ភ្នំពេញ- មនុស្សម្នាក់ៗមានរបៀបរៀនខុសៗគ្នា និងមានវិធីសាស្រ្តប្រឡងដើម្បីទទួលបានពិន្ទុល្អក៏មិនដូចគ្នាដែរ។ ទន្ទឹមគ្នានេះ នៅថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ មានសិស្សានុសិស្សមួយចំនួននៅមិនទាន់ច្បាស់ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា ហើយក៏មិនដឹងត្រូវចាប់ផ្ដើមពីចំណុចណាដើម្បីជាចំណេះដឹងនៅក្នុងការប្រឡង។
លោកស្រី ស៊ាង ទីម៉ា ជាគ្រូបង្រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា មិនពិបាកទេនៅក្នុងការប្រឡងឱ្យបានពិន្ទុល្អ ប្រសិនបើសិស្សយល់ និងចងចាំទាក់ទងនឹងព្រឹត្តិការណ៍ ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងនានាច្បាស់លាស់។

តើមានគន្លឹះអ្វីខ្លះប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាបាននិទ្ទេសល្អ? ឆ្លើយនឹងសំណួរនេះ លោកស្រី ស៊ាង ទីម៉ា បញ្ជាក់បន្ថែមថា គន្លឹះជួយឱ្យសិស្សានុសិស្សប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាបាននិទ្ទេសល្អ គឺសិស្សត្រូវចេះសង្ខេប និងច្បិចយកចំនុចសំខាន់ៗនៃមេរៀនមកវិភាគ ព្យាមយាមយល់មេរៀន និងទន្ទេញមេរៀនតាមចំណុចដែលបានសង្ខេបរួច។
លោកស្រី ស៊ាង ទីម៉ា
“ទាក់ទងនឹងមេរៀនប្រវត្តវិទ្យានេះដែរ គឺគួរទន្ទេញរៀងរាល់ពេលព្រឹកព្រលឹម ព្រោះវាឆាប់ចងចាំដោយសារពេលព្រឹកព្រលឹមគឺខួរក្បាលយើងស្រឡះល្អ”
គ្រូបង្រៀនវ័យ២៣ឆ្នាំរូបនេះ បន្ថែមថា ចំណុចសំខាន់មួយទៀតដែលសិស្សត្រូវអនុវត្ត គឺសរសេរអំពីព្រឹត្តិការណ៍ និងថ្ងៃ ខែ ឆ្នាំ របស់សម័យកាលប្រវត្តិសាស្រ្តកើតឡើងដាក់ក្នុងក្រដាសតូចៗ រួចបិទនៅកន្លែងណាដែលយើងអាចមើលឃើញ។ អ្នកគ្រូបន្តថា ការសរសេរបែបនេះ ក៏អាចជួយធ្វើឱ្យសិស្សឆាប់ចងចាំផងដែរ។

លោកស្រី ស៊ាង ទីម៉ា
“នៅក្នុងពេលប្រឡងសូមប្អូនៗត្រូវអានសំណួរមួយៗហើយឱ្យយល់ច្បាស់សិនមុននឹងឆ្លើយសំណួរ”
អ្នកគ្រូ ស៊ាង ទីម៉ា ក៏បានផ្ដាំទៅប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនាពេលប៉ុន្មានថ្ងៃខាងមុខនេះ សូមប្អូនៗទាំងអស់គ្នាថែរក្សាសុខភាព និងត្រូវខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពក្នុងការប្រឡង កុំមានការភិតភ័យ និងត្រូវតាំងចិត្តឱ្យបានល្អ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៥ និងថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ក្នុងនោះ វិញ្ញសាប្រវត្តិវិទ្យា នឹងត្រូវប្រឡងនៅព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូ វេលាម៉ោង៩ ដល់ម៉ោង ១០ និង៣០នាទី ដោយមានរយៈពេលប្រឡងចំនួន ៩០នាទី៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...





























