ធ្វើប្រវត្តិរូប (CV) កំឡុងពេលរៀន គន្លឹះដុសខាត់សមត្ថភាព និងចាប់យកឱកាសការងារ

ការរៀបរាប់អំពីប្រវត្តិរូបសង្ខេប (CV) និងទេពកោសល្យដែលខ្លួនមាន ដូចជា រៀបរាប់អំពីអត្តសញ្ញាណ ឬជំនាញ មិនថាតាមរយៈការរចនាដោយកម្មវីធីឌីជីថល ឬការប្រើប្រាស់សិល្បៈដែលខ្លួនមាន គឺបានដើរតួនាទីសំខាន់ ក្នុងការត្រៀមខ្លួនបង្ហាញសក្តានុពល, ការចាប់យកឱកាស, បង្កើតសិល្បៈនៃការសរសេរ ការឌីហ្សាញ និងមានពេលគ្រប់គ្រាន់ដើម្បីសិក្សាពីភាពខ្វះចន្លោះ។

មិនថា រៀនជំនាញវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គម និងជំនាញក្នុងរយៈពេលខ្លីនោះទេ សម្រាប់សិស្សដែលពុំធ្លាប់ចូលប្រឡូកក្នុងអាជីពការងារ ឬក៏កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខ្លួន និងស្វែងរកខ្លួនឯង សកម្មភាពកែច្នៃឬរៀនពីរបៀបបង្កើតប្រវត្តិរូប ជាឱកាសផ្ទៀងផ្ទាត់ពីអ្វីដែលខ្លួនកំពុងមាន និងអ្វីជាចន្លោះខ្វះខាតដែលត្រូវបំពេញបន្ថែម ក៏ដូចជាការស្រមៃចង់ឃើញបទពិសោធន៍របស់ខ្លួនដាក់ទៅក្នុងប្រវត្តិរូបនាពេលអនាគត ទាំងនេះសុទ្ធសឹងតែ ជាកត្តាជំរុញចិត្តឱ្យឈានទៅរកការបំពេញបាននូវសក្តានុពលរបស់ខ្លួនឯង។ បន្ថែមពីនោះ ក៏ជាឥទ្ធិពលមួយ ដែលរុញឱ្យមានថាមពលក្នុងការបន្តក្ដីស្រមៃនៅថ្ងៃខាងមុខ។ យោងតាមគេហទំព័រ Teen Life បានរៀបរាប់អំពីគុណសម្បត្តិនៃការធ្វើប្រវត្តិរូបកំឡុងពេលរៀននៅលាសា ដូចខាងក្រោម ៖

ធាតុជារួមក្នុងប្រវត្តិរូបសង្ខេប ៖ ការធ្វើប្រវត្តិរូប ពីមួយសម័យកាល ទៅមួយសម័យកាល ឬការចងក្រង និងការរៀបរាប់អំពីប្រវត្តិរូបតែងតែមានភាពខុសប្លែកគ្នា! តែអ្វីដែលមានភាពជារួមនោះ គឺនៅក្នុងប្រវត្តិរូបខ្លីៗទាំងនោះ មានបញ្ចូលធាតុសំខាន់ៗដែលបញ្ជាក់ពីសកត្តានុពលផ្ទាល់ខ្លួន ដូចជាពូកែអ្វី? មានបទពិសោធន៍អ្វី? និងមានទស្សនៈវិស័យបែបណាទៅលើអ្វីដែលខ្លួនបានជ្រើសរើស មិនថាជំនាញសិក្សា ឬអាជីពវិជ្ជាជីវៈ។

យ៉ាងណាមិញ ការបង្ហាញនៅក្នុងប្រវត្តិរូបទៀតសោត ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំប្រៀបដូចជាការដាក់ កាលវិភាគឆ្លុះបញ្ចាំងពីខ្លួនឯងដូចគ្នាដែរ គឺដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព គួរស្នើឱ្យនរណាម្នាក់ដែលមានជំនាញ បានមើលឬអានដើម្បីផ្តល់ជាមតិកែលម្អ ក៏ដូចជាការបំពេញបន្ថែម ឬដកចេញនូវអ្វីដែលពុំចាំបាច់។ ក្នុងការធ្វើប្រវត្តិរូបសង្ខេបទៀតសោត អាចធ្វើតាមកម្មវិធីឌីហ្សាញ ការសរសេរ ការកែច្នៃបន្ថែមរូបភាព ដែលធ្វើយ៉ាងណាឱ្យអ្នកដទៃមានភាពងាយស្រួលក្នុងការមើល។

ការចាប់ផ្តើម ៖ ទោះបីជាធ្វើសាកល្បងក៏ដោយ ការគិតអំពីអ្នកដែលត្រូវអាន ឬអ្នកដែលមើលប្រវត្តិរូបរបស់ខ្លួន គឺជារឿងសំខាន់ ដើម្បីវាស់វែងអំពីកម្រិត នៃការបញ្ចូលព័ត៌មាន និងភាពច្នៃប្រតិដ្ឋដែលបានប្រើប្រាស់។ ឧទាហរណ៍ដូចជា តើជាទូទៅគេកំណត់ប៉ុន្មានទំព័រ ដាក់ទៅប្រភេទជាស្ថាប័នបែបណា? សាលាណា? ប្រព័ន្ធផ្សព្វផ្សាយឬក៏កម្មវិធីអ្វី? ក្រៅពីនោះ ក៏គួរត្រៀមខ្លួនពាក់ព័ន្ធនិងមូលដ្ឋានគ្រឹះឌីជីថលដូចជា តើប្រវត្តិនៃការសិក្សា ឬក៏ការងារដែលបានបង្កើតនេះផ្ញើដោយផ្ទាល់ ឬតាមកម្មវិធីអនឡាញ។ ហើយបើតាមអនឡាញមានប្រភេទអ្វីខ្លះ? កាលដែលដឹងអំពីព័ត៌មានទាំងនេះ បានផ្តល់ភាពងាយស្រួលក្នុងដំណើរការនៃការសរសេរ ឬឌីហ្សាញដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

ផ្តោតលើគុណភាពជាងបរិមាណ ៖ ព័ត៌មានផ្ទាល់ខ្លួន និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗមានច្រើន ដែលជាហេតុតម្រូវឱ្យចម្រាញ់ និងស្រង់យកតែព័ត៌មានចាំបាច់ណាមួយ ហើយព័ត៌មានមួយៗក៏ត្រូវការឱ្យកែប្រែទៅតាមប្រភេទកម្មវីធី ឬទៅតាមស្ថានភាពជាក់ស្តែងដែរ។

ព័ត៌មានផ្លូវការ ៖ ការបង្ហាញខ្លួនតាមរយៈប្រវត្តិរូបសង្ខេប មិនថាដោយផ្ទាល់ ឬតាមអនឡាញនោះទេ ការដាក់បញ្ចូលព័ត៌មានផ្លូវការ និងជាក់លាក់ គឺជាកត្តាចាំបាច់ ដោយមានបញ្ជាក់ពីឈ្មោះ ឆ្នាំ ប្រភេទការងារ តួនាទី( ទោះបីស្ម័គ្រចិត្ត) រួមទាំងការរៀបរាប់អំពីទំនួលខុសត្រូវ ក៏ដូចជាអ្វីដែលអាចធ្វើបាន។

សុំមតិកែលម្អ ៖ ទោះប្រវត្តិរូបធ្វើសាកល្បងក្ដី ធ្វើបែបផ្លូវការក្ដី ការអនុញ្ញាតិឱ្យអ្នកដទៃ ឬអ្នកមានជំនាញ ក៏ដូចជារៀមច្បងមានឱកាសក្នុងការអាន និងផ្តល់យោបល់ គឺជាឱកាសមួយ ក្នុងការស្វែងរកភាពល្អប្រសើរ ក៏ដូចជាការផ្ទៀងផ្ទាត់ចំណុចខ្វះខាត ដើម្បីដុសខាត់សមត្ថភាព និងការពង្រីកភាពច្នៃប្រតិដ្ឋបន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *