អ្នកជំនាញថា តុល្យភាពរវាងការគ្រប់គ្រងកូន និងការផ្ដល់សេរីភាព ជាគន្លឹះអភិវឌ្ឍឯករាជ្យភាព ទំនុកចិត្ត និងការទទួលខុសត្រូវរបស់កុមារ

ការរក្សាតុល្យភាពរវាងការគ្រប់គ្រងកូន និងការផ្ដល់សេរីភាព គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ជាពិសេសក្នុងបរិបទវប្បធម៌ ដែលផ្ដល់តម្លៃលើការគោរពប្រតិបត្តិ និងការណែនាំពីមនុស្សចាស់។ បើតាមអ្នកជំនាញ ការចិញ្ចឹមអប់រំកុមារ ការរក្សាបាននូវតុល្យភាពនេះ គឺចាំបាច់ណាស់សម្រាប់អភិវឌ្ឍឯករាជ្យភាព ទំនុកចិត្ត និងការទទួលខុសត្រូវរបស់កុមារ។

វេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នកជំនាញផ្នែកសុខភាពគ្រួសារ និងសហគមន៍ មានប្រសាសន៍ថា ការរក្សាតុល្យភាពនេះពិតជាសំខាន់ខ្លាំងណាស់ ក្នុងការចិញ្ចឹមអប់រំកុមារ។ លើសពីនេះ ការស្វែងរកតុល្យភាព គឺជាដំណើរការ​ដែលបន្តវិវត្ត ហើយទាមទារការអត់ធ្មត់ ការយល់ដឹង និងការបន្តរៀន និងអនុវត្តពីសំណាក់អាណាព្យាបាល។ លោកបន្តថា គន្លឹះសំខាន់បំផុតក្នុងការរក្សាតុល្យភាពនេះ គឺការរក្សាទំនាក់ទំនងរឹងមាំ និងប្រកបដោយក្ដីស្រឡាញ់ជាមួយកូន។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់ AMS Education ថា មានបច្ចេកទេស ចំនួន ៦ ដែលអាណាព្យាបាល អាចអនុវត្ត ដើម្បីរក្សាតុល្យភាព រវាងការគ្រប់គ្រង និងការផ្ដល់សេរីភាពដល់កូន ដែលក្នុងនោះរួមមាន ៖

១. កំណត់ព្រំដែនច្បាស់លាស់ និងសមហេតុផល (Clear and Reasonable Boundaries) ៖ កុមារត្រូវការព្រំដែន ដើម្បីមានអារម្មណ៍ថា មានសុវត្ថិភាព និងយល់ពីអ្វីដែលឪពុកម្ដាយ រំពឹងទុកពីពួកគេ។ ព្រំដែននេះ គួរតែសមស្របទៅតាមអាយុ និងកម្រិតលូតលាស់របស់កុមារ។ លើសពីនេះ ​អាណាព្យាបាល ត្រូវពន្យល់ពីហេតុផលនៅពីក្រោយច្បាប់ ឬព្រំដែននីមួយៗ ជាជាងគ្រាន់តែបញ្ជា។ ការធ្វើបែបនេះ ជួយឱ្យកូនយល់ និងទទួលយកបានកាន់តែប្រសើរ។

វេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នកជំនាញផ្នែកសុខភាពគ្រួសារ និងសហគមន៍។

២. អនុវត្តក្បួនចិញ្ចឹមកូនបែបមានសិទ្ធិអំណាច (Authoritative Parenting) ៖ អាណាព្យាបាលបែបនេះ គឺមានការទាមទារខ្ពស់ ប៉ុន្តែក៏មានការឆ្លើយតបខ្ពស់ដែរ។ ពួកគេកំណត់ការរំពឹងទុកច្បាស់លាស់ និងមានវិន័យ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេក៏ផ្ដល់ភាពកក់ក្ដៅ ការគាំទ្រ និងគោរពស្វ័យភាពរបស់កូន។ លើសពីនេះ ពួកគេក៏ស្ដាប់គំនិត និងយោបល់របស់កូន ហើយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការសម្រេចចិត្តមួយចំនួន ដែលពាក់ព័ន្ធនឹងជីវិតពួកគេ ដូចជា ការជ្រើសរើសសកម្មភាពក្រៅម៉ោងសិក្សា ឬការរៀបចំបន្ទប់របស់ពួកគេជាដើម។

៣. ផ្ដល់សេរីភាពក្នុងក្របខណ្ឌ ឬដែនកំណត់ (Freedom within limits) ៖ អនុញ្ញាតឱ្យកូនមានឱកាសធ្វើការសម្រេចចិត្តដោយខ្លួនឯង និងរៀនពីកំហុសរបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព។ កិច្ចការទាំងនោះអាចជា ការអនុញ្ញាតឱ្យពួកគេជ្រើសរើសសំលៀកបំពាក់ដែលសមរម្យសម្រាប់ខ្លួនឯង ឬការសម្រេចចិត្តលើពេលទំនេររបស់ពួកគេ ក្នុងដែនកំណត់ ដែលបានព្រមព្រៀងគ្នា។ បន្ថែមពីនេះ នៅពេលដែលកូនធំឡើង អាណាព្យាបាលត្រូវបង្កើនកម្រិតសេរីភាព និងការទទួលខុសត្រូវបន្តិចម្ដងៗ ស្របតាមភាពចាស់ទុំរបស់ពួកគេ។

៤. កសាងទំនុកចិត្ត និងការប្រាស្រ័យទាក់ទងបើកចំហ (Build trust and open communication) ៖ បង្កើតបរិយាកាសដែលកូនមានអារម្មណ៍ថាអាចនិយាយរឿងគ្រប់យ៉ាងជាមួយអ្នក ដោយមិនខ្លាចការស្ដីបន្ទោស ឬការវិនិច្ឆ័យ។ លើសពីនេះ នៅពេលដែលកុមារចែករំលែកបញ្ហា ឬកំហុស អាណាព្យាបាលត្រូវស្ដាប់ដោយយកចិត្តទុកដាក់ ហើយជួយពួកគេរកដំណោះស្រាយ ជាជាងការផ្ដោតតែលើការដាក់ទោស។ សកម្មភាពនេះ នឹងជួយឱ្យកុមារហ៊ានស្វែងរកជំនួយនាពេលអនាគត។

៥. ផ្ដោតលើការណែនាំ ជាជាងការគ្រប់គ្រង (Focus on Guiding, Not Controlling) ៖ តួនាទីរបស់អាណាព្យាបាល គឺណែនាំ និងគាំទ្រកូនក្នុងការអភិវឌ្ឍសមត្ថភាពសម្រេចចិត្តបានល្អដោយខ្លួនឯង មិនមែនដើម្បីគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេនោះទេ។ លើសពីនេះ អាណាព្យាបាលត្រូវទទួលស្គាល់ថា កូនជាបុគ្គលម្នាក់ដាច់ដោយឡែក ដែលមានចំណង់ចំណូលចិត្ត ទេពកោសល្យ និងក្ដីសុបិនផ្ទាល់ខ្លួន។ ហេតុនេះ ភារកិច្ចរបស់ឪពុកម្ដាយ គឺ គាំទ្រពួកគេក្នុងការស្វែងរកអត្តសញ្ញាណ និងគោលបំណងក្នុងជីវិត។

៦. ការយល់ដឹងពីបរិបទវប្បធម៌ (Cultural Sensitivity) ៖ ក្នុងសង្គមខ្មែរ ការគោរពចាស់ទុំ គឺជាតម្លៃសំខាន់ណាស់។ អាណាព្យាបាលអាចបង្រៀនកូនឱ្យចេះថ្លឹងថ្លែងរវាងការគោរព និងការបង្ហាញគំនិតផ្ទាល់ខ្លួនដោយសមរម្យ។ ការផ្ដល់សេរីភាព មិនមែនមានន័យថា បោះបង់ចោលនូវគុណធម៌ និងសីលធម៌ល្អនានា ក្នុងសង្គមរស់នៅនោះទេ។

លោកវេជ្ជបណ្ឌិត ជៀប សម្បត្តិ បានសង្កត់ធ្ងន់ថា តាមរយៈការបន្តអភិវឌ្ឍខ្លួន ដោយបំពេញចំណេះដឹង ការអនុវត្តវិធីសាស្ត្រចិញ្ចឹមកូនប្រកបដោយស្មារតីវិជ្ជមាន ការរក្សាតុល្យភាព និងការសម្របខ្លួនទៅតាមបរិបទសង្គម អាណាព្យាបាល និងឪពុកម្ដាយខ្មែរ ពិតជាអាចដឹកនាំបុត្រធីតាឱ្យទទួលបានភាពជោគជ័យ និងសុភមង្គល ទាំងក្នុងសម័យបច្ចេកវិទ្យា និងអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...