សេង ស្រីល័ក្ខណ៍ ៖ រៀនជំនាញសាឡនដើម្បីសម្រេចក្ដីស្រមៃទីពីរ និងមានអាជីពមួយច្បាស់លាស់

យុវតី សេង ស្រីល័ក្ខណ៍ វ័យ១៧ឆ្នាំ បច្ចុប្បន្នកំពុងសិក្សាជំនាញសាឡន នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។ ជំនាញ​ដែលនាងកំពុងសិក្សានេះ​ តាមពិតទៅគឺជាជំនាញទីពីរ ក្នុងក្ដីស្រមៃរបស់នាង ខណៈជំនាញក្នុង​ក្ដីស្រមៃទីមួយ គឺជាជំនាញពេទ្យឯណោះទេ តែយ៉ាងណា ស្រីល័ក្ខណ៍ រំពឹងហើយថា ជំនាញសាឡននេះ នឹងជួយកែប្រែជីវភាពគ្រួសាររបស់នាងឱ្យប្រសើរនាងថ្ងៃអនាគតខាងមុខ។

រំលឹកថយក្រោយបន្តិច គ្រាដែល ស្រីល័ក្ខណ៍ មិនទាន់មានឱកាសចូលរៀននៅសាលា PSE នាង​បាន​ប្រឈមនឹងការចំណាយច្រើន ដែលលើសពីលទ្ធភាពដែលខ្លួនមាន ហើយនាងមិនសូវបានរស់នៅជួបជុំគ្រួសារនោះទេ។ ស្រីល័ក្ខណ៍ ជា​ក្មេង​កំព្រាឪពុក ហើយម្តាយត្រូវចុះឡើងទៅតាមខេត្តដើម្បីរកចំណូល, ដោយ​សារ​ជីវភាពខ្វះខាតនេះ បានធ្វើ​ឱ្យ​បងប្រុសរបស់នាងសម្រេច​ឈប់រៀន ដើម្បី​បន្តជួយរកចំណូចដើម្បីផ្គត់ផ្គង់គ្រួសារ។

ដោយ​សង្កេតឃើញថា ជីវភាពគ្រួសារមានការ​លំបាក ម្តងម្កាលស្រីល័ក្ខណ៍ក៏លួចគិតថា នឹងបោះបង់ការរៀនជំនាញនេះចោលដែរ ហើយក៏ធ្លាប់បានស្នើម្តាយ និងបងប្រុស ថាមិនបន្តរៀនទៀតនោះទេ។ ប៉ុន្តែត្រូវបានពួកគាត់បដិសេធន៍ និងឆ្លើយតបមកវិញក្នុងន័យថា ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ពួកគាត់មិនចង់ឱ្យនាងបាត់បង់ឱកាសក្នុងការរៀនជំនាញនេះ ដែលទាំងនេះហើយជាកត្តាជំរុញឱ្យស្រីល័ក្ខណ៍កាន់តែខិតខំរៀនបន្ថែមមួយកម្រិតទៀត។

យុវតី សេង ស្រីល័ក្ខណ៍

“ម៉ាក់! គាត់តែងតែជំរុញឱ្យខ្ញុំរៀនបន្តទៀត ដោយសារគាត់ខ្លាចពេលដែលអត់មានចំណេះក្នុងខ្លួន ទៅណាមកណា ក៏អត់ចូលចំណោមនឹងគេ ហើយគេមើលងាយខ្ញុំ”

មូលហេតុដែល ស្រីល័ក្ខណ៍ មិនរៀនជំនាញពេទ្យ ដោយហេតុនាងវិភាគឃើញថា លទ្ធភាពមិនគ្រប់គ្រាន់ ទើបនាងអាចត្រឹមតែរក្សាគោលបំណងនេះទុកមួយឡែកសិន។ តាមការឱ្យដឹងរបស់ស្រីល័ក្ខណ៍ នាងក៏ធ្លាប់មានចិត្តសោកស្តាយដែរ តែយ៉ាងណាក៏នៅតែអាចធ្វើចិត្តឱ្យស្រស់បស់បាន គឺដោយហេតុថា ជំនាញសាឡនក៏ស្ថិតក្នុងគោលដៅបន្ទាប់បន្សំដែរ ម្យ៉ាងវិញទៀតនាង​សង្កេតឃើញថា ជំនាញខាងសាឡន គឺពិតជាអាជីពមួយ ដែលជាតម្រូវការរបស់ទីផ្សារ។ នាងក៏បានបង្ហាញនូវក្ដីសោមនស្សដែលទទួលបានឱកាសសិក្សានៅ PSE ដោយឥតគិតថ្លៃ និងមានការណែនាំ ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ផ្ទាល់ពីសំណាក់លោកគ្រូ អ្នកគ្រូនៅទីនោះ។

យុវតី សេង ស្រីល័ក្ខណ៍

“ខ្ញុំយកជំនាញសាឡន អាចនិយាយបានថា ជាក្ដីស្រមៃទី២ អញ្ចឹងដែរ ចឹងខ្ញុំអត់ស្ដាយដែរ អត់បានយកក្ដីស្រមៃទី១ទេ ហើយខ្ញុំសប្បាយចិត្តដែលខ្ញុំបានរៀននៅក្នុង PSE ហើយមានអ្នកគ្រូជាច្រើន ដែលគាត់បានណែនាំពីបទពិសោធន៍ថ្មីៗ ល្អអ៊ីចឹងមកដល់ខ្ញុំ”

ស្រីល័ក្ខណ៍ បន្ថែមថា នៅក្នុងជំនាញសាឡន គឺមានមេរៀនតូចៗជាច្រើនដូចជា ផាត់មុខ ធ្វើសក់ ហាយឡាយសក់ កាត់ក្រចក លាបជែល ធ្វើម៉ូតក្រចក កាត់សក់ អ៊ុតសក់ត្រង់ សក់រួញ និងមានជំនាញជាច្រើនទៀត។ ដោយឡែកអ្វីដែលនាងចាប់អារម្មណ៍ជាងគេគឺ ផាត់មុខ ធ្វើសក់ ធ្វើក្រចក ជាពិសេសគឺទាក់ទងនឹងការរចនាម៉ូតក្រចក។

ស្រីល័ក្ខណ៍ ប្រាប់ថា នាងមិនត្រឹមតែអភិវឌ្ឍការសិក្សាដែលផ្តោតលើជំនាញប៉ុណ្ណោះទេ ប៉ុន្តែនាងបានហ្វឹកហាត់ឱ្យ​ស្ទាត់មន្ថែមនូវផ្នែកភាសារអង់គ្លេសតាមរយៈរៀនចងចាំវត្ថុប្រើប្រាស់នៅក្នុងសាឡន និងមានភាពក្លាហានក្នុងការនិយាយស្ដីច្រើនជាងមុន ព្រោះកន្លែងដែលនាងអនុវត្តន៍ការងារផ្ទាល់ មានជនជាតិបរទេសមកទទួលសេវាកម្មផងដែរ។

ស្រីល័ក្ខណ៍ បញ្ជាក់ថា នាងមានគម្រោងចេញធ្វើការក្នុងរយៈពេល ៤ ទៅ ៥ឆ្នាំ ក្រោយរៀនចប់ឆ្នាំទី២នៅសាលាPSE ។ បន្ទាប់ពីនោះក៏មានបំណងបើកហាងសាឡនផ្ទាល់ខ្លួនមួយនៅផ្ទះ ដើម្បីមានឱកាសបាននៅថែម្តាយឱ្យបានច្រើនតាមដែរអាចធ្វើបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។