កីឡាការិនី ទូច ចាន់វត្តី ដណ្តើមបានមេដាយមាសគុនខ្មែរដំបូងគេនៅស៊ីហ្គេម ២០២៣

ភ្នំពេញ –  កញ្ញា ទូច ចាន់វត្តី ជាកីឡាការិនីកម្ពុជាដំបូងគេបង្អស់ដែលបានយកឈ្នះមេដាយមាសគុនខ្មែរលើកីឡាការិនីវៀតណាម Nguyen Thi Chi ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាមផ្នែកនារី នៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ។ បន្ទាប់ពីទទួលមេដាយមាសកាលពីរសៀលថ្ងៃទី១១ ខែឧសភាកន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាការិនី ទូច ចាន់វត្តី បានបង្ហើបថា ចិត្តស្រឡាញ់គុនខ្មែរជំរុញឱ្យកញ្ញាប្រឹងប្រែងហ្វឹកហាត់កីឡាគុនខ្មែរ ដើម្បីប្រកួតយកមេដាយជូនកម្ពុជា ។

កញ្ញា ទូច ចាន់វត្តី កីឡាការិនីគុនខ្មែរអាយុ ១៨ឆ្នាំរូបនេះ បាននិយាយថា

“ដោយសារខ្ញុំស្រឡាញ់គុនខ្មែរតាំងពីក្មេង ទើបខ្ញុំហាត់ត្រៀមខ្លួនប្រកួតនៅស៊ីហ្គេមនេះ … ខ្ញុំនឹងប្រឹងហាត់បន្តទៀត ! សម្រាប់ការឈ្នះលើកនេះ (ស៊ីហ្គេម) ធ្វើឱ្យក្តីស្រមៃរបស់ខ្ញុំក្លាយជាការពិតយកមេដាយជូនជាតិ”

ទន្ទឹមគ្នានេះ កីឡាការិនី ទូច ចាន់វត្ដី បានឱ្យដឹងថា កញ្ញាសម្រេចចិត្តហាត់ និងចាប់អាជីពជាកីឡាការិនីប្រដាល់គុនខ្មែរ ព្រោះមានបំណងលើកស្ទួយវិស័យកីឡាគុនខ្មែរឱ្យកាន់តែល្បាញល្បី និងចង់ឱ្យបរទេសស្គាល់កាន់តែច្បាស់ពីមរតកកីឡារបស់ខ្មែរ ។ ជាមួយនឹងគោលបំណងនេះ នាកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម កីឡាប្រដាល់គុនខ្មែរ ទូច ចាន់វត្ដី សម្ដែងថ្វាយបង្គំគ្រូបែបឥន្ទ្រីសម្ដែងរិទ្ធយ៉ាងប៉ិនប្រសប់ ។

សូមជម្រាបថា បច្ចុប្បន្ននេះកញ្ញា ទូច ចាន់វត្តី កំពុងសិក្សាថ្នាក់ទី១២ ។ ស្របពេលដែលកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ កីឡាការិនីគុនខ្មែរជម្រើសជាតិវ័យក្មេងរូបនេះ បានខិតខំហ្វឹកហាត់យ៉ាងទៀងទាត់ និងត្រៀមខ្លួនយកលទ្ធផលប្រសើរនៅពេលឡើងសង្វៀន ។ ទីបំផុតកញ្ញា ទូច ចាន់វត្តី បានយកឈ្នះកីឡាការិនីវៀតណាម ព្រមទាំងទទួលបានមេដាយមាសស៊ីហ្គេមផ្នែកកីឡាប្រដាល់គុនខ្មែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។