ភ្នំពេញ – យុវសិស្ស ស៊ី តុង ជាសិស្សថ្នាក់ទី១១ និងជាសមាជិកនៃក្រុមប្រឹក្សាយុវជន នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងក៏ជាតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនិម្មិតក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង ២០២២ ក្រោមប្រធានបទ “អនាគតរបស់អាហារ ផ្តើមចេញពីផ្នត់គំនិតនៃការប្រើប្រាស់អាហារប្រកបដោយចីរភាព” កាលពីពេលកន្លងទៅថ្មីៗនេះ។ ក្នុងចំណោមយុវជនតំណាងកម្ពុជាទាំង៧រូប យុវសិស្ស ស៊ី តុង សម្តែងការយល់ឃើញថា ការចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់បរិភោគអាហារដែលគិតគូរដល់សុខភាព និងបរិស្ថាន គឺជារបបអាហារដ៏ប្រសើរ។
បើតាមយុវសិស្ស ស៊ី តុង ការបរិភោគអាហារខ្ជះខ្ជាយមិនត្រឹមតែធ្វើឱ្យខាតបង់ថវិកានោះទេ ប៉ុន្តែគឺប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជះឥទ្ធិពលដល់ប្រព័ន្ធអាហាររបស់យើងនៅក្នុងអានាគតផងដែរ។

យុវសិស្សវ័យ១៧ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា យុវជនអាចរួមចំណែកដោះស្រាយបញ្ហានេះ តាមរយៈការបណ្ដុះគំនិតយល់ដឹងអំពីរបៀបប្រើប្រាស់អាហារប្រកបដោយភាពឆ្លាតវៃ មានន័យថា ប្រសិនបើយើងបរិភោគអាហារ ហើយនៅសល់ច្រើន យើងអាចយកអាហារទាំងនោះទៅកែច្នៃ និងវេចខ្ចប់សម្រាប់បរិភោគនៅពេលក្រោយបានគឺកាន់តែប្រសើរ។ លើសពីនេះ យើងត្រូវចេះកែប្រែទម្លាប់ថ្មីក្នុងការប្រើប្រាស់អាហារប្រចាំថ្ងៃ តើយើងគួរបរិភោគកម្រិតណាទើបល្អ?
ស៊ី តុង ក៏បានឱ្យដឹងដែរថា នៅក្នុងការពិភាក្សាយុវជនអាស៊ីវ័យក្មេងនៅក្នុងឆ្នាំនេះ ក៏មានការលើកមកនិយាយពីអាហារនាថ្ងៃអនាគតដែលគេអាចប្រើប្រាស់ច្រើនទាក់ទងទៅនឹងសត្វល្អិត តាមរយៈការច្នៃជាប្រភេទម៉្សៅ គ្រឿងផ្សេងៗ និងបរិភោគដោយផ្ទាល់។ ឧទាហរណ៍ នៅប្រទេសខ្មែរក៏មានការបរិភោគសត្វល្អិតដូចជា កណ្ដូប ចង្រិត ដុកឌឿ ជាដើមប៉ុន្តែមិនទាន់ពេញនិយមខ្លាំង។ លើសពីនេះ ការច្នៃបន្លែដែលមានរស់ជាតិដូចជាសាច់ ក៏អាចចូលរួមជួយបរិស្ថានរបស់យើង និងផ្ដល់សុខភាពល្អដល់មនុស្សផងដែរ។
យុវសិស្ស ស៊ី តុង
“កម្មវិធីនេះបានបណ្ដុះគំនិតឱ្យយើងចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសបានអប់រំឱ្យយើងជួយថែរក្សាស្ថេរភាព សុវត្ថិភាពសន្តិសុខស្បៀងនៅថ្ងៃអនាគតផងដែរ។ ដូចនេះ យើងទាំងអស់គ្នាគួរតែចូលរួមយ៉ាងសកម្មដើម្បីការពារបញ្ហាមកពីចំណីអាហារ កុំឱ្យកើតមានឡើងទៅថ្ងៃអនាគត”
សម្រាប់យុវសិស្ស ស៊ី តុង ទាក់ទងនឹងការប្រើប្រាស់អាហារប្រកបដោយភាពឆ្លាតវៃ គឺមុននឹងចង់បរិភោគអាហារអ្វី ត្រូវគិតថា គួរតែទិញនៅក្នុងបរិមាណមួយកំណត់ ជៀសជាងការទិញច្រើនមុខ ហើយសល់ចោលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ត្រូវបង្កើតជាកន្លែងដាំដុះបន្លែផ្សេងៗជាលក្ខណៈគ្រួសារ មិនប្រើប្រាស់សារធាតុគីមី ដើម្បីទទួលបានអាហារត្រឹមត្រូវ និងឈប់ខ្ជះខ្ជាយអាហារដូចពេលមុនទៀត ។

យុវសិស្សតំណាងកម្ពុជារូបនេះ ក៏បានសូមណូមពរដល់យុវជនគួរចូលរួមឱ្យបានសកម្មក្នុងការថែរក្សាសន្តិសុខស្បៀង ចំពោះអាហារ និងបរិស្ថាន គឺទី១.ការប្រើប្រាស់របបអាហារត្រឹមត្រូវចូលរួមសន្សំសំចៃដល់ជីវភាពគ្រួសារបានមួយកម្រិត ។ ទី២.កែច្នៃអាហារឱ្យអស់ពីលទ្ធភាព បន្ទាប់ពីយើងបរិភោគអាហារសល់ អាចកែច្នៃទៅឱ្យអ្នកដែលខ្វះខាតក្នុងករណីបរិភោគបាន ប៉ុន្តែបើបរិភោគមិនបានក៏អាចយកកាកសំណល់ផ្សេងៗធ្វើជាជីសម្រាប់ការដាំដុះ។ ទី៣. លើកទឹកចិត្តប្រើប្រាស់ជម្រើសអាហារប្រភេទថ្មីៗ ព្រោះមិនត្រឹមតែផ្ដល់ផលល្អដល់បរិស្ថានប៉ុណ្ណោះទេ គឺថែមទាំងជួយដល់សុខភាព ដូចជា ការបរិភោគសត្វល្អិត ព្រោះបើតាមអ្នកជំនាញបានបង្ហាញថា សត្វល្អិត គឺល្អសម្រាប់សុខភាពមនុស្ស ព្រោះវាមានផ្ទុកប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ លើសពីនេះ ការបរិភោគអាហារដែលកែច្នៃចេញពីបន្លែក៏ផ្ដល់ផលល្អដល់សុខភាពមនុស្សបានច្រើនផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2023
សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..






























