និស្សិតជាង ៤០០ នាក់ ទទួលបានការឧបត្ថម្ភពីសម្តេច ហ៊ុន សែន ជំនួសអាហារូបករណ៍ «ចេន ហ្ស៊ី»

និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤១៨នាក់ ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍របស់លោក «ចេន ហ្ស៊ី» នៅតាមសាកលវិទ្យាល័យនានា ក្នុងទីក្រុងភ្នំពេញ នឹងទទួលបានអាហារូបករណ៍ពីសម្តេច ហ៊ុន សែន ជាជំនួសវិញ។

អាហារូបករណ៍ «ចេន ហ្ស៊ី» បង្កើតឡើងនៅឆ្នាំ២០២១ ជាគម្រោងមួយជួយដល់និស្សិតក្រីក្រដើម្បីឱ្យ​ពួកគេអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ក្រៅពីទទួលបានការបង់ថ្លៃសិក្សា និស្សិតអាហាររូបករណ៍ ក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០ដុល្លារជារៀងរាល់ខែផងដែរ។ ក៏ប៉ុន្តែអាហារូបករណ៍នេះមិនអាចដំណើរការទៀតឡើយ ក្រោយពីលោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិក និងជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ហើយកាលពីថ្ងៃទី៧ ខែមករា លោក Chen Zhi និងបក្សពួកចំនួន ២នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសចិន តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមករា ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំមួយជាមួយក្រុមនិស្សិតដែលជួបបញ្ហាទាំងនេះ។ ក្នុងពេលនោះ ក្រសួងក៏បានជូនដំណឹងដល់ពួកគេថា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងផ្តល់អាហារូបករណ៍ដល់ពួកគេដើម្បីអនុញ្ញាតឱ្យ​ពួកគេបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រតាមជំនាញដែលពួកគេបានជ្រើសរើស។ នេះបើតាមក្រុមនិស្សិតដែលបានឱ្យ​ដឹងក្រោយពីកិច្ចប្រជុំដែលសារព័ត៌មាននានាបានស្រង់សម្តី។

របាយការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា និស្សិតដែលទទួលបានអាហារូបករណ៍ «ចេន ហ្ស៊ី» ទាំង ៤១៨នាក់ ក្នុងនោះមាននិស្សិតស្រី ១២៨នាក់ កំពុងសិក្សាផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ព័ត៌មានវិទ្យា ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ផ្នែកសេដ្ឋកិច្ចឌីជីថល និងទេសចរណ៍ និងផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។

ក្រុមនិស្សិតបន្ថែមទៀតថា អាហារូបករណ៍សម្តេច ហ៊ុន សែន នឹងរ៉ាប់រងថ្លៃសិក្សា ប៉ុន្តែនឹងមិនមានប្រាក់ឧបត្ថម្ភប្រចាំខែទៀតឡើយ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ឆ្លើយតបនឹងបណ្តាញសារព័ត៌មាន AMS នៅឡើយគិតត្រឹមរសៀលថ្ងៃទី២៣ ខែមករានេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...