សហគ្រិនបង្ហាញជំនាញក្នុងវិស័យ​ចំនួន៧ ដែលកំពុង​មានតម្រូវការក្នុងទីផ្សារការងារ​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រោយ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប បានបញ្ចប់ និង​កំពុងរង់ចាំលទ្ធផល សិស្សានុសិស្ស ក៏​ដូចជាអ្នកអាណាព្យាបាល កំពុងតែសម្លឹងមើលថា តើជំនាញណាខ្លះដែលនឹងមានតម្រូវការ​ក្នុងទីផ្សារការងារនៅកម្ពុជា ទាំងបច្ចុប្បន្ន និង​អនាគត ? សម្រាប់សហគ្រិនបានមើលឃើញជំនាញក្នុងវិស័យ​ចំនួន៧ ដែលសិស្សានុសិស្សទើបប្រឡង​បាក់ឌុបរួចគួរ​ពិចារណា ដើម្បីអនាគត​ការងារនៅពេលខាងមុខ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យ​ក្មេង​កម្ពុជា មើលឃើញថា ទាក់ទងនឹងអាជីពការងារ​ទៅថ្ងៃអនាគត គឺមានវិស័យចំនួន៧កំពុងតែខ្វះខាតធនធានមនុស្ស​កម្ពុជា ដូចជា វិស័យទេសចរណ៍ និង​បដិសណ្ឋារកិច្ច, លោកឧកញ៉ា មានប្រសាសន៍ថា វិស័យនេះធនធាន​មនុស្ស​របស់យើង​នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេស​ដទៃ សម្រាប់ការ​ច្នៃប្រឌិត វិធីសាស្រ្ត​នៅ​ក្នុងការ​ដំណើរការ​សណ្ឋាគារ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្តជាដើម ដូច្នេះបើយុវជន​យើង​រៀនឱ្យ​បានខ្ពស់ មានគំនិតច្នៃប្រឌិត អាច​គ្រប់គ្រងរៀបចំ​ព្រឹត្តិការណ៍ធំៗ នោះមិនខ្វះការងារ និង​មុខតំណែងល្អៗនោះទេ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យ​ក្មេង​កម្ពុជា

បន្ទាប់ពីវិស័យទេសចរណ៍ វិស័យ​ហិរញ្ញវត្ថុ និង​អាជីវកម្ម ក៏​ជាវិស័យ​ដែលនឹងមានតម្រូវការ​ទីផ្សារ​ការងារផងដែរ។ បើតាមលោកឧកញ៉ា ប៉ិច បូឡែន ប្រសិនបើ​យុវជន​ជ្រើសរើស​យកជំនាញក្នុងវិស័យ​ហិរញ្ញវត្ថុ សូមរៀន​ឱ្យដឹងពីទីផ្សារ​ភាគហ៊ុន ការ​វិភាគហិរញ្ញវត្ថុ ការ​គ្រប់គ្រងហិរញ្ញវត្ថុ យល់ដឹងពី​សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីដំណើរការ​នៃការ​វិនិយោគ​ទីផ្សារ​ភាគហ៊ុន ឬក៏​ការទិញលក់ភាគហ៊ុន ក៏​ដូចជា​បញ្ចូលក្រុមហ៊ុនជា​ដើម ដោយប្រសិនបើនិស្សិតចេះវាច្បាស់នោះ​អនាគត​ពិតជាប្រសើរ។

ពាក់ព័ន្ធនឹងវិស័យ​លក់ និងការធ្វើទីផ្សារវិញ (Sales and Marketing) លោកឧកញ៉ា​នៅតែមើលឃើញថា វានៅតែមានតម្រូវការ គ្រាន់តែនៅក្នុងបរិបទទំនើប និស្សិត​ត្រូវ​ចេះស្វែងយល់ពីបច្ចេកវិទ្យា និងមានគំនិតច្នៃប្រឌិត​ក្នុងការលក់ និង​ធ្វើទីផ្សារ​ក្នុងសម័យ​ឌីជីថល។

វិស័យដឹកជញ្ជូន គឺពិតជាសំខាន់​សម្រាប់​ប្រទេស​ដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ច, តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន គេពិតជាត្រូវការ​មិនអាចខ្វះបាន​អ្នកជំនាញក្នុងការ​ចរាចរទំនិញផលិតផល​ពីប្រទេសមួយ​ទៅប្រទេសមួយ អ្នកជំនាញក្នុងការ​គ្រប់គ្រង​ឃ្លាំងជាដើម។ ដោយឡែក វិស័យ​កសិឧស្សាហកម្ម កសិកម្មបែបទំនើប ពិសេស​ផ្តោត​ទៅលើ​កសិឧស្សាហកម្មកែច្នៃចំណីអាហារ ក៏​ជាអាទិភាពមួយ​ដែលប្រទេស​កម្ពុជា​យើង​កំពុង​ត្រូវការអ្នកជំនាញ ក្នុងការកែច្នៃផលិតផល​កសិកម្ម វេចខ្ចប់ ដើម្បីលក់ និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

វិស័យដឹកជញ្ជូននៅតែមានសារៈសំខាន់សម្រាប់ប្រទេសអភិវឌ្ឍសេដ្ឋកិច្ច

វិស័យអភិវឌ្ឍអចលនវត្ថុ បើទោះបច្ចុប្បន្ន​ហាក់នៅទ្រឹង តែលោកឧកញ៉ាមើលឃើញថា ប្រទេស​កម្ពុជាកំពុងអភិវឌ្ឍកាន់តែច្រើន ដូច្នេះនឹងមានតម្រូវការ​ច្រើន​សម្រាប់អាជីព​ការងារអភិវឌ្ឍអចលនវត្ថុ ដូចជា វិស្វករ ស្ថាបត្យករ អ្នកជំនាញជាងទឹក ភ្លើង គូប្លង់ គ្រប់គ្រងអគារ តបណ្តាញ​ប្រព័ន្ធទឹកភ្លើងជាដើម។

“ប្រទេស​យើងកំពុងអភិវឌ្ឍ និងកាន់តែ​អភិវឌ្ឍទៅមុខទៀត ដូច្នេះការផ្គត់ផ្គង់បណ្តាញសង្វាក់ផលិតកម្ម អាជីវកម្ម មុខរបរពាក់ព័ន្ធជាមួយនឹងសំណង់ ជាមួយការកសាងផ្ទះសម្បែង អគារវានៅតែមានតម្រូវការ…”

វិស័យឌីជីថល និង​បច្ចេកវិទ្យា គឺជាវិស័យ​ដើរតួយ៉ាងសំខាន់នៅក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់កម្ពុជា ប៉ុន្តែ​បើតាមលោកឧកញ៉ា ប៉ិច បូឡែន បើយុវជន​យើងចាប់យកជំនាញនេះ សូមរៀន​ឱ្យ​បានស៊ីជម្រៅ រៀនពីបណ្តា​ប្រទេស​ក្នុងតំបន់​ឱ្យ​បានច្រើន ដើម្បីដឹងថា បច្ចេកវិទ្យាដើរដល់ណា ដូចជា​បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យា​កសិកម្ម បច្ចេកវិទ្យាអប់រំ ក៏​ដូចជាបច្ចេកវិទ្យាសុខាភិបាលជាដើម។ ហើយវិស័យចុងក្រោយ​ដែលសំខាន់បំផុតនោះ គឺវិស័យសុខាភិបាល លោកឧកញ៉ាលើកទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា ចូលរៀន​ក្នុងវិស័យ​សុខាភិបាល​ឱ្យបានច្រើន ហើយខំរៀន​ទាំងក្នុងស្រុក ទាំងក្រៅស្រុក ហើយបើមានឱកាស មានលទ្ធភាព សូមនាំគ្នាវិនិយោគលើវិស័យសុខាភិបាល​ឱ្យ​ខ្លាំងឡើងបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *