ទម្លាប់បួនជំរុញសុភមង្គល និងភាពស្រស់ស្រាយ

តាមរបាយការណ៍របស់ World Happiness Report នៅឆ្នាំ២០២៣ បានបង្ហាញថា ប្រទេស​ហ្វាំងឡង់ គឺជាប្រទេសដែលមានប្រជាជនសម្បូរភាពសប្បាយរីករាយជាងគេ ។ បើតាមការ​សិក្សា វិធីសាស្រ្តដែលជំរុញសុភមង្គលនិងភាពស្រស់ស្រាយគឺគេអាចអនុវត្តបានគ្រប់ទីកន្លែង ហើយវាមិនសំខាន់ថា អ្នករស់នៅទីណា ឬប្រទេសណានោះទេ។ សុភមង្គល ឬភាពស្រស់ស្រាយ គឺកើតមកពីទម្លាប់ ឬសកម្មភាពដែលោកអ្នកជ្រើសរើសក្នុងការប្រព្រឹត្ត។

យោងតាមគេហទំព័រ Fortune Well បានបង្ហាញថា មានមនុស្សច្រើនណាស់ដែលគិតថា ភាពរីករាយហាក់មិនមានភាពប្រាកដនិយម ឬគ្មានភាពទៀងទាត់ទាល់តែសោះ ហើយថែមទាំងពិបាកក្នុងការស្វែងរក ប៉ុន្តែមានអ្នកជំនាញនិងអ្នកស្រាវជ្រាវ មួយចំនួនបានឱ្យដឹងពីគន្លឹះខ្លះៗ ដែលអាចជួយឱ្យអ្នកសម្រេចបាននូវសេចក្ដីសុខពិតដែលមានភាពជាក់លាក់នៅក្នុងដំណើរជីវិត និងមានរៀបរាប់លម្អិតដូចតទៅ៖

១. បណ្តុះផ្នត់គំនិតវិជ្ជមាន ៖ បទពិសោធន៍នៃសំណើច ឬក៏ភាពរីករាយ ក៏ដូចជាការពេញចិត្តជាមួយនឹងខ្លួនឯង ឬក៏ការរួមបញ្ចូលនៅសុខុមាលភាពក្នុងការរស់នៅក្នុងស្ថានភាពជីវិតពិត វាបានបង្កើនអត្ថន័យឱ្យជីវិត ថែមទាំងធ្វើឱ្យកើននូវរឿងរ៉ាវដែលមានតម្លៃជាច្រើនទៀត។ សកម្មភាពបណ្តុះផ្នត់គំនិតវិជ្ជមាន ជាប្រភពនាំទៅរកសេចក្ដីសុខ ឬក៏សុភមង្គលក្នុងជីវិត។ វាជារឿងពិតដែរថា ដើម្បីទទួលបានសេចក្ដីសុខសប្បាយ គឺចាំបាច់ណាស់ដែលត្រូវមានសកម្មភាព ឬវិធីសាស្រ្តក្នុងការពង្រឹង មិនមែនអង្គុយបង្អង់ចាំឱ្យកើតឡើងដោយឯងៗបាននោះទេ។ វិធីដែលលោកអ្នកគួរចាប់ផ្តើមដំបូង គឺការសរសេរកំណត់ទុកនូវសេចក្ដីល្អៗ ទាក់ទងនឹងការពេញចិត្តចំពោះខ្លួនឯង ឬសរសេរគម្រោងសកម្មភាពនានា ដែលជួយឱ្យមានអារម្មណ៍ល្អជាមួយខ្លួនឯង មួយវិញទៀតរំឮកអំពីសមិទ្ធផលផ្ទាល់ខ្លួនទាំងឡាយផងដែរ ដើម្បីបង្កើនការជំរុញចិត្ត និងភាពរីករាយ។ ដោយឡែក អ្នកជំនាញក៏បានឱ្យដឹងដែរថា ការហាត់ធ្វើសមាធិ ឬក៏ធ្វើយូហ្កា គឺជាចំណុចសំខាន់ដែលនាំឱ្យមានសេចក្ដីរីករាយក្នុងការរស់នៅ ត្រូវអនុវត្តរឿយៗ ទោះតិចក្ដី ច្រើនក្ដី។

២. កាត់បន្ថយស្រ្តេស ៖ យកចិត្តទុកដាក់ ក្នុងការកាត់បន្ថយស្រ្តេស គឺជាចំណែកយ៉ាងសំខាន់ក្នុងការបង្កើនកម្រិតនៃសុភមង្គល ឬភាពរីករាយរបស់អ្នក។ តាមរយៈការចំណាយពេលជាមួយនឹងធម្មជាតិក៏ចាត់ទុកថា ជាការកាត់បន្ថយភាពតានតឹង ឬស្រ្តេស បានមួយផ្នែកដែរ។ យ៉ាងណាក៏ដោយ ទោះបីជាលោកអ្នក មិនមានពេលច្រើនក្នុងការចំណាយទៅកាន់កន្លែងល្អៗក៏ដោយ ប៉ុន្តែអ្នកនៅតែអាចស្វែងរកវិធីសាស្រ្តមួយបាន តាមរយៈការស្ដាប់ភ្លេងធម្មជាតិដែលផ្តល់នូវការកម្សាន្តអារម្មណ៍ ។

សូមរំលេចបន្តិចថា ស្រ្តេសក៏បណ្តាលមកពី ថា តើអ្នកយកចិត្តទុកដាក់តាមដានខ្លួនឯងដែរឬទេ? បើសិនជាអ្នករកឃើញថា បច្ចុប្បន្នហាក់មិនមានពេលដើម្បីផ្តល់ឱ្យខ្លួនឯងនោះ  គឺវាអាចប៉ះពាល់ដល់សុខភាព និងបង្អាក់ភាពស្រស់ស្រាយ។ បើធៀបគ្នាមើលទៅឃើញថា ជារឿយៗ បុគ្គលដែលមានពេលវេលាសម្រាប់ខ្លួនឯង ពួកគាត់តែងគិតថា មានពេលគ្រប់គ្រាន់ក្នុងការសម្រេចនូវអ្វីដែលពួកគាត់ចង់ធ្វើ។ ដោយឡែក អ្នកដែលមានអារម្មណ៍ថាគ្មានពេលសម្រាប់ខ្លួនឯង គឺពួកគាត់តែងតែគិតថា មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើរឿងដែលត្រូវនឹងគោលបំណង ហើយបង្កបានទៅជាសម្ពាធ និងភាពស្រ្តេស ថែមទាំងមានអារម្មណ៍ពិបាកទប់ទល់ក្នុងការស់នៅ ហើយជារឿយៗ អ្នកដែលយល់ថា គ្មានពេលចំពោះខ្លួនឯង តែងមានអាការប្រញាប់ប្រញាល់ស្ទើរគ្រប់រឿង ឯកត្តាប្រឈមគឺ ពិបាកផ្តោតអំពីបច្ចុប្បន្នភាព អាចនឹងកើតមានភាពតឹង ឬក៏ការបាក់ទឹកចិត្ត ជារួមគឺប៉ះពាល់ទៅដល់សុខុមាលភាពក្នុងការរស់នៅ។ តាមរយៈការប្រៀបធៀបនេះ បង្ហាញថា ការផ្តល់ពេលវេលាយកចិត្តទុកដាក់ជាមួយខ្លួនឯង ក៏ជាកត្តានាំឱ្យមានភាពរីករាយមួយផ្នែកដែរ។

មិនតែប៉ុណ្ណោះទេ កត្តាហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចមិនល្អ ក៏ជាកត្តាប្រឈមនាំឱ្យមនុស្សស្រ្តេស និងបង្អាក់នូវភាពស្រស់ស្រាយបានដែរ ដូច្នេះហើយ បើសិនជាបច្ចុប្បន្នលោកអ្នកកំពុងប្រទះវិបត្តិហិរញ្ញវត្ថុ ដែលខ្វះខាតសូម្បីទៅលើការចំណាយចំពោះតម្រូវការចាំបាច់ដូចជាគ្រឿងចិញ្ចឹមជីវិតរួមមានចំណី ម្ហូបអាហារ ឬមានបន្ទុកច្រើនដែលត្រូវទទួលខុសត្រូវ ក្នុងករណីនេះចំណេះដឹងផ្នែកហិរញ្ញវត្ថុតែមួយមុខមិនទាន់ឆ្លើយតបនៅឡើយទេ គឺចាំបាច់ត្រូវរកគន្លឹះបង្កើនចំណូលបន្ថែម ទើបជួយស្រោចស្រង់ស្ថានភាពឱ្យល្អប្រសើរបាន។

៣. ធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណ គឺមិនចាំបាច់ទាល់តែក្លាយជាអ្នកហាត់អាជីពអ្វីនោះទេ គឺអនុវត្តទៅតាមកម្លាំងដែលមាន និងស្ទិលដែលផ្តល់ផាសុកភាពចំពោះរាងកាយរបស់ខ្លួនឯង។ លំហាត់ប្រាណ ផ្តល់ផលវិជ្ជមានយ៉ាងច្រើនទៅកាន់រាងកាយ ក៏ដូចជាប្រព័ន្ធដំណើរការខួរក្បាល និងសុភមង្គលផ្នែករាងកាយ ហើយបើបានហាត់ប្រាណនៅបរិវេណខាងក្រៅ គឺកាន់តែផ្តល់ភាពរីករាយទ្វេគុណ។

៤. ភ្ជាប់ទំនាក់ទំនងនឹងបរិយាកាសសង្គម ៖ កាលដែលមានមិត្ត សមាជិកគ្រួសារ ឬក៏សង្គមមនុស្សដទៃទៀត សម្រាប់ប្រាស្រ័យទាក់ទង ឬបង្កើតទំនាក់ទំនងថ្មីៗតាមរយៈសង្គមការងារ និងស្ម័គ្រចិត្តចូលជួយបំពេញភារកិច្ចក្នុងសមាគមណាមួយ សុទ្ធសឹងតែ ជាបុព្វហេតុនាំឱ្យមានទំនាក់ទំនងក្នុងសង្គម។ ពីព្រោះភ្ជាប់ទំនាក់ទំនងនឹងបរិយាកាសសង្គម ចាំបាច់ណាស់ក្នុងការបង្កើនសុភមង្គល ឬក៏ភាពរីករាយបន្ថែម។

មានការសិក្សាជាច្រើនបង្ហាញថា មនុស្សដែលរីករាយ តែងតែមានការភ្ជាប់ទំនាក់ទំនងក្នុងសង្គម ដោយពួកគាត់បានចំណាយពេលជារឿយៗជាមួយមិត្ត ក៏ដូចជាសមាជិកគ្រួសារ ដែលទំនាក់ទំនងទាំងនោះបង្កមានភាពស្និតស្នាល និងភាពច្បាស់លាស់ ថែមទាំងធ្វើឱ្យរីករាយជាងមុន។ វិធីក្នុងការពង្រឹងទំនាក់ទំនងមួយបែបទៀតគឺ ចេញទៅក្រៅពិសាអាហារជាមួយមិត្តរួមការងារ ឬក៏ផ្ញើសារទៅកាន់មិត្តចាស់ៗ។ ដែលសកម្មភាពទាំងនេះ មិនមែនធ្វើឡើងគ្រាន់តែដើម្បីបង្កើនចំនួនមនុស្សដែលទាក់ទងនោះទេ ប៉ុន្តែគឺដើម្បីរក្សាទំនាក់ទំនងឱ្យមានគុណភាពផងដែរ។  ទោះបីជាមានមនុស្សត្រឹមពីរ ឬក៏បីនាក់ សម្រាប់ទំនាក់ទំនងក៏ដោយ អ្វីដែលសំខាន់ គឺជាក្រុមមនុស្សអាចជួយឱ្យអ្នកមានអារម្មណ៍រីករាយ និងទទួលបានការគាំទ្រផ្នែកផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...