សាលារៀនជំនាន់ថ្មី NGS លើកទឹកចិត្តសិស្សឱ្យមានគំនិតបង្កើតថ្មី និងពង្រឹងការស្រាវជ្រាវ

សាលារៀនជំនាន់ថ្មី (NGS) ទាំងអស់ស្ថិតនៅក្នុងកំណែទម្រង់កម្មវិធីអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សិស្សានុសិស្សដែលបន្តការសិក្សានៅទីនេះ ភាគច្រើនអនុវត្តទម្លាប់រៀន និងរៀនស្រាវជ្រាវដោយខ្លួនឯង ច្រើនជាងរង់ចាំទទួលចំណេះដឹងពីគ្រូបង្រៀន ។ កម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មីតម្រូវឱ្យសិស្សអនុវត្តទ្រឹស្តីចេញពីមេរៀន ដើម្បីឆ្លើយតបនឹងតម្រូវការជីវភាពរស់នៅជាក់ស្តែង ។ ការអនុវត្តវិធីសាស្ត្រស្រាវជ្រាវជារបៀបសិក្សាមួយដែលជួយពន្លឿនគុណភាពសិក្សាសិស្សឱ្យកាន់តែប្រសើរ ។ នេះបើតាមការលើកឡើងរបស់លោក លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្តិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី ។

ក្រៅពីបង្កើនម៉ោងសិក្សាពេញមួយថ្ងៃ ព្រឹកនិងល្ងាចសម្រាប់សិស្សានុសិស្ស សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំកម្មវិធីសិក្សាមានស្តង់ដាខុសប្លែកពីបណ្តាគ្រឹះស្ថានសិក្សាសាធារណៈផ្សេងៗ សម្រាប់កម្រិតអប់រំវិទ្យាល័យទូទាំងប្រទេសកម្ពុជា ។ កំណែទម្រង់កម្មវិធីសិក្សាថ្មីៗផ្តោតលើការអប់រំផ្នែកវិទ្យាសាស្ត្រជាចម្បងនេះ អាចនឹងក្លាយសាលារៀនគំរូមួយនៅកម្ពុជា ។

កូនសិស្សដែលមកទីនេះ ពួកគេមិនមែនរៀនផ្តោតលើការត្រៀមប្រឡងនោះទេ ពួកគេត្រៀមប្រឡងជារឿងមួយ តែរៀនបែបស្រាវជ្រាវ បែបបង្កើតស្នាដៃថ្មីៗ ដោយសារពួកគេនៅទីនេះមានការកត់ត្រាស្នាដៃ ! អញ្ចឹងកាលណាពួកគេមានស្នាដៃច្រើន ក្រោយពីប្រឡងចប់ថ្នាក់ទី១២ ពួកគេអាចយកស្នាដៃទាំងនោះទៅស្នើសុំអាហារូបករណ៍ផ្សេងៗបានដោយងាយ

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី

ទន្ទឹមគ្នានេះ លោក សម្យ កំសាន្ត បានបញ្ជាក់បន្ថែមថា សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្តល់ឱកាសនិងលទ្ធភាពឱ្យសិស្សានុសិស្សស្រាវជ្រាវ ព្រមទាំងអនុវត្តបំណិនរបស់ខ្លួនដោយឯករាជ្យ ។ តែយ៉ាងណាសេរីភាពនៃការសិក្សានេះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីសាលារៀន ។

សារៈសំខាន់នៃការបង្កើតគំនិតស្រាវជ្រាវជួយឱ្យសិស្សមានស្មារតីទទួលខុសត្រូវ បង្កើតឱ្យមានការប្រកួតប្រជែង ព្រមទាំងកសាងសមត្ថភាពសិក្សាបានលឿនរហ័ស ។ កាលណាសិស្សមានគំនិតបង្កើតកិច្ចការស្រាវជ្រាវ នោះសិស្សពេញចិត្តលទ្ធផលសិក្សា និងពេញចិត្តការសិក្សារបស់ពួកគេ ។ ចំណែកគ្រូបង្រៀននៅសាលារៀនជំនាន់ថ្មី ត្រូវបង្កើនសមត្ថភាពស្រាវជ្រាវគំនិតអប់រំថ្មីៗជាប្រចាំ ស្វែងរកវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ជំនួយដល់ការសិក្សារបស់សិស្ស ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលចេញពីការអប់រំខាងលើ បើតាមការបញ្ជាក់របស់លោក សម្យ កំសាន្ត បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២២-២០២៣ សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្តិ បានទទួលមេដាយមាស និងមេដាយជ័យលាភីប្រកួតកម្មវិធីផ្សេងៗទាំងជាតិ និងអន្តរជាតិប្រមាណជាង ៣៥០ – ៣៧០ គ្រឿង ។ នៅដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ អាចស្វែងរកមេដាយជ័យលាភីពីការប្រកួតប្រជែងនានា បានរវាង ១៥០គ្រឿងក្នុងមួយឆ្នាំ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...