កោះកុង – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ កម្រិតសញ្ញាបត្រជាន់ខ្ពស់ឬបរិញ្ញាបត្ររង និងថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២ ។ ការជ្រើសរើសនេះ ផ្តល់អាទិភាពដល់ស្ត្រី ជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច កម្មករ កម្មការិនីបាត់បង់ឱកាសការងារ ។
សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររង សិក្សារយ:ពេលពីរឆ្នាំ រួមមាន ទី១. វិស្វកម្មអគ្គិសនីចំនួន៤០នាក់ ទី២. វិស្វកម្មអេឡិចត្រូនិចចំនួន ៤០នាក់ ទី៣. សំណង់ស៊ីវិលចំនួន ៤០នាក់ ទី៤. វិស្វកម្មយន្តសាស្ត្ររថយន្ត ៣៥នាក់ ទី៥. បរិក្ខារត្រជាក់ពាណិជ្ជកម្ម ឲចំនួន ៣៥នាក់ និងទី៦. ព័ត៌មានវិទ្យា(IT) ៥០នាក់ ។

ដោយឡែកថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេលមួយឆ្នាំ រួមមាន ទី១. ការតំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ចំនួន ៤០នាក់ ទី២. ការងារជាងកំបោរចំនួន ៤០នាក់ ទី៣. អេឡិចត្រូនិចចំនួន ៤០នាក់ ទី៤. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ៣០នាក់ ទី៥. ការថែទាំនិងជួសជុលរថយន្តចំនួន ៣០នាក់ ទី៦. ផ្សារអគ្គិសនីចំនួន ៤០នាក់ និងទី៧. សេវាកម្មកុំព្យូទ័រចំនួន ៥០នាក់ ។
ចំពោះលក្ខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (ប្រឡងជាប់ ឬធ្លាក់) មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ និងសញ្ញាបត្រដែលមានតម្លៃសមមូល សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ឬបរិញ្ញាបត្ររង ។ លើសពីនេះ បេក្ខជនត្រូវរៀនចប់មធ្យមសិក្សាបឋមភូមិ ត្រឹមថ្នាក់ទី៩ ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងឬកម្រិតសមមូល សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

សិស្សដែលមានបំណងចង់សិក្សាមុខជំនាញបច្ចេកទេស អាចមកដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ អាសយដ្ឋាន ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងទល់មុខមន្ទីរទេសចរណ៍ខេត្ត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៨៨៨ ៣៦៤/០៩៨ ៣៩៧ ២៣៧/០៩៣ ៣១៤៦៨៣០៩៧ ៨៣៨៨៨៦៥ ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងផ្ដល់កន្លែងស្នាក់នៅសិក្សាសម្រាប់សិស្ស និស្សិតដែលមកពីទីកន្លែងឆ្ងាយ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។






























