អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ និងឱកាសការងារសង្គមផ្សេងៗ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលកំពុងសិក្សា ឬស្នាក់នៅក្នុងក្រុងសៀមរាប ឬជាបេក្ខជនដែលអាចផ្លាស់ទៅរស់នៅ និងសិក្សានៅក្រុងសៀមរាបបាន។

លក្ខខណ្ខនៃការប្រឡងជ្រើសរើស ៖ បេក្ខជនទាំង២ភេទជាសិស្សដែលកំពុងសិក្សាថ្នាក់ទី១០ ១១ ១២ (មកពីគ្រួសារក្រីក្រ ឬខ្វះខាតត្រូវបានផ្ដល់អាទិភាព) ជាបុគ្គលដែលខិតខំសិក្សារៀនសូត្រ មានការប្ដេជ្ញាចិត្ត តស៊ូក្នុងការរៀនសូត្រ និងស្រឡាញ់ការរួមចំណែកការងារសង្គម។ មានអត្តចរិកចាស់ទុំ ឬពេញវ័យ និងមានសមត្ថភាពអាចផ្លាស់ប្ដូរទៅរស់នៅ និងសិក្សានៅក្រុងសៀមរាប អាចប្រើប្រាស់ភាសាអង់គ្លេស (មានកម្រិតមធ្យម ឬកម្រិតណាមួយដែលអាចទទួលយកបាន)។ ជាមួយគ្នានេះ គ្រួសាររបស់សិស្សត្រូវជួយ និងលើកទឹកចិត្តដល់កូនៗខណៈកំពុងរស់នៅ និងបន្តការសិក្សាក្នុងក្រុងសៀមរាប ដោយសិស្សត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន (កង់ឬម៉ូតូ)។ សម្រាប់សិស្សថ្នាក់ទី១២ តម្រូវឱ្យប្រឡងជាប់មធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឆ្នាំ២០២៤ទើបអាចទទួលបានឱកាសអាហារូបករណ៍នេះ។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានរួមមាន ៖ ប័ណ្ណធានារ៉ាប់រងអាយុជីវិត និងការថែទាំសុខភាព ថ្នាក់ភាសាអង់គ្លេសប្រចាំថ្ងៃ  សម្រាប់សិស្សសិក្សានៅសាកលវិទ្យាល័យទទួលបានការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ និងជំនាញការគ្រប់គ្រងពាណិជ្ជកម្ម និងប្រាក់ឧបត្ថម្ភប្រចាំខែ៨៥ដុល្លារ។  សម្រាប់សិស្សថ្នាក់វិទ្យាល័យ ទទួលបានសម្ភារៈសិក្សា អាហារបីពេលក្នុងមួយថ្ងៃចំនួន៦ថ្ងៃក្នុងមួយសប្ដាហ៍ និងប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ។

បេក្ខជនទាំងអស់ត្រូវឆ្លងកាត់នៃការជ្រើសរើសចំនួន៣ដំណាក់កាលដោយ ទី១ ការប្រឡងចំណេះដឹងទូទៅភាសាខ្មែរ និងភាសាអង់គ្លេស ទី២ ការសម្ភាសន៍ផ្ទាល់មាត់ជាភាសាខ្មែរ និងអង់គ្លេស និងទី៣ ក្រុមការងាររបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជានឹងចុះទៅផ្ទះរបស់បេក្ខជនដើម្បីស្វែងយល់អពីស្ថានភាពរស់នៅលម្អិតរបស់បេក្ខជននីមួយៗ។

ឯកសារភ្ជាប់ដែលបេក្ខជនត្រូវភ្ជាប់រួមមាន ពាក្យស្នើសុំអាហារូបករណ៍ (គំរូភ្ជាប់)១ច្បាប់ រូបថតថ្មី៤x៦ (២សន្លឹក) សំបុត្រកំណើតសាម៉ីខ្លួន(ថតចម្លង)១ច្បាប់ សៀវភៅគ្រួសារ(ថតចម្លង)១ច្បាប់ និងប័ណ្ណក្រីក្រ(ថតចម្លងបើមាន)១ច្បាប់។

ដើម្បីធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ សិស្សានុសិស្សអាចទៅទទួលពាក្យស្នើសុំអាហារូបករណ៍នៅការិយាល័យរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២៣១ ក្រុមទី៦ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬផ្លូវលេខ១៨ វត្តពោធិលង្កា ខាងកើតវត្តពោធិលង្កាប្រហែល៣០ម៉ែត្រ និងបត់ស្ដាំ ឬទៅទទួលពាក្យស្នើសុំអាហារូបករណ៍នៅ សាលាវិទ្យាល័យពួក វិទ្យាល័យវ៉ារិន វិទ្យាល័យកំពង់ក្ដី និងវិទ្យាល័យ២៨មករា។ ជាមួយគ្នានេះអាចធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/vv9ZvYBheGGgjVtd8 ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://drive.google.com/…/1dzR…/view… ឬអាចទំនាក់ទំនងទៅកាន់ លោក ភេង វាសនា ០៧៧ ៣៧៤ ៥៤៨ (Telegram)។ ផុតកំណត់ទទួលពាក្យថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយបេក្ខជនត្រូវប្រគល់ពាក្យស្នើសុំអាហារូបករណ៍តាមអាសយដ្ឋានរបស់អង្គការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...