ប្រធានបទ «អាវុធមុខពីរ» របស់ម្ចាស់ជ័យលាភីវោហារស័ព្ទឆ្នើម ជាការបញ្ជ្រាបឱ្យយុវជនដឹងពីឥទ្ធិពលសុខភាពផ្លូវចិត្ត

យុវតី សឺង សួនរ៉ូហ្សា មកពីសាលាប៊ែលធីអន្តរជាតិ ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកវោហារស័ព្ទឆ្នើមលើប្រធានបទ «អាវុធមុខពីរ» ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២៣។ ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះ រ៉ូហ្សា បានលើកឡើងថា រូបគេពិតជាសប្បាយចិត្ត និងរំភើបខ្លាំង ព្រោះត្រូវទន្ទឹងរងចាំលទ្ធផលរហូតដល់មួយខែ។ ម្យ៉ាងលទ្ធផលនេះ មិនមែនគ្រាន់តែជោគជ័យសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ប៉ុន្តែក៏ជាការតំណាងសាលាផងដែរ។

យុវតីរូបនេះបន្ថែមថា ចំពោះកម្មវិធីតម្រូវឱ្យលើកប្រធានបទ ទាក់ទងនឹងវិស័យអប់រំ ហើយប្រធានបទ រ៉ូហ្សា លើកឡើងនៅក្នុងការប្រកួតនោះ គឺពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ទោះវាគឺជាបញ្ហាតូចមួយ ប៉ុន្តែវាកើតឡើងពិតជាក់ស្ដែង និងចាក់ដោតសម្រាប់យុវជន និងសង្គម ។

រ៉ូហ្សា បញ្ជាក់ថា ប្រធានបទ «អាវុធមុខពីរ» ដែលខ្លួនលើកយមកនិយាយនោះ គឺមានគោលបំណងធំបំផុត ដើម្បីបញ្ជ្រៀបឱ្យយុវជនយល់អំពីឥទ្ធិពលសុខភាពផ្លូវចិត្តចំពោះការសិក្សារបស់ពួកគេ។

យុវតី សឺង សួនរ៉ូហ្សា អំឡុងពេលរង់ចាំស្ដាប់ការប្រកាសលទ្ធផល ការប្រកួតវោហារឆ្នើមឆ្នាំ ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

ប្រធានបទ ដែលខ្ញុំបានលើកឡើងក្នុងការប្រកួតជជែកដេញដោល គឺគោលដៅរបស់ខ្ញុំ ចង់បញ្ជ្រាបឱ្យយុវជនទាំងអស់ គាត់បានដឹងអំពីបញ្ហាតួចៗមួយ ប៉ុន្តែវាជះឥទ្ធិពលខ្លាំងទៅដល់ការសិក្សារបស់គាត់។

យុវតី សឺង សួនរ៉ូហ្សា ម្ចាស់ជ័យលាភី វោហារស័ព្ទឆ្នើម ឆ្នាំ ២០២៣

បើតាមការបញ្ជាក់របស់រ៉ូហ្សា មានបីកត្តាដែលធ្វើឱ្យរូបគេទទួលបានលទ្ធផលល្អប្រសើរក្នុងការនិយាយជាសាធារណៈ ទី១ គឺកត្តាខ្លួនឯង ៖ រ៉ូហ្សា ថា មែនទែនទៅ រូបគេក៏ធ្លាប់បរាជ័យក្នុងកម្មវិធីជជែកដេញដោលផ្សេងៗពីមុនមកដែរ ហើយក៏ធ្លាប់បាក់ទឹកចិត្តទៀតផង, ទី២ គឺកត្តាគ្រួសារ ៖ ប៉ាម៉ាក់នៅតែបន្តនៅក្បែរ និងលើកទឹកចិត្ត ដែលធ្វើឱ្យគេមានកម្លាំងចិត្ត ហើយនៅពេលដែលរូបគេទៅផ្ទះ ប៉ាម៉ាក់គេតែងតែនិយាយថា គេនឹងធ្វើបាន, ទី៣ គឺកត្តា សមាជិកក្រុម និងមិត្តភក្តិ។

យុវតីឆ្នើមខាងលើបន្ថែមថា សម្រាប់យុវជនជំនាន់ក្រោយ ដែលចង់ចូលរួមប្រកួតនិយាយជាសាធារណៈ គួរមានលក្ខណៈចំនួនបី ទី១ គួរតែមានសិល្បៈក្នុងការនិយាយ ហើយ រ៉ូហ្សា ជឿថា ទាំងអស់គ្នាសុទ្ធតែមានសិល្បៈ និងទេពកោសល្យនិយាយរៀងខ្លួន គ្រាន់តែថា យើងខ្លួនឯងមិនទាន់ដឹងថា គួរនិយាយបែបណាទើបទាក់ទាញ។ ជាក់ស្ដែង សិល្បៈក្នុងការនិយាយរបស់ រ៉ូហ្សា មានទំនោក្នុងការនិយាយបែបអារម្មណ៍មនោសញ្ជេតនា។ ដូច្នេះ ភាគច្រើន ប្រធានបទដែលយុវតីរូបនេះ និយាយគឺតែងតែផ្ដោតទៅលើរឿងបែបហ្នឹង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការនិយាយ។ ទី២ ភាពក្លាហានក្នុងការបង្ហាញ ព្រោះថា អ្នកខ្លះមានសមត្ថភាព ប៉ុន្តែគាត់មិនបានបង្ហាញ។ ចំណែកទី៣ គឺ ទាំងសមត្ថភាព ទាំងឱកាស ទាំងលទ្ធភាព ត្រូវតែដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបាននោះទេ។

លោកជំទាវ ស្រូយ សុជាតិ កំពុងប្រកាសលទ្ធផល ចំណែកបេក្ខភាពបួនរូបចុងក្រោយ នៃកម្មវិធីវោហារស័ព្ទឆ្នើម ឆ្នាំ ២០២៣ កំពុងរង់ចាំស្ដាប់លទ្ធផលនៃការប្រកួត នៅវិទ្យាសា្ថនជាតិអប់រំ។

ជាមួយគ្នានេះ រ៉ូហ្សា ក៏បានបង្ហាញការអរគុណចំពោះអគ្គនាយដ្ឋានយុវជន សម្រាប់ការបង្កើតនូវកម្មវិធីនេះឡើង ហើយកម្មវិធីវោហារស័ព្ទឆ្នើ​មនេះទៀតសោត គឺជាលើកទី១ ក្នុងរដូវកាលទាំង៤ ​នៃកម្មវិធីជជែកដេញដោល។ ជាមួយគ្នានេះ យុវតីរូបនេះ បានបង្ហាញក្តីសង្ឃឹមថា នៅរដូវកាលបន្ទាប់នឹងមានអ្នកផ្សេងៗទៀត ធ្វើបានល្អ ឬក៏មានភាពទាក់ទាញលើសរូបគេ ដែលជាម្ចាស់ជ័យលាភីក្នុងឆ្នាំនេះថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។