អត្ថប្រយោជន៍ដែលទទួលបានពីការដើរព្រៃ ឬឡើងភ្នំ

ដំណើរកម្សាន្តផ្សងព្រេងនៅក្នុងព្រៃ ឬការដើរឡើងភ្នំត្រូវមើលឃើញថា ជាសកម្មភាពសប្បាយរីករាយ ប៉ុន្តែវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់សុខភាពផ្លូវចិត្ត និងផ្លូវកាយទាំងក្នុងរយៈពេលវែងនិងខ្លី។ ទន្ទឹមគ្នានោះអ្នកដំណើរ មានឱកាសបង្កើនភាពច្នៃប្រតិដ្ឋថ្មីៗ បង្កើតទំនាក់ទំនងក្នុងសង្គម និងពង្រឹងជំនាញនៃការផ្សងព្រេងបានមួយកម្រិតថែមទៀត។ យោងតាមគេហទំព័រ bestlifeonline បានបង្ហាញគន្លឹះមួយចំនួនអំពីការដើរឡើងភ្នំ ឬដើរព្រៃ ដូចខាងក្រោម ៖

១. កាត់បន្ថយភាពតានតឹង ៖ ដំណើរកម្សាន្តផ្សងព្រេង ឬការឡើងភ្នំ ជាវិធីសាស្រ្តមួយជំរុញឱ្យរាងកាយរឹងមាំ ប៉ុន្តែអ្នកជំនាញបានឱ្យដឹងថា សុខភាពផ្លូវចិត្ត ក៏មានភាពសំខាន់ដែរ ដូច្នេះធ្វើយ៉ាងណាឱ្យធាតុទាំងពីរនេះដើរទន្ទឹមគ្នា ។ គួរកត់សម្គាល់ថា ការជ្រើសរើសសកម្មភាពដើរនៅទីធ្លាខាងក្រៅ គឺមានប្រសិទ្ធភាពយ៉ាងអនេកក្នុងការកាត់បន្ថយជំងឺរ៉ាំរ៉ៃ ភាពតានតឹង និងការបាក់ទឹកចិត្ត។

២. រក្សាប្រព័ន្ធភាពសុំា ​៖ ប្រព័ន្ធភាពសាំ គឺជាកត្តាដ៏សំខាន់ដែលទទួលបានពីការធ្វើដំណើរទៅខាងក្រៅ ជាពិសេសការឡើងភ្នំ ។ ឡើងភ្នំ មិនមែនគ្រាន់តែកាត់បន្ថយបញ្ហាស្រ្តេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីយ៉ាងសំខាន់ជំរុញឱ្យប្រព័ន្ធរាងកាយមានភាពសាំផង​ដែរ ដោយសារតែបានស្រូបយកអុកស៊ីសែន និងមើលឃើញធម្មជាតិបន្ថែម។

៣. ពង្រឹងសាច់ដុំ​ ៖ ប្រសិនបើលោកអ្នកកំពុងតែមានបំណងពង្រឹងសាច់ដុំឱ្យរឹងមាំ និងផ្នែកដទៃនៃរាងកាយដែរនោះ កាលដែលឡើងភ្នំជាញឹកញយ ជាវីធីមួយជួយឱ្យគោលដៅមួយនេះងាយនឹងសម្រេចបាន។ ពីព្រោះថា ការឡើងភ្នំ មិនមែនជាសកម្មភាពដែរដើរធម្មតាៗនោះទេ គឺជាការបោះជំហានមួយដែលមានលំនាំស្រដៀងទៅនឹងការលំហាត់ប្រាណ ដោយសារដីដែលត្រូវដើរនោះមិនមានភាពស្មើគ្នា និងតម្រូវឱ្យប្រើប្រាស់សាច់ដុំចលនាបន្ថែម។

៤. បង្កើនការចងចាំនិងស្មារតីរឭកដឹង ៖ ប្រសិនបើលោកអ្នកចង់រក្សាការចងចាំ ឬស្មារតីរឭកដឹងឱ្យស្របនឹងអាយុរបស់អ្នក អ្វីដែលអ្នកអាចធ្វើនាពេលបច្ចុប្បន្នឱ្យបានទៀងទាត់គឺ ជំរុញឱ្យរាងកាយមានចលនាជាប្រចាំ ហើយការដើរព្រៃផ្សងព្រេង ឬឡើងភ្នំជាញឹកញយត្រូវបានរកឃើញថា ជំរុញការចងចាំ ​និងស្មារតីរឭកដឹង។

៥. រក្សានិងសម្រកគីឡូ ៖ ការសិក្សាមួយបានបង្ហាញថា បទពិសោធន៍មនុស្សមួយក្រុម អាចរក្សាទម្ងន់ និងសម្រកទម្ងន់បានតាមរយៈការដើរឡើងភ្នំ ឬដើរផ្សងព្រេងក្នុងព្រៃ ពីព្រោះតាមរយៈការដើរអាចដុតកាឡូរីបាន។

៦. គេងលង់លក់ល្អ ៖ អត្ថប្រយោជន៍ដ៏ពិសេសមួយទៀតគឺ ការដើរក្នុងព្រៃ ឬឡើងភ្នំក៏អាចអភិវឌ្ឍន៍ ឬពង្រឹងគុណភាពដំណេកបានដែរ។

៧. បង្កើនវិតាមីD ៖ ការដើរកម្សាន្តក៏អាចជួយឱ្យរាងកាយបង្កើនវិតាមីនD ដោយសារការអនុញ្ញាតឱ្យស្បែកប៉ះពាល់ផ្ទាល់នឹងពន្លឺ ដែលមាននូវសារធាតុវិតាមីនD តាមរយៈពន្លឺព្រះអាទិត្យ។

៨. បង្កើតទំនាក់ទំនងសង្គម ៖ ការដើរផ្សងព្រេងនាំឱ្យមនុស្សមានឱកាសជួបជុំគ្នា ថែមទាំងមានសកម្មភាពដែលបង្កបាននូវសាមគ្គីភាព បង្កើនឱកាសក្នុងការនិយាយទំនាក់ទំនងគ្នា និងមានរឿងរ៉ាវជជែកគ្នាច្រើនជាងមុន។ ហើយការបង្កើតទំនាក់ទំនង វាសំខាន់សម្រាប់គ្រួសារ មិត្តភ័ក្ដ្រ អ្នកធ្វើការរួមអាជីព និងសមាជិកក្នុងសហគមន៍ផងដែរ។ នៅពេលមនុស្សកាន់តែចេញទៅក្រៅ ហើយមានទំនាក់ទំនងសង្គមកាន់តែច្រើន នោះនឹងជំរុញបាននូវការគាំទ្រ ការជួយគ្នា និងទំនាក់ទំនងរឹងមាំមួយកម្រិតទៀត ហើយជំរុញបាននូវលទ្ធផលវិជ្ជមានទាំងសុខភាពផ្លូវកាយនិងចិត្តកាន់តែប្រសើរជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...