ជំនាញឌីជីថល៤ ដែលនឹងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាពេលអនាគត

ជំនាញឌីជីថល គឺជំនាញមួយដែលកំពុងមានសក្តានុពលខ្ពស់ទាំងនៅកន្លែងធ្វើការ ។ បើតាមអ្នកស្រាវជ្រាវ នៃ Burning Glass Institute សហការជាមួយ Business-Higher Education Forum (BHEF) វិភាគលើការប្រកាសជ្រើសរើសបុគ្គលិកថ្មីៗនៅសហរដ្ឋអាមេរិក គេបានកំណត់នូវជំនាញចំនួន៤ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់បច្ចុប្បន្ន និងអនាគត។

ជំនាញដែលមានតម្រូវការខ្ពស់បំផុត

បើតាមការវិភាគទៅលើដំណឹងជ្រើសរើសបុគ្គលិកចំនួន ២២៨លានកន្លែងនៅសហរដ្ឋអាមេរិក អ្នកជំនាញបានរកឃើញថា មានជំនាញឌីជីថលចំនួន ៤ដែលកំពុងមានការរីកចម្រើនលឿន និងមានតម្រូវការខ្ពស់ មានដូចជា៖

១. បញ្ញសប្បនិម្មិត (AI)/ ម៉ាស៊ីនសិក្សា (Machine learning [ML])

២. អ្នកជំនាញផ្នែកផ្ទុកទិន្នន័យពពក (Cloud computing)

៣. ជំនាញផ្នែកគ្រប់គ្រងផលិតផល (Product Management)

៤. អ្នកជំនាញផ្នែកបណ្ដាញសង្គម (Social Media)

អ្នកជំនាញបានរកឃើញថា ១នៃជំនាញទាំង៤ខាងលើ គឺស្ថិតក្នុងចំណោមការងារ៨ ដែលស្ថិតក្នុងបញ្ជីការងារដែលគេជ្រើសរើស។ របាយការណ៍បានបញ្ជាក់ថា «ជំនាញបញ្ញសប្បនិម្មិត(AI)/ ម៉ាស៊ីនសិក្សា (Machine learning [ML]) ជំនាញផ្នែកគ្រប់គ្រងផលិតផល (Product Management) និងអ្នកជំនាញផ្នែកបណ្ដាញសង្គម (Social Media) ជាជំនាញដែលមានកំណើន នៃតម្រូវការខ្ពស់ ព្រមទាំងជាប្រភព នៃការយល់ដឹងអំពីនិន្នាការសំខាន់ៗក្នុងសង្គមកាន់តែទូលំទូលាយ។ អត្រាកំណើនរយៈពេលប្រាំឆ្នាំសម្រាប់ជំនាញទាំងបួននេះ គឺមានរហូតដល់ ១២២% ក្នុងឆ្នាំ២០២១ ដោយមានកំណើនយ៉ាងតិច ១០% ក្នុងមួយឆ្នាំៗ។ លើសពីនេះ ជំនាញទាំងនេះក៏មិនមែនរីកចម្រើនតែនៅសហរដ្ឋអាមេរិកដែរ វាកំពុងតែមានតម្រូវការទូទាំងពិភពលោកតែម្ដង ព្រមទាំងមានសន្ទុះនៃតម្រូវការខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។

អត្ថប្រយោជន៍នៃការចាប់ជំនាញមានតម្រូវការខ្ពស់

សម្រាប់បុគ្គលិកកំពុងមានជំនាញ ឬចាប់យកជំនាញដែលមានធនធានមនុស្សតិច ប៉ុន្តែមានតម្រូវការខ្ពស់ គេក៏ទទួលបានប្រាក់កម្រៃខ្ពស់ផងដែរ។ ទាំងប្រាក់ចំណូល និងឱកាស នឹងមានច្រើនជាងការងារទូទៅ ចាប់តាំងពីការចាប់ផ្ដើមអាជីព រហូតដល់ចូលនិវត្តន៍ ដោយអាស្រ័យទៅលើបទពិសោធន៍។

ជំនាញឌីជីថលកំពុងរីករាលដាលទៅគ្រប់ឧស្សាហកម្មទាំងអស់

ខណៈដំណើរវិវត្តន៍នៃឌីជីថល កំពុងរីករាលដាលនៅក្នុងវិស័យសេដ្ឋកិច្ច និងភាពរីកចម្រើននៃវិស័យឧស្សាហកម្ម បានជំរុញឱ្យមាននូវតម្រូវការជំនាញ AI/ML, Cloud Computing, Social Media និង Product Management កាន់តែច្រើនឡើង។ ទន្ទឹមនឹងនេះ វិស័យការងារមួយចំនួនទៀតដូចជា ប្រព័ន្ធសុវត្ថិភាពសាយប័រ (Cybersecurity) ការរចនាប្រកបដោយភាពច្នៃប្រឌិត (Creative design) ការគ្រប់គ្រងព័ត៌មានសុខភាព (Health information management) និងជំនាញសរសេរស្ក្រីប (Scripting language) ក៏កំពុងតែមានកំណើនជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ អ្នកជំនាញរកឃើញថា « ជំនាញ AI/ML គឺជាជំនាញដែលកំពុងមានតម្រូវការខ្ពស់ ដោយមានកំណើនរហូតដល់ ៣៧០% នៅសហរដ្ឋអាមេរិក បើធៀបទៅនឹងប្រាំឆ្នាំមុន ដោយមានកំណើនខ្ពស់ជាង ២ ទៅ៣ដង នៃជំនាញដែលកំពុងមានតម្រូវការខ្ពស់ដទៃទៀត។

ជំនាញមួយចំនួនមានការថយចុះតម្រូវការ

នៅពេលដែលតម្រូវការជំនាញឌីជីថលមានកំណើននៅគ្រប់ឧស្សាហកម្ម ជំនាញប្រពៃណីមួយចំនួនក៏មានការថយចុះផងដែរ។ អ្នកជំនាញនៃវិទ្យាស្ថាន Burning Glass បានរកឃើញថា ជំនាញប្រឹក្សាពាណិជ្ជកម្ម (Business Consulting) ជំនាញលក់(Specialized Sales) ជំនាញមូលដ្ឋានទិន្នន័យ (Database) ជំនាញស្ថាបត្យកម្ម(Architecture) ជំនាញរដ្ឋបាល(Administration) ជំនាញប្រព័ន្ធបណ្ដាញ (Network Protocols) រួមទាំងជំនាញប្រពៃណីជាច្រើនទៀត នឹងថយចុះតម្រូវការ នៅពេលដែលវិស័យឌីថលរីកចម្រើនកាន់តែខ្លាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...