ភ្នំពេញ – ការប្រចណ្ឌ បង្ករឡើងដោយការសង្ស័យជ្រុលហួសហេតុ ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីភាពមិនស្មោះត្រង់ ឬការព្យាយាមរកភស្តុតាង ការព្យាយាមសួរដដែលៗ ដើម្បីសាកល្បងចង់ដឹងពីភាពស្មោះត្រង់របស់ប្តី ឬប្រពន្ធ ឬជាការលួចតាមដានជាដើម។ តើការប្រចណ្ឌជ្រុល វាគឺជាជំងឺផ្លូវចិត្តដែរ ឬទេ?
លោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO) បានលើកឡើងថា ការប្រចណ្ឌ ត្រូវបានចាត់ទុកថា គឺជាជំងឺប្រចណ្ឌ ដែលវាតែងកើតមានលើបុរស ច្រើនជាងស្ត្រី ហើយវាអាចកើតមានតែឯង មិនមានលាយជាមួយជំងឺផ្លូវចិត្តផ្សេងទៀត ឬវាអាចកើតមានក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងមានជំងឺផ្លូវចិត្តផ្សេងទៀត ឬក្នុងពេលដែលកំពុងពុលជាមួយសុរា ឬសារធាតុញៀនផ្សេងទៀតជាដើម។
អ្នកជំនាញខាងសុខភាពផ្លូវចិត្តរូបនេះបន្តថា ជំងឺប្រចណ្ឌបង្ករឡើងតាមរយៈការចោទប្រកាន់ដោយសង្ស័យជ្រុលហួសហេតុ គ្មានមូលដ្ឋានពីភាពមិនស្មោះត្រង់ ឬការព្យាយាមរកភស្តុតាង។ ជំងឺនេះវាជាផ្នែកមួយនៃជំងឺឆ្កួតមួយជ្រុង (Delusional Disorder) ។ បើយោងទៅតាមសៀវភៅ DSM-5 ជំងឺឆ្កួតមួយជ្រុងនេះគឺមានការយល់ខុស ឬគិតខុស (delusion) ហើយអ្នកជំងឺធ្វើការសន្និដ្ឋានអ្វីមួយ ដោយផ្អែកលើការយល់ខុសនោះអំពីតថភាពជាក់ស្តែងខាងក្រៅ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បន្តថា ទោះបីជាមានភស្តុតាងដែលបញ្ជាក់ផ្ទុយពីការគិតរបស់អ្នកជំងឺក៏ដោយ តែអ្នកជំងឺនៅតែគិតថា ការគិតរបស់គាត់ត្រឹមត្រូវ។
លោកបន្ថែមថា ដើម្បីកំណត់ថាវាជាជំងឺ ទាល់តែការយល់ខុស បែបឆ្កួតមួយជ្រុងនេះមានរយៈពេលយ៉ាងតិច១ខែ។ ទោះបីជាមានការគិតខុសមួយជ្រុងនេះក៏ដោយ ក៏អកប្បកិរិយា ឬមុខងារផ្សេងទៀតរបស់អ្នកជំងឺគឺហាក់ដូចជាមិនមានការប៉ះពាល់អីធ្ងន់ធ្ងរទេ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់ថា ជំងឺឆ្កួតមួយជ្រុងនេះអាចមានជាទំរង់ផ្សេងៗដូចជា Persecutory គឺបង្ហាញទំរង់ធ្វើទុក្ខបុកម្និញ មានន័យថា អ្នកជំងឺជឿថាមានគេតាមធ្វើបាប។ Referential សកម្មភាពកាយវិការ ឬ មតិទាំងឡាយដែលគាត់ជួប គឺសុទ្ធតែជាគន្លឹះ ឬ សញ្ញាទាក់ទងនិងខ្លួនឯងទាំងអស់។Grandiose delusion អ្នកមានជំនឿថា ខ្លួនឯងខ្លាំង ជាអ្នកពូកែ អ្នកមានអំណាច មានកិត្តិយស ឬជាអ្នកមានទ្រព្យសម្បត្តិ។ Erotomanic delusion ជឿថាខ្លួនឯងមាន នរណាម្នាក់ស្រឡាញ់។ Nihilistic delusion គាត់ជឿថានឹងមានមហន្តរាយ អ្វីមួយនឹងកើតឡើង។ ជារួមមក លោកវេជ្ជបណ្ឌិត រំលឹកថា អ្នកដែលមានជំងឺនេះ ត្រូវតែធ្វើការព្យាបាលឱ្យទាន់ពេលវេលា ឬទៅជួបពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត។ ការពារសុខភាពផ្លូវចិត្ត និងគួរឧស្សាហ៍ពិនិត្យមើលសុខភាពផ្លូវចិត្ត ដូចសុខភាពផ្លូវកាយផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...





































































