សម្តេចធិបតី ៖ សុវត្ថិភាពចំណីអាហារ ជា​បញ្ហា​សំខាន់ដែលរាជរដ្ឋាភិបាល​យកចិត្តទុកដាក់ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ

ក្នុង​សមាជ​ព្រឹទ្ធសភា-រដ្ឋសភា កាលពីពេលថ្មីៗនេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើងថា បញ្ហា​សុវត្ថិភាពចំណីអាហារ គឺជា​បញ្ហា​ដ៏ធំមួយ ដែល​រាជរដ្ឋាភិបាល​តែងយកចិត្តទុកដាក់ ដើម្បីធានា​ដល់ការហូបចុក​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព។

សម្តេចធិបតីមានប្រសាសន៍ថា បន្លែ ផ្លែឈើ ឬអាហារដែលមានសារធាតុគីមី នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាពទ្រុធទ្រោម ដែល​វា​នឹង​ក្លាយ​ជា​បន្ទុក​រយៈពេល​វែង​, ហេតុនេះហើយ​ទើប​រាជរដ្ឋាភិបាល តាំង​តែពីអាណត្តិមុនៗ គឺតែងយកចិត្តទុកដាក់​ទៅ​លើ​ការ​គ្រប់គ្រង​សុវត្ថិភាពចំណីអាហារ ដោយ​បាន​ខិតខំ​រៀបចំ​ការងារ និង​យន្ត​ការ​ជា​ច្រើន ប៉ុន្តែ​ក៏​នៅ​មាន​ភាពឆកល្វែង ដែល​ទាមទារ​ឱ្យ​ពិនិត្យមើល​យន្តការនេះឡើងវិញ។

បើតាម​ប្រសាសន៍​របស់សម្តេចនាយករដ្ឋមន្រ្តី យន្តការមួយចំនួន កំពុងត្រូវ​បាន​រាជរដ្ឋាភិបាល​ពិចារណា​ជ្រើសរើស រួមទាំង​ការ​រៀបចំ​យន្តការដឹកនាំសម្របសម្រួលរួម ក្នុងគោលដៅលុបបំបាត់​នូវ​បញ្ហា​ជាន់គ្នា បញ្ហា​ឆកល្វែង ឈានទៅ​ដល់​ការ​បង្ការ​នូវ​បញ្ហា​ចំណីអាហារ ឬថ្នាំសង្កូវ​ដែល​ខូចគុណភាព។ សម្តេចក៏​បាន​បញ្ជាក់ដែរថា យន្តការនេះ មិន​ត្រឹម​តែធានា​ដល់សុវត្ថិភាពនៃការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ តែក៏​ធានាថា ប្រព័ន្ធពាណិជ្ជកម្ម និង​ផលិតផល​ ត្រូវ​បានទទួលស្គាល់ពីប្រជាពលរដ្ឋ ក៏​ដូចជា​អន្តរជាតិ។

“អញ្ចឹងការធានារបស់យើងមិនត្រឹមតែការហូបចុករបស់យើងទេ ប៉ុន្តែធានាថាប្រព័ន្ធពាណិជ្ជកម្មរបស់យើង និងផលិតផលរបស់យើង ដែលទទួលស្គាល់ពីប្រជាពលរដ្ឋ​ បូកជាមួយនឹងអន្តរជាតិ គឺត្រូវធ្វើយ៉ាងណាធានានូវបច្ចេកទេស​ទាំងអស់ ទាំងការដាំដុះ ទាំងសុវត្ថិភាពចំណីអាហារ…”

ដោយគិតគូរចំពោះបញ្ហា​សុវត្ថិភាពចំណីអាហារនេះ កាលពីដើមខែឧសភា ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ផែនការជាតិ​ប្រយុទ្ធនឹង​ជំងឺមហារីក ២០២៥-២០៣០ សម្តេចធិបតី ក៏​បានស្នើ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ​ឱ្យ​បានតឹងរឹងចំពោះការ​នាំចូលបន្លែ សាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗ​ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយ​នូវ​ហានិភ័យ នៃជំងឺមហារីកដោយសារអាហារូបត្ថម្ភ, ជាមួយ​គ្នា​ក្រសួងសុខាភិបាល ក៏ត្រូវ​សហការជាមួយ​ក្រសួងអប់រំ ក្នុងការ​អប់រំ​នៅតាមសាលា​ដើម្បី​ឱ្យ​យល់ពីការបង្ការ ឬវិធីជៀសវាង។

ចំពោះបញ្ហានេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏បានបង្ហាញពីចំណាត់ការដ៏តឹងរឹងរបស់ក្រសួងកសិកម្ម ក្នុងការ​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​បន្លែ ផ្លែឈើ មានសារធាតុគីមី មក​ប្រទេស​កម្ពុជា។ បើតាម​ប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា កន្លងមក​នេះ ក្រសួងកសិកម្ម តែង​សហការជាមួយ​ក្រសួងពាណិជ្ជកម្ម ក៏​ដូចជា​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ដោយ​តែងតែយកសំណាកនៃបន្លែ ផ្លែឈើ នាំចូល​ពី​ប្រទេស​ជិតខាងមក​ពិនិត្យ មុន​នឹង​អនុញ្ញាត​ឱ្យ​នាំ​ចូល ដើម្បីធានា​ដល់សុវត្ថិភាពសុខភាព​របស់​ប្រជាពលរដ្ឋ។

យោង​តាម​របាយការណ៍​របស់​អង្គការ​ស្បៀង និង​កសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា បញ្ហា​អាហារគ្មានសុវត្ថិភាព បានធ្វើ​ឱ្យ​មនុស្ស​ប្រមាណ៤២០ពាន់នាក់ បាត់បង់ជីវិត​នៅ​ទូទាំងសកលលោក​ជា​រៀងរាល់ឆ្នាំ, បញ្ហាសុវត្ថិភាពចម្ហូបអាហារនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសូម្បីតែវិស័យទេសចរណ៍។

ក្នុងការគិតគូរ​ពីសុវត្ថិភាពចំណីអាហារនេះ ប្រទេសកម្ពុជាកាលពីឆ្នាំ២០២២ ​បាន​បង្កើត​ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីការពារសុខមាភាព ជូនប្រជាពលរដ្ឋទូទៅ ហើយច្បាប់នេះ ក៏នឹងដើរតួនាទីសំខាន់ ក្នុងការួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *