អំពីរបៀបរៀន និងការបង្កើនប្រសិទ្ធភាព ក្នុងការរៀនជំនាញថ្មី រួមជាមួយនឹងមុខវិជ្ជាបែបប្រពៃណី ដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រ។ លោកបន្តថា រឿងមួយដែលយើងនឹងដឹងច្បាស់ គឺអ្នកនឹងត្រូវបន្តរៀន ពេញមួយជីវិតការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...