រ៉ុន សុភី ពីអតីតក្មេងរើសសំរាម ក្លាយ​ជានិស្សិត​អាហារូបករណ៍តម្លៃ៣០ម៉ឺនដុល្លារពីសាកលវិទ្យាល័យមែលប៊ន

គ្មាននរណាម្នាក់នឹកស្មានទេថា រ៉ុន សុភី ជាក្មេងស្រីដែលផ្ញើរជីវិត​លើទីលានសំរាម អាច​រៀនពូកែ រហូត​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​មែលប៊ន ប្រទេស​អូស្រ្តាលី ដែលមានតម្លៃ៣០ម៉ឺន​ដុល្លារនោះឡើយ។

ថ្លែង​នៅ​លើវេទិកា​នៃសាកលវិទ្យាល័យ​មែលប៊ន ក្នុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំមូលដ្ឋាន កាលពីពេលថ្មីៗនេះ សុភី រំលឹកថា កាលពី១០ឆ្នាំមុន នាងគឺជាក្មេងស្រីដ៏តូចម្នាក់ និងមានតួនាទីជួយសម្រួលបន្ទុកគ្រួសារ  ជាមួយបងស្រីធំ តាមរយៈការដើររើសសំរាម និងមិនដែលស្គាល់ថ្ងៃសម្រាកឡើយ។ ស្ថិតនៅក្នុងស្ថានភាពជាក្មេងរស់នៅទីលានគំនរសំរាម សុភី តែងស្វែងរកអាហារ នៅក្នុងកាកសំណល់ដែលគេបានបោះចោល ។

កញ្ញា រ៉ុន សុភី

“កាក់សំណល់ដែលគេបោះចោលនៅក្នុងគំនរសំរាម ខ្ញុំបានយកវាមកធ្វើជាអាហារសម្រាប់បរិភោគដើម្បីចម្អែតក្រពះទាំងពេលព្រឹក និងល្ងាច”

កញ្ញា រ៉ុន សុភី បាន​បន្ត​រំលឹកថា រូបនាងធ្លាប់ទទួលបទពិសោធន៍ ត្រូវបានបណ្តេញចេញដោយម្ចាស់ផ្ទះមួយកន្លែង ក្រោយពីគ្រួសាររបស់នាងមិនមានលទ្ធភាពបង់ថ្លៃជួលកន្លែងស្នាក់នៅ ឱ្យទាន់ពេលវេលា។ ដូច្នេះនាងគ្មានជម្រើសអ្វីក្រៅតែពីបន្តទៅមុខទៀត ប៉ុន្តែក៏ទៅណាមិនឆ្ងាយពីបរិវេណគំនរសំរាមដែរ ពីព្រោះវាជាទីតាំងដែលធ្វើឱ្យនាងអាចរកចំណូលបាន។

បើនិយាយពីការ​សិក្សា​វិញ សុភី ពិតជាមិនដែលដឹងនោះទេថា សាលារៀនមានរូបរាងបែបណា មិនដែលស្គាល់អ្វីទៅជាភាសារអង់គ្លេស ហើយក៏មិនដែលដឹងសោះឡើយថា សាលាគឺជាកន្លែងដែលស្រស់ស្អាតយ៉ាងនេះ ព្រោះអ្វីដែល សុភី បានពាល់ និងស្គាល់កំឡុងពេលជាក្មេងរើសសំរាម គឺត្រូវប្រឹងរើសវត្ថុដែលអាចច្នៃជាលុយពីគំនរសំរាម ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីប្រកួតជាមួយបងស្រី និងទទួលបាននូវអារម្មណ៍មោទកភាពពីកិច្ចការទាំងនោះ។ មួយវិញទៀត នាងក៏មិនដែលដឹងទេថា កាលដែលមានមិត្តម្នាក់ដើម្បីជជែកគ្នាពេលមានបញ្ហា គឺជារឿងដ៏អស្ចារ្យយ៉ាងនេះទេ។

តែយ៉ាងណា ក្រោយ​ពី​រូបនាង​ត្រូវ​បានជ្រើសរើសដោយ​​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដែលផ្តល់​ឱកាស​ឱ្យ​រូបនាងបានចូលរៀន វាបានផ្លាស់ប្តូរវាសនា​របស់​នាង​យ៉ាងខ្លាំង ដោយ​នាង​មាន​ឱកាស​អាចចេះ​និយាយភាសាអង់គ្លេស ទទួលបានបទពិសោធន៍ក្នុងសង្គម បង្កើតមិត្តថ្មីៗ និងមានទំនុកចិត្តច្រើនជាមុន។

កញ្ញា រ៉ុន សុភី

“បើខ្ញុំមិនមានឱកាសទទួលបានការសិក្សាទេ នោះគឺ បើមិនរៀបការនៅវ័យក្មេង ក៏ស្លាប់ដោយសារជំងឺអាសន្នរោគណាមួយដែរ”

យ៉ាងណាក៏ដោយនិស្សិតអាហាររូបករណ៍រូបនេះសង្ឃឹមថា អ្នកទាំងអស់គ្នា គួរតែក្លាយជាផ្នែកមួយនៃសហគមន៍ ដោយការចូលរួមគាំទ្រកម្មវិធីអ្នកដឹកនាំវ័យក្មេង (Young leader program) ដែលជាកម្មវិធីមួយរបស់សិស្សអាហារូបករណ៍សកល តាមរយៈការជួយគាំទ្រនូវថវិកា ព្រោះថា វាជាការផ្តល់ពន្លឺទៅកាន់មនុស្សដែលមិនមានឱកាស ជាក់ស្ដែងដូចជារូបនាងផ្ទាល់ វាពិតជាមានន័យណាស់សម្រាប់នាង ក៏ដូចជាអ្នកគ្រប់គ្នា ដែលទទួលបានឱកាសពីកម្មវិធីអាហារូបករណ៍នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...