យុវតី ផល អរុណវតី ម្ចាស់ជ័យលាភីលេខ១ ប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាថ្នាក់ទី៩

ភ្នំពេញ – យុវតី ផល អរុណវតី ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យវេស្ទើនអន្តរជាតិ រាជធានីភ្នំពេញ បានជាប់ជ័យលាភីលេខ១ ក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យាថ្នាក់ទី៩ ។ នេះជាមោទនភាពមួយដែលយុវតីវ័យរូបនេះ បានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាថ្នាក់ទី៩ រូបនេះបានឱ្យដឹងថា កត្តាដែលធ្វើឱ្យរូបគេជោគជ័យក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា រួមមាន កត្តាខ្លួនឯង បានមកពីការខិតខំសិក្សាស្រាវជ្រាវស្វែងរកសំណួរ ឬលំហាត់ផ្សេងៗដែលទាក់ទងទៅនឹងមុខវិជ្ជាប្រឡង។ បន្ទាប់មក កត្តាសាលារៀន ដែលលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់បង្រៀន គ្រួសារផ្ដល់ឱកាសឱ្យបានសិក្សារៀនសូត្រ និងមានមិត្តភក្ដិជំរុញលើកទឹកចិត្ត។

ជាមួយ​គ្នា​ យុវតីវ័យ១៦ឆ្នាំរូបនេះ ក៏​បានផ្តល់ជាគន្លឹះសម្រាប់សិស្សានុសិស្សដែល​ចង់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ គឺគួរត្រៀមខ្លួនចាប់តាំងពីថ្នាក់ទី៧ទៅ ដើម្បីទទួលបានគន្លឹះច្រើន ហើយប្រសិនចង់ប្រឡងសិស្សពូកែថ្នាក់ទី១២ គឺគួរត្រៀមខ្លួនចាប់តាំងពីដើមឆ្នាំទៅ។

“ប្រសិនបើយើងមានគ្រឹះរឹងមាំតាំងពីដើមឆ្នាំ នឹងអាចឈានដល់ការប្រឡងជាប់ជាសិស្សពូកែទូទាំងប្រទេសបាន”

ម្ចាស់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាថ្នាក់ទី៩ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតដែលមានបំណងចង់ចូលប្រឡងសិស្សពូកែ គឺត្រូវខិតខំស្រាវជ្រាវអំពីឯកទេសរបស់ខ្លួនឱ្យបានច្រើន ស្រាវជ្រាវទាំងសៀវភៅឬឯកសារជាភាសាខ្មែរផង និងភាសាអង់គ្លេសផង ដើម្បីទទួលបានគំនិតច្រើនអំពីសំណួរ និងលំហាត់ដែលអាចចេញក្នុងការប្រឡង។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងបំណងដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌។ សម្រាប់ឆ្នាំ២០២៣នេះ វិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើជាមណ្ឌលប្រឡងសិស្សពូកែទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»