៥វិធី ម្ដាយឪពុកអាចជួយកូនៗឱ្យចេញពីវិបត្តិថប់បារម្ភ

ភាពតានតឹង និងអារម្មណ៍ភ័យខ្លាច ជាចំណុចចាប់ផ្ដើមនៃជំងឺថប់បារម្ភដែលកើតឡើងចំពោះកុមារ ខណៈពួកគេស្ថិតក្នុងដំណាក់កាលវិវត្តន៍ និងលូតលាស់។ ករណីនេះ គឺជារឿងធម្មតាសម្រាប់កុមារ ប៉ុន្តែប្រសិនបើអាការនេះកើតឡើងជាប្រចាំ មិនមែនជារឿងល្អនោះទេ។ ជំងឺថប់បារម្ភ អាចរំខានដល់ការសិក្សា ទំនាក់ទំនងក្នុងសង្គម និងទំនាក់ទំនងក្នុងគ្រួសារ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា កុមារជាង៩ ភាគរយ កំពុងរស់នៅជាមួយជំងឺថប់បារម្ភ និងការបាក់ទឹកចិត្ត ហើយនេះ ជាចំនួនមួយច្រើនគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យម្ដាយឪពុកត្រូវចូលរួមដោះស្រាយ។

យ៉ាងណាក៏ដោយ ខាងក្រោម​នេះ យើងនឹងលើកឡើងពីវិធីចំនួន៥ ដែលម្ដាយឪពុកអាចជួយកូនៗរបស់ខ្លួនការពារ និងចាកចេញបីវិបត្តិថប់បារម្ភ៖

. ថែសុខភាពខ្លួនឯងឱ្យបានល្អ ៖ វេជ្ជបណ្ឌិត Deborah Vinall អ្នកជំនាញចិត្តសាស្ត្រ លើកឡើងថា ដើម្បីជួយកូនរបស់អ្នក គ្រ​​ប់គ្រងលើជំងឺថប់បារម្ភ ដំបូងអ្នកត្រូវថែរក្សាសុខភាពខ្លួន​ឯងឱ្យបានល្អ។ ប្រសិនបើអ្នកជាអាណាព្យាបាលកំពុងប្រឈមមុខនឹងបញ្ហាថប់បារម្ភដែរ អ្នកជំនាញណែនាំថា គួរស្វែងរកឬសគល់ ដែលនាំឱ្យមានវិបត្តិនេះ បន្ទាប់មកព្យាបាលខ្លួនឯងឱ្យបានលឿន។ អ្នកចិត្តសាស្ត្រ Vinall បានបញ្ជាក់ថា ការមានអាណាព្យាបាល ដែលយកចិត្តទុកដាក់ពីផ្លូវចិត្តកូន ចេះយល់អារម្មណ៍ និង​​ចិត្តទូលាយ គឺជាគន្លឹះយ៉ាងសំខាន់ ដែលអាចជួយកុមារជៀសផុតពីបញ្ហាថប់បារម្ភ។

. បង្រៀនគេឱ្យដកដង្ហើមវែងៗ ៖ មធ្យោបាយល្អបំផុតមួយ ដែលអាចបញ្ឈប់បញ្ហាថប់បារម្ភ គឺការដកដង្ហើមវែងៗ។ វិធីនេះនឹងធ្វើឱ្យប្រព័ន្ធប្រសាទរបស់អ្នកស្ងប់ តាមបែបធម្មជាតិ។ ដូច្នេះ អ្នកអាចអនុវត្តបច្ចេកទេសដកដង្ហើមវែងៗជាមួយកូនរបស់អ្នក ខណៈពេលដែលអ្នកដឹងថាពួកគេមានបញ្ហាថប់បារម្ភ។ ប្រសិនបើចង់ឱ្យសកម្មភាពនេះ កាន់តែសប្បាយរីករាយ អ្នកអាចលេងផ្លុំពពុះសាប៊ូជាមួយគេ ព្រោះសកម្មភាពនេះជាការអនុវត្តចលនាដង្ហើមដ៏រីករាយ និងមានប្រសិទ្ធភាពសម្រាប់កុមារ។

. ជំរុញឱ្យរាងគេមានភាពសកម្ម ៖ វិធីសាស្ត្រដ៏ល្អបំផុតមួយ ដើម្បីគ្រប់គ្រងបញ្ហាថប់បារម្ភ គឺការធ្វើលំហាត់ប្រាណជាប្រចាំ ហើយវិធីសាស្ត្រអាចអនុវត្តបានចំពោះមនុស្សគ្រប់វ័យ។ សម្រាប់កុមារ មិនថាការហាត់យូហ្គាសម្រាប់កុមារ ការរត់លេង ឬលេងល្បែងកំសាន្តផ្សេងៗនោះទេ សុទ្ធតែអាចជួយគេឱ្យចេញពីបញ្ហាថប់បារម្ភបាន។

. ពន្យល់ពីភាពធន់របស់គេ ៖ ជួនកាលកូនរបស់អ្នក អាចគិតថាពួកគេមិនមានសមត្ថភាពទប់ទល់នឹងស្ថានភាពលំបាកក្នុងជីវិតនោះទេ។ ហេតុនេះ យើងជាឪពុកម្ដាយត្រូវពន្យល់ប្រាប់គេ អំពីចំណុចខ្លាំងដែលគេមាន។ អ្នកអាចប្រាប់ពួកគេថា ការធ្វើរឿងខ្លះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាពិបាក និងឈឺចាប់ ប៉ុន្តែរឿងទាំងនោះនឹងធ្វើ​ឱ្យពួកគេខ្លាំង និងធន់ជាងមុន។ បន្ទាប់មកអ្នកអាចលើកជាឧទារណ៍ ឬបង្ហាញពីភាពក្លាហានដែលគេធ្លាប់ធ្វើកន្លងមក។ លោកវេជ្ជបណ្ឌិត Lauren Cook លើកឡើងថា «អ្នកអាចរំឮកពួកគេថា ពួកគេកំពុងលូតលាស់ឆ្អឹង និងសាច់ដុំដ៏រឹងមាំ ហើយភាពធន់ផ្នែកអារម្មណ៍របស់គេក៏កំពុងតែវិវត្តន៍ដែរ។»

. លើកទឹកចិត្តឱ្យគេប្រឈមនឹងភាពភ័យខ្លាច ៖ ការអនុញ្ញាតឱ្យកូនរបស់អ្នកគេចវេះពីស្ថានភាព ដែលគេកំពុងភ័យខ្លាច នឹងធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍ភ័យខ្លាច ហើយមិនហ៊ានប្រឈមនឹងស្ថានភាពលំបាកៗក្នុងជីវិត។ លោកវេជ្ជបណ្ឌិត Castro បានលើកឡើងថា ម្ដាយឪពុកគួរលើកទឹកចិត្តកូនៗ ដែលកំពុងមានបញ្ហាថប់បារម្ភ ធ្វើរឿងដែលពួកគេខ្លាច ក្នុងករណីដែលរឿងទាំងនោះមានសុវត្ថិភាព។ ឧទាហរណ៍៖ ការទៅសាលា ជិះជណ្ដើរយន្ត ឬនិយាយជាសាធារណៈជាដើម។

ប្រសិនបើការអនុវត្តវិធីទាំងនេះ មិនដំណើរការ អ្នកចាំបាច់ត្រូវនាំកូនរបស់អ្នក ទៅជួបអ្នកជំនាញ ដើម្បីពិគ្រោះយោបល់ និងព្យាបាលឱ្យបានរហ័ស។ ការនាំទៅជួបអ្នកជំនាញ គឺជាវិធីសាស្ត្រដែលគួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...