ប្រទេស ៧ ដែលរីកចម្រើនលើការបង្កើតថ្មីលឿនជាងគេក្នុងពិភពលោក

ភាពរីចម្រើន នៃប្រទេសមួយ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការបង្កើតថ្មី និងគំនិតច្នៃប្រឌិតរបស់ប្រជាជនក្នុងប្រទេសនោះ។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនកំពុងតែមានសន្ទុះរីកចម្រើនផ្នែកគំនិតច្នៃប្រឌិតលឿនជាងប្រទេសដទៃទ្វេដង ។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានកំណត់ចំណាត់ថ្នាក់សេដ្ឋកិច្ចប្រទេសចំនួន ១៣២ជារៀងរាល់ឆ្នាំ ផ្អែកលើគំនិតបង្កើតថ្មីរបស់ប្រទេសនីមួយ ព្រមទាំងបង្ហាញថា ប្រទេសណាដែលមានភាពរីកចម្រើនលឿនជាងគេក្នុងការបង្កើតថ្មី។

យោងតាមរបាយការណ៍របស់ WE Forum បានបង្ហាញថា ប្រទេសបុតស្វាណា, ហ្គាណា, កាតា, អារ៉ាប៊ីសាអូឌីត, បង់ក្លាដែស, ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន គឺជាប្រទេសប្រាំពីរ ដែលបានឡើងចំណាត់ថ្នាក់ខ្ពស់បំផុត។

១. ប្រទេសបុតស្វាណា៖ ជាប្រទេសសិ្ថតភាគខាងត្បូងនៅទ្វីបអាហ្វ្រិក បុតស្វាណា រីកចម្រើនលឿនបំផុត លើផ្នែកការបង្កើតថ្មី ដោយលោតពីចំណាត់ថ្នាក់ទី ១០៦ ក្នុងឆ្នាំ២០២១ដល់ចំណាត់ថ្នាក់ ៨៦ នៅឆ្នាំ ២០២២។ កត្តាសំខាន់ៗដែលជំរុញឱ្យប្រទេសនេះមានការរីកចម្រើនលឿនលើភាពច្នៃប្រឌិតបែបនេះ ដោយសារការបង្កើនការចំណាយលើការអប់រំ និងការស្រាវជ្រាវ។

២. ប្រទេសហ្គាណា៖ ហ្គាណាបានឡើងដល់ចំណាត់ថ្នាក់ទី៩៥ ដែលឡើងរហូតដល់ ១៧ចំណាត់ថ្នាក់ បើធៀបទៅនឹងឆ្នាំ ២០២១។ អង្គការ WIPO បានរកឃើញថា ប្រទេសហ្គាណា បានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាបក្នុងវិស័យចំនួនបីដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភាពទំនើបនៃអាជីវកម្ម និងលទ្ធផលច្នៃប្រឌិត។

៣. ប្រទេសកាតា៖ កាតាស្ថិតក្នុងចំណាត់ថ្នាក់ទី៥២ ក្នុងចំណោមប្រទេសចំនួន ១៣២ ដែលមានសេដ្ឋកិច្ចនៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២២។ ប្រទេសនេះបានកើនឡើងពីចំណាត់ថ្នាក់ ៦៨ ក្នុងឆ្នាំ ២០២១ និង៧០ ក្នុងឆ្នាំ ២០២០។ ជាមួយគ្នា្ននេះ គោលនយោបាយសម្រាប់ការធ្វើអាជីវកម្ម គឺជាភាពខ្លាំងនៃការបង្កើតថ្មីរបស់កាតា។

៤. ប្រទេសអារ៉ាប៊ីសេអូឌីត៖ អារ៉ាប៊ីសាអូឌីតបានឡើងចំណាត់ថ្នាក់ទី៦៦ ក្នុងឆ្នាំ ២០២១ ដល់ចំណាត់ថ្នាក់ទី៥១ នៅក្នុងសន្ទស្សន៍នៃការច្នៃប្រឌិតសកលឆ្នាំ ២០២២។ WIPO បានបង្ហាញថា ប្រទេសនេះមានភាពច្នៃប្រឌិតខ្លាំងលើហិរញ្ញវត្ថុអាជីវកម្ម និងការវិនិយោគ។ ចក្ខុវិស័យឆ្នាំ២០៣០របស់អារ៉ាប៊ីសាអូឌីត គឺរដ្ឋាភិបាលនឹងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតយ៉ាងខ្លាំងលើការច្នៃប្រឌិត និងបច្ចេកវិទ្យា។

៥. ប្រទេសបង់ក្លាដែស៖ បង់ក្លាដេសបានឡើងដល់ចំណាត់ថ្នាក់១០២ ក្នុងសន្ទស្សន៍នវានុវត្តន៍សកល ដោយឡើងពីចំណាត់ថ្នាក់១១២ ក្នុងឆ្នាំ ២០២១។ WIPO រកឃើញថាភាពរីកចម្រើន ដែលគួរឱ្យកត់សម្គាល់របស់បង់ក្លាដេស មានដូចជា លទ្ធផលច្នៃប្រឌិត ទ្រព្យសម្បត្តិអរូបី (intangible assets) និងការច្នៃប្រឌិតលើអ៊ីនធឺណិត។ ប្រទេសនេះបានបង្កើតឱ្យមានគេហទំព័រ និងការបង្កើតកម្មវិធីទូរស័ព្ទលំដាប់ខ្ពស់ជាច្រើន។ បង់ក្លាដេសក៏ដំណើរការបានយ៉ាងល្អ ក្នុងការវាស់វែងពីរបៀប ដែលក្រុមហ៊ុនកំពុងបង្កើតចំណូល និងកសាងតម្លៃតាមរយៈទ្រព្យសកម្ម តាមសកម្មភាពរចនាឧស្សាហកម្ម និងតម្លៃម៉ាកយីហោសកល ព្រមទាំងពាណិជ្ជសញ្ញា។

៦. ប្រទេសឥណ្ឌូនេស៊ី៖ ប្រទេសដែនកោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងនាំមុខគេនៅទូទាំងពិភពលោកក្នុងគោលនយោបាយ និងវប្បធម៌នៃភាពជាសហគ្រិន ហើយបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើការបង្កើតថ្មី។ ជាពិសេស គេឃើញមានកិច្ចសហការយ៉ាងល្អ រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មក្នុងប្រទេសនេះ។

៧. ប្រទេសប៉ាគីស្ថាន៖ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថាន ស្ថិតក្នុងចំណោមប្រទេសចំនួន ២៦ នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២២ ដែលមានគំនិតច្នៃប្រឌិតរីកចម្រើនលឿនបំផុត។ ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៨៧ ក្នុងឆ្នាំ ២០២២ កើនពីលេខ៩៩ក្នុងឆ្នាំ២០២១។ លក្ខណៈពិសេសដែលបានធ្វើឱ្យប្រទេសប៉ាគីស្ថានមានគំនិតបង្កើតថ្មីច្រើន ដោយសារទំហំទីផ្សារក្នុងស្រុកធំ និងការសហការបានល្អរវាងសាកលវិទ្យាល័យ និងអាជីវកម្ម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣