លោកបណ្ឌិត ឈត ប៊ុនថង ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍៤យ៉ាង ពីការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ – កីឡាស៊ីហ្គេម គឺជាទិវាកីឡាដ៏ធំ និងមានប្រជាប្រិយភាពរបស់ប្រជាជាតិក្នុងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ប្រារព្វឡើង២ឆ្នាំម្តងតាមអក្ខរក្រម។ ទន្ទឹមគ្នានេះ នៅដើមខែឧសភា និងមិថុនាខាងមុខ កម្ពុជាទទួលបានឱកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការ​ធ្វើជាម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍ទាំង២នេះ?

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលកម្ពុជាមានសមត្ថភាពទទួលបានឱកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ដែលបានបង្ហាញពីសមត្ថភាពរបស់កម្ពុជា ព្រមទាំងជាឱកាសធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងអំពីអត្ថប្រយោជន៍៤ ដែលកម្ពុជាទទួលបាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយរួមមាន៖

១. បង្ហាញពីសមត្ថភាពរៀបចំការប្រកួត និងទាក់ទាញវិនិយោគិន ៖ ការចូលរួមរបស់កម្ពុជាក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងធ្វើឱ្យសាកលលោកមើលឃើញអំពីពីស្ថានភាពពិតរបស់ប្រទេសកម្ពុជា។ លើសពីនេះ បានចូលរួមទាក់ទាញវិនិយោគិនពីបរទេសចាប់អារម្មណ៍មកនិយោគនៅប្រទេសកម្ពុជា។

២. កេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរជាតិ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏ជាផ្នែកមួយដែលជួយឱ្យកម្ពុជាអាចទទួលបានមេដាយមាស មេដាយសំរិទ្ធ  និងមេដាយប្រាក់ ជាពិសេសកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ក្នុងនោះ ការទទួលរៀបចំទីតាំងប្រកួតដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្ត និងការស្វាគមន៍គណៈប្រតិភូកីឡាដ៏កក់ក្ដៅជាដើម ។ ម៉្យាងវិញទៀត កម្ពុជាក៏អាចបង្កើតវិញ្ញសាប្រកួតដែលជារបស់ខ្មែរមកបញ្ចូលក្នុងការប្រកួតដែលសមស្របតាមគោលការណ៍នៃការប្រកួតបានផងដែរ។

៣. ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏ជាឱកាសដែលកម្ពុជាអាចបង្ហាញពីវប្បធម៌នៃការទំនាក់ទំនងក្នុងនាមជាម្ចាស់ផ្ទះ ការស្វាគមន៍ ព្រមទាំងមរតកវប្បធម៌ខ្មែរ ដូចជា របាំ ល្បុក្កតោ និងភារកិច្ចខ្មែរជាដើម។ លើសពីនេះ បើទោះជាកម្ពុជាសព្វថ្ងៃមិនទាន់ក្លាយជាប្រទេសអ្នកមានក៏ពិតមែន ប៉ុន្តែមានទឹកចិត្តធំទូលាយផ្ដល់ឱកាសឱ្យប្រតិភូកីឡា កីឡាករ កីឡាការិនី សាធារណៈជន បានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ខាងមុខនេះ ដោយឥតគិតថ្លៃ។

៤. លើកកម្ពស់នយោបាយ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ៖ ផ្នែកនយោបាយកម្ពុជាព្យាយាមរក្សាសម្ព័ន្ធភាពល្អ មិនរើសអើងចំពោះប្រទេសជិតខាងលើបញ្ហានយោបាយ។ ទន្ទឹមគ្នានេះ កម្ពុជាកំពុងចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ជាពិសេស បញ្ជាក់ថា កម្ពុជាមានសន្តិភាព និងសន្តិសុខនយោបាយ និងមានធនធានសមរម្យសម្រាប់ការរៀបចំការប្រកួត។

ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានមោទនភាពថាយើងអាចធ្វើបានក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ។ លើសពីនេះ សូមចូលរួមជាមួយអាជ្ញាធរ រក្សាសណ្ដាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍។ ជាពិសេស ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  និងលើកទឹកចិត្តកីឡាករកម្ពុជា និងបរទេសឱ្យទទួលបានជោគជ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...