ភ្នំពេញ – មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍សាច់ប្រាក់ដល់និស្សិត សម្រាប់សរសេរសារណាដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះ ឧបត្ថម្ភថវិការពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុនក្នុងគម្រោងអាណត្តិកេរដំណែល LDC ឬមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។

អាហារូបករណ៍នេះផ្ដល់ឱ្យសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី៤ ដើម្បីសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួនក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ។ និស្សិតដែលដាក់ពាក្យជាប់នឹងទទួលបានអាហារូបករណ៍ជាទឹកប្រាក់ចំនួន ៣លានរៀល និងទទួលបានការណែនាំបន្ថែមសម្រាប់ការសរសេរសារណា ការចូលរួមក្នុងកិច្ចប្រជុំតុមូល និងការបោះពុម្ពផ្សាយសារណាដែលទទួលបានពិន្ទុល្អ និងអត្ថប្រយោជន៍ផ្សេងទៀត ។
បេក្ខជនដែលអាចដាក់ពាក្យបានត្រូវជានិស្សិតឆ្នាំទី៤ កំពុងសិក្សាក្នុងគ្រឹះស្ថានសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានប្រវត្តិការសិក្សាល្អ មានលិខិតបញ្ជាក់ពីគ្រូទីប្រឹក្សា (Recommendation Letter) ។ លើសពីនេះប្រធានបទសម្រាប់ធ្វើការស្រាវជ្រាវចាំបាច់ត្រូវឆ្លើយតបនឹងវិស័យមួយចំនួនដែលពាក់ព័ន្ធ ឬប្រហាក់ប្រហែលដូចជា អំពើប្រល័យពូជសាសន៍នៅកម្ពុជា ឬការសិក្សាប្រៀបធៀប, របបកម្ពុជាប្រជាធិបតេយ្យ, ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិតេយ្យ, និងកេរដំណែលនៃសាលាក្ដីខ្មែរក្រហម ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ត្រូវបំពេញពាក្យសុំអាហារូបករណ៍ គម្រោងសារណា (ឧបសម្ព័ន្ធ១) ទម្រង់ Recommendation Form ១ (ឧបសម្ព័ន្ធ២) និងទម្រង់ Recommendation Form ២ (ឧបសម្ព័ន្ធ៣) ។ ក្រោយបំពេញពាក្យនិស្សិតអាចផ្ញើពាក្យ និងទម្រង់ទាំងអស់តាមEmail ទៅកាន់ seang.sopheak@ldc-eccc.gov.kh (ប៉ុន្តែត្រូវរក្សាច្បាប់ដើមទុកក្នុងករណីប្រសិនបើបេក្ខជនជាប់វគ្គ Shortlist ត្រូវយកច្បាប់ដើមទៅជាមួយនៅថ្ងៃសម្ភាសន៍) ។
និស្សិតអាចទៅយកពាក្យអាហារូបករណ៍ដោយផ្ទាល់នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងទំនាក់ទំនងមន្ត្រីគម្រោង ដែលមានអាសយដ្ឋាន អគារលេខ៤០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រ www.ldc-eccc.gov.kh ឬFacebook៖ www.facebook.com/LDCeccc ឬ Email៖ seang.sopheak@ldc-eccc.gov.kh និងតេឡេក្រាមលេខ ០១២ ២២៤ ០៤២ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...
អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...






























