អ្នកជំនាញថា បច្ចេកវិទ្យាប្លុកឆេន នឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គមកម្ពុជា តែទាមទារ​សិក្សា​ឱ្យបានស៊ីជម្រៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បច្ចេកវិទ្យាប្លុកឆេន (Blockchain) ត្រូវ​បាន​អ្នកជំនាញពន្យល់ថា វាមានសារៈសំខាន់សម្រាប់អាជីវកម្ម ដែលពឹងពាក់ដំណើរការលើប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា។ វាធ្វើការបានយ៉ាងល្អសម្រាប់ការចែកចាយព័ត៌មាន ព្រោះវាផ្តល់នូវព័ត៌មានភ្លាមៗ រហ័សទាន់ចិត្ត និងមានតម្លាភាព ក្នុងការរក្សាទុកទិន្នន័យបានយ៉ាងសុវត្ថិភាព និងមិនអាចផ្លាស់ប្តូរបាន ហើយប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីបច្ចេកវិទ្យានេះបន្ថែមទៀត។

លោក Saing Sab ជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ នៃ IG Tech Group និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាប្លុកឆេន បានលើកឡើងនៅក្នុងសន្និបាតប្លុកឆេនកម្ពុជា ២០២៥ ស្ដីពី ជំហានសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា ថា គេអាចប្រើបច្ចេកវិទ្យា blockchain ដើម្បីបង្កើតបញ្ជីកំណត់ត្រាដែលមិនអាចកែប្រែ ឬលុបបានសម្រាប់តាមដានការបញ្ជាទិញ ការទូទាត់ ការគ្រប់គ្រងគណនី និងប្រតិបត្តិការផ្សេងៗទៀត ហើយវាផ្ដល់អត្ថប្រយោជន៍ច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេស ការផ្ញើលុយ។

លោក Saing Sab ជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ នៃ IG Tech Group និងជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាប្លុកឆេន កំពុងនិយាយនៅក្នុង សន្និបាតប្លុកឆេនកម្ពុជា 2025 ស្ដីពី ជំហានសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា

តែយ៉ាងណាក៏ដោយ បើតាម​លោក Saing វត្តមាននៃបច្ចេកវិទ្យានេះ មានទាំងផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ដែលទាមទារឱ្យអ្នកប្រើប្រាស់ត្រូវស្វែងយល់ និងសិក្សាឱ្យបានស៊ីជម្រៅ ដើម្បីមានលទ្ធភាព គ្រប់គ្រង និងប្រើបច្ចេកវិទ្យានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខណៈលោកយល់ថា បច្ចេកវិទ្យានេះ ផ្ដល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួល សម្រាប់សង្គមច្រើនជាងផលប៉ះពាល់។

លោក Chun Oumkanal សហគ្រិន និងអ្នកជំនាញក្នុងវិស័យប្លុកឆេន លើកឡើងថា បច្ចេកវិទ្យានេះ គឺលើសពី ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ហើយវានឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គមកម្ពុជា តែលោកបានស្នើឱ្យអ្នកដែលចាប់អារម្មណ៍អំពីបច្ចេកវិទ្យានេះ ត្រូវស្វ័យសិក្សា និងអប់រំខ្លួនឯងឱ្យបានច្រើន បើទោះបីជាបច្ចេកវិទ្យានេះ មិនទាន់មានមុខវិជ្ជាសិក្សានៅសាលាក៏ដោយ។ ខណៈលោកបន្តថា បច្ចេកវិទ្យានេះ នឹងអាចជួយអ្នកប្រើប្រាស់អភិវឌ្ឍខ្លួនឯង និងសង្គមជាតិបានច្រើន។

គួរជម្រាបជូនថា សន្និបាតប្លុកឆេនកម្ពុជា (CBS) ២០២៥ កាលពីសប្តាហ៍កន្លងទៅនេះ ត្រូវបានសហការរៀបចំដោយ មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យគ្រប់គ្រងជាតិកម្ពុជា (NUM) រួមជាមួយ Startup Grind Cambodia និង សហគមន៍ Blockchain កម្ពុជា ដោយអ្នកចូលរួមច្រើនជាង ១ពាន់នាក់ រួមមានសហគ្រិន អ្នកវិនិយោគ អ្នកជំនាញប្លុកឆេន អ្នកជំនាញផ្នែកគោលនយោបាយ និងក្រុមអ្នកចាប់អារម្មណ៍អំពីបច្ចេកវិទ្យាប្លុកឆេន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...