យុវជនកម្ពុជា និង​កូរ៉េ រួម​គ្នា​បង្កើត​កម្មវិធីទូរស័ព្ទ ឈ្នះ​ពាន​លេខ១ ក្នុង​កម្មវិធីប្រកួត e-ICON លើកទី១២

ភ្នំពេញ – យុវជនមួយក្រុម ដែល​សិស្សកម្ពុជា២រូប និងកូរ៉េ២រូប បាន​រួមគ្នាបង្កើតកម្មវិធីទូរស័ព្ទដៃលើកកម្ពស់ការថែរក្សាសុខភាពប្រជាជន ឈ្មោះថា First Person Narration – Active Health Learning ហើយទីបំផុត​ត្រូវបានគណៈកម្មការប្រកាសជាប់ពានរង្វាន់លេខ១ ក្នុងកម្មវិធីប្រកួត e-ICON លើកទី១២ ។

យុវតី ហេន ម៉ារ៉ានីត ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង បានប្រាប់ឱ្យដឹងថា រូបនាងបានចូលរួមកម្មវិធីនេះ ដោយសារមានការណែនាំពីសិស្សច្បង រួមទាំងលោកគ្រូ អ្នកគ្រូ ។ ជាមួយ​គ្នា​នេះ រូប​នាង​ក៏​ចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនិស្សិតកូរ៉េ​ធ្វើការជាក្រុមជាមួយគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងការបង្កើតកម្មវិធីទូរស័ព្ទផងដែរ។

យុវតី វ័យ១៦ឆ្នាំរូបបន្តនេះ ការដែលក្រុមខ្លួនបង្កើតកម្មវិធីទូស័ព្ទដៃឈ្មោះថា First Person Narration – Active Health Learning គឺក្នុងគោលបំណង ទី១.ជួយសម្រួលដល់ជនពិការដែលចង់ទៅទិញថ្នាំនៅមន្ទីរពេទ្យ តែដោយសារមន្ទីរពេទ្យនៅឆ្ងាយ គឺគាត់អាចប្រើប្រាស់ App នេះ រកមើលមន្ទីរពេទ្យដែលនៅជិតជាងគេបំផុត, ទី២.បណ្ដុះឱ្យមនុស្សទូទៅចេះថែរក្សាសុខភាព យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះសុខភាពពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នា។

“នៅពេលក្រុមរបស់ខ្ញុំបានជាប់ជ័យលាភីលេខ១ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ព្រោះការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមទាំងអស់បានទទួលលទ្ធផលល្អ

យុវតី ហេន ម៉ារ៉ានីត

ម៉ារ៉ានីត បន្ថែមថា ក្នុង​ការ​បង្កើតកម្មវិធីទូរស័ព្ទនេះ​ ក្រុមរបស់គេបាន​ប្រើរយៈពេល ៥សប្ដាហ៍ ហើយ​មួយសប្ដាហ៍ទៀតសម្រាប់ការវាយតម្លៃរបស់គណៈកម្មការ ។ ម៉ារ៉ានីត បន្តថា កម្មវិធីទូស័ព្ទដៃដែលក្រុមរបស់ពួកគេបង្កើតឡើង មានមុខងារធំៗចំនួន ២គឺ Upload និង Check Self ។ នៅក្នុង Upload អ្នកប្រើប្រាស់អាចស្វែងរកទីតាំង និងសំណួរខ្លះៗដែលទាក់ទងទៅនឹងជំងឺ។ ចំណែក Check Self មានមុខងារចំនួនបួនទៀតគឺ ទី១. ១០វិធីដើម្បីទទួលបានសុខភាពល្អ (10 way to get healthy) ទី២.  Q & A គឺសួរសំណួរចំនួនបួន អំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ បន្ទាប់មកកម្មវិធីទូរស័ព្ទនឹងវាយតម្លៃត្រឡប់ទៅវិញថាទម្លាប់ទាំងអស់នោះធ្វើរាល់ថ្ងៃល្អ ឬមិនល្អ។ ទី៣. Quiesces មានបួនសំណួរដូចគ្នា ដើម្បីសាកល្បងស្វែងយល់ពីអ្នកប្រើប្រាស់បានដឹងពីបញ្ហាសុខភាពក្នុងកម្រិតណា។ ទី៤. My Darling activity គឺជួយអ្នកប្រើប្រាស់កត់ចំណាំថាក្នុងមួយថ្ងៃៗបានអនុវត្តអ្វីខ្លះក្នុង ១០វិធីដើម្បីទទួលបានសុខភាពល្អ។

“ខ្ញុំចង់លើកទឹកចិត្តយុវជន ជាពិសេសក្មេងស្រីសាកល្បងចូលរួមកម្មវិធីប្រកួតនានា ដោយសារនៅពេលយើងចូលការប្រកួត យើងអាចទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មី និងអាចអភិវឌ្ឍខ្លួនឯងបាន”

យុវតី ហេន ម៉ារ៉ានីត

ជាមួយគ្នានេះ យុវតី មុំ ស្រីនាង ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុនសែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី និងក៏​ជាសមាជិកក្រុមមួយរូបដែរ បានបន្ថែមថា ចំពោះបញ្ហាប្រឈមក្រុមក្នុង​ការបង្កើតកម្មវិធីទូរស័ព្ទដៃចូលរួម​ប្រកួតនេះ គឺការទំនាក់ទំនងគ្នាជាភាសាអង់គ្លេស ដោយសារក្រុមរបស់ខ្លួនមានសមាជិកជាជនជាតិកូរ៉េ ២នាក់ ។ លើសពីនេះ មិនសូវមានជំនាញខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាសរសេរកូដ ។ ប៉ុន្តែទោះជាមានបញ្ហាប្រឈមបែបនេះក្ដីក៏ក្រុមរបស់ពួកគេ ខិតខំប្រឹងប្រែងស្រាវជ្រាវចំណេះដឹងបន្ថែមពី YouTube ឬគេហទំព័រផ្សេងៗរហូតទទួលបានជោគជ័យក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃ។

យុវតី មុំ ស្រីនាង បន្តថា ចំពោះការសហការគ្នាជាក្រុម គឺសមាជិកក្រុមគោរពពេលវេលាបានល្អ នៅពេលជួបជុំគ្នាពិភាក្សា។ ដោយឡែក សម្រាប់កិច្ចការក្រុម គឺមានការបែងចែកគ្នាច្បាស់លាស់អំពីចំណុចដែលសមាជិកម្នាក់ៗត្រូវធ្វើ ដោយត្រូវធ្វើឱ្យរួចរាល់តាមកាលកំណត់។

“កម្មវិធីទូរស័ព្ទដៃនេះ នឹងដាក់បញ្ជូលនៅក្នុង Play Store និង App Store ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការដាក់ឱ្យប្រើប្រាស់នេះ នឹងជួយឱ្យប្រជាជនយល់ដឹងពីសុខភាពបានល្អប្រសើរ ដើម្បីឱ្យប្រជាជនខ្មែរចេះថែរក្សាសុខភាព តាមរយៈការទទួលប្រើប្រាស់សេវាកម្មមួយនេះ”

យុវតី មុំ ស្រីនាង

សូមជម្រាបថា កម្មវិធីប្រកួតប្រជែង e-ICON ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សមកពីប្រទេសនានាក្នុងតំបន់។ សម្រាប់ឆ្នាំ២០២២នេះ ក្រោមការសម្របសម្រួល និងដឹកនាំដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ តាមរយៈ Korea Digital Education Frontier Association (KEFA) ។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងជំរុញការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ ដើម្បីគ្រប់គ្រង និងឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់សកលលោកនាពេលបច្ចុប្បន្ននេះ ប្រកបដោយភាពច្នៃប្រឌិត បណ្ដុះស្មារតីធ្វើការងារជាក្រុម ជំនាញភាពជាអ្នកដឹកនាំ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញ បង្កើនចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់ធនធានអប់រំតាមអ៊ីនធឺណិត ពង្រឹងជំនាញពីការផលិតមាតិកាសម្រាប់ប្រើប្រាស់ជាសាកល ក៏ដូចជាការពង្រឹងចំណងមិត្តភាព និងពង្រីកវិសាលភាពភាពជាដៃគូក្នុងវិស័យអប់រំ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)