លោក ជា ឈួង ៖ បន្ទប់ទឹកសាធារណៈជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសាធារណៈដែលគួរយកចិត្តទុកដាក់ និងកែលម្អ

បន្ទប់ទឹកសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ ប៉ុន្តែត្រូវបានគេមើលរំលង ព្រោះកង្វះអនាម័យ មិនមានអ្នកសម្អាតគ្រប់គ្រាន់។ ដើម្បីដោះស្រាយបញ្ហានេះ និស្សិត​ផ្នែកស្ថាបត្យកម្ម​មួយ​ក្រុម បានបង្ហាញគំនិត​ក្នុងការ​គិតឡើងវិញ នៃបន្ទប់ទឹកសាធារណៈ ដោយ​ធ្វើ​ឱ្យ​មានភាពប្រសើរឡើងតាមរយៈការកែលម្អបរិស្ថានជុំវិញ អនាម័យ ផ្តល់ភាពងាយស្រួល និង​សុវត្ថិភាព។

ក្នុងកម្មវិធីពិព័រណ៌វិចិត្រសាលស្ថាបត្យកម្មកម្ពុជាឆ្នាំ២០២៤ រៀបចំឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា ឈួង សមាជិកក្រុម ដែលសិក្សា​ពីគម្រោង​បន្ទប់ទឹកសាធារណៈ បានលើកយកទិដ្ឋភាពជាក់ស្ដែងនៅទីតាំងផ្សារទួលទំពូង ដែលជាផ្សារមួយមានជនបរទេសទៅច្រើនជាងផ្សារដទៃទៀត ប៉ុន្តែបន្ទប់ទឹកសារធារណៈនៅទីនោះនៅមានចន្លោះខ្វះខាតជាច្រើន។ តាមការសិក្សា បន្ទប់ទឹកសាធារណៈនៅក្នុងផ្សារទួលទំពូង មិនសូវមានអនាម័យ និងបរិយាកាសល្អគ្រប់គ្រាន់នៅឡើយទេ ព្រោះនៅជិតបន្ទប់ទឹកមានកន្លែងផ្ទុកសំរាមដែលមិនទាន់មានរបៀប និងអាចបង្កជាក្លិនមិនល្អដល់អ្នកជុំវិញ ជាពិសេសបង្កឱ្យមានក្លិនមិនល្អចូលទៅក្នុងបន្ទប់ទឹកជាដើម។​ សម្រាប់ការកែច្នៃឡើងវិញ ក្រុម​របស់លោក ជា ឈួង បានបង្ហាញពីការកែប្រែបន្ទប់ទឹកនោះឱ្យល្អស្អាត មានភាពងាយស្រួលក្នុង​ការ​សម្អាត មានខ្យល់ចេញចូលគ្រប់គ្រាន់ កែសម្រួលកន្លែងដាក់សំរាមឱ្យបានត្រឹមត្រូវដែលបង្កផលងាយស្រួលដល់ឡានប្រមូលសំរាម។ លើសពីនេះ ក៏​មានការបន្ថែមតុ កៅអី ដាំដើមឈើ និងផ្កា នៅទីតាំងជិតបន្ទប់ទឹកដែលអាចបង្កជាផលងាយស្រួល និងមានភាពរស់រវើក។

លោក ជា ឈួង កំពុងធ្វើបទបង្ហាញ

ប្រសិនបើ​គម្រោងរបស់ក្រុមលោកអាចកើតឡើង លោក ជា ឈួង ជឿថា នឹងអាចផ្ដល់ប្រយោជន៍ជាច្រើនដល់វិស័យសាធារណៈ ព្រោះបុគ្គលគ្រប់រូបសុទ្ធតែមានតម្រូវការប្រើប្រាស់បន្ទប់ទឹកក្នុងលក្ខខណ្ឌណាមួយ ដូចនេះបន្ទប់ទឹកស្អាតជាកត្តាដែលមិនបង្កក្ដីបារម្ភដល់អ្នកប្រើប្រាស់ឡើយ។ និស្សិតស្ថាបត្យកម្មរូបនេះបន្ថែមថា ត្បិត​គម្រោង​ក្រុមខ្លួនសិក្សានៅផ្សារទួលទំពូងមែន​ ប៉ុន្តែជាក់ស្ដែងគឺពិតជាចង់ឱ្យមានការគិតឡើងវិញនូវការកែច្នៃ និងបន្ថែមភាពរស់រវើកដល់ទីតាំងបន្ទប់ទឹកសាធារណៈគ្រប់កន្លែង ដូចជា សួនច្បារ សួនហាត់ប្រាណសាធារណៈ និងកន្លែងផ្សេងៗដែលគិតគូរដល់អ្នកធ្វើដំណើរផងដែរ។

“ខ្ញុំមើលឃើញថា បច្ចុប្បន្ននេះ នៅពេលធ្វើដំណើរជួនកាលត្រូវការប្រើប្រាស់បន្ទប់ទឹកភ្លាមៗ… ខ្ញុំពិបាកស្វែងរកបន្ទប់ទឹកសាធារណៈណាស់ ដូចនេះបើត្រូវការ ខ្ញុំត្រូវចូលហាងកាហ្វេដើម្បីអាចចូលបន្ទប់ទឹក នេះជាផលលំបាកមួយដែលអាចកត់សម្គាល់បាន…”

គួរជំរាបជូនថា គំនិតនៃគម្រោង “ការសិក្សា​គំរូបន្ទប់ទឹកសាធារណៈ” របស់ក្រុមលោក ជា ឈួង ដែលមាន​ឈ្មោះថា ក្រុម ឈ បានទទួល​ជ័យលាភីលេខ១ ក្នុងការ​ប្រកួត​ដែលរៀបចំដោយ INN Architecture និង​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ជា ឈួង ​បញ្ជាក់ថា ​មូលហេតុរួមដែលអាចឱ្យក្រុម ឈ ទទួលបានជ័យលាភីលេខ១នេះ ​ព្រោះក្រុមខ្លួន​បានគិតគូរបន្ថែមដល់ការកែច្នៃអគារ នៃបន្ទប់ទឹកឱ្យមានផាសុកភាព មានខ្យល់ចេញចូលគ្រប់គ្រាន់ រក្សាបានអនាម័យសម្រាប់សាធារណៈជន ងាយស្រួលសម្អាត មានឯកជនភាពដល់បុរស ស្រ្តី និងជនមានពិការភាព និងមានសុវត្ថិភាពផងដែរ។

ជាចុងក្រោយ លោក ជា ឈួង សង្ឃឹមថា នាពេលអនាគតនឹងមានការកែលម្អឡើងវិញនូវបន្ទប់ទឹកសាធារណៈ និងបរិស្ថានជុំវិញឱ្យកាន់តែមានផាសុកភាព ដែលអាចជាការចាប់ផ្ដើមក្នុងការកែប្រែបរិបទ នៃការរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ លោកក៏​សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងការថែរក្សាសម្ភារៈ ឬសម្បត្តិ​សាធារណៈ​ឱ្យបានល្អដើម្បីឱ្យសោភ័ណភាព នៃទីក្រុងកាន់តែប្រសើរឡើង ដែលអាចជាការលើកកម្ពស់ នៃការរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។