ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង ឱ្យ​ទទួល​អាហារូបករណ៍ចូលរៀន​ថ្នាក់បរិញ្ញាបត្រចំនួន ៥០១កន្លែង និង​បរិញ្ញាបត្ររងចំនួន ២៥២៤កន្លែង នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

សាកលវិទ្យាល័យ និងវិទ្យាស្ថានដែលបេក្ខជនអាចជ្រើសរើសចូលសិក្សាមាន៖ វិទ្យាស្ថានជាតិកសិកម្ម​ព្រែកលៀប រាជធានីភ្នំពេញ ចំនួន ៣៥ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ ចំនួន ២៧០កន្លែង, សាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ ចំនួន ៦០ កន្លែង, វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ចំនួន ១០០កន្លែង, សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន ៧០កន្លែង, សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ចំនួន ២០កន្លែង, សាកលវិទ្យាល័យ​ជាតិបាត់ដំបង ខេត្តបាត់ដំបង ចំនួន ២០កន្លែង, សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ចំនួន ៣០កន្លែង។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ចំនួន ១០៥០ កន្លែង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ចំនួន ៥០កន្លែង, វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន ៩០ កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសអង្គរ (NPIA) ខេត្ត​សៀមរាប ចំនួន ៩០ កន្លែង, វិទ្យាស្ថានពហុ​បច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ខេត្តតាកែវ ចំនួន ២២០ កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែន​សៀមរាប ចំនួន ៩០ កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ខេត្តបាត់ដំបង ចំនួន ៤៥ កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ខេត្តស្វាយរៀង ចំនួន ២០០ កន្លែង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ២៦០ កន្លែង, វិទ្យាស្ថានពហុ​បច្ចេកទេស ព្រះកុសុមៈ (PPI) រាជធានីភ្នំពេញ ចំនួន ១២៥កន្លែង, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន ១០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ចំនួន ៧០កន្លែង, វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេសកម្ពុជា (NPIC) រាជធានីភ្នំពេញ ចំនួន ៣០ កន្លែង។

លក្ខខណ្ឌចុះឈ្មោះសុំអាហារូបករណ៍ ៖ សិស្សផ្នែក​អប់រំ​បច្ចេកទេស​ដែល​បានប្រឡងជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស អាចចុះឈ្មោះ​សុំ​អាហារូបករណ៍​ចូលរៀនតាម​មុខ​ជំនាញរបស់ខ្លួន​នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ ឬគ្រឹះស្ថានអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដោយ​មិន​កំណត់ឆ្នាំប្រឡងជាប់ឡើយ, លក្ខខណ្ឌ នៃ​ការ​ជ្រើសរើស​ត្រូវ​កំណត់ដោយ​ឡែកត​ាមគ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ, លក្ខណវិនិច្ឆ័យ​នៃការ​ជ្រើសរើស​សិស្ស​ឱ្យ​ចុលរៀន គឺជ្រើសរើស​តាមនិទ្ទេសរួម និទ្ទេស​តាមមុខវិជ្ជា និង​និទ្ទេស​មុខជំនាញ​ដែលពាក់ព័ន្ធ។

សំណុំឯកសារដែលត្រូវ​បំពេញរួមមាន ៖ ប្រវត្តិរូបសង្ខេប ១ច្បាប់, កិច្ចសន្យា ១ច្បាប់, ពាក្យ​សុំ​អាហារូបករណ៍ ១ច្បាប់, បង្កាន់ដៃទទួលពាក្យ​មានបិទរូបថត ១ច្បាប់, សាលាកប្បត្រ​ឯកត្តជន ១ច្បាប់។

កន្លែងទទួលពាក្យ ៖ បេក្ខជន​ត្រូវ​មក​ទទួលពាក្យ​សុំ​អាហារូបករណ៍ នៅតាម​គ្រឹះស្ថានឧត្តមសិក្សា​សាធារណៈ ឬគ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ខ្លួន​ជ្រើសរើសស ឬនៅ​វិទ្យាល័យ​ចំណេះទូទៅ​បច្ចេកទេស​ដែលខ្លួនសិក្សា ឬនៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅ​រាល់ម៉ោងធ្វើការ។

កំណត់សម្គាល់ ៖ បេក្ខជន១នាក់ មានសិទ្ធិស្នើ​សុំ​ចុះឈ្មោះ​សុំអាហារូបករណ៍​បាន១ជំនាញ ហើយ​អាច​ជ្រើសរើសគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ ឬគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តែមួយ​គត់។

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងជាមួយគ្រឹះស្ថានឧត្តមសិក្សា​សាធារណៈ ឬគ្រឹះស្ថានអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ដែលបេក្ខជន​បានដាក់ពាក្យ​សុំ​អាហារូបករណ៍ ឬទំនាក់ទំនង​នាយកដ្ឋានតម្រង់​ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើ​ការ​តាមរយៈ​ទូរស័ព្ទលេខ ០៩២ ៥៤៤ ៥៥៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...