ភ្នំពេញ – សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ីចំនួន ២០នាក់ សម្រាប់ឆ្នាំសិក្សា ២០២១ -២០២២ ។
មុខវិជ្ជាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការសិក្សាលើជំនាញសិល្បៈ វប្បធម៌ តូយ៌តន្ត្រី ចម្រៀង សរុបជាង៦០មុខជំនាញចំនួន ០១កន្លែង ។ ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធមាន Physics, Astronomy, Chemistry, Nuclear Power and Technology, Technology Material ។

ទន្ទឹមគ្នានេះ មានជំនាញផ្សេងទៀតសរុប ៣០មុនជំនាញចំនួន ០៦កន្លែង និងការសិក្សាជំនាញ ពេទ្យ វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង វិស្វកម្មព័តមានវិទ្យា ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រងចំនួន ១៣កន្លែង ។
បេក្ខជនត្រូវបំពេញ និងត្រៀមឯកសាររួមមាន សិខិតឆ្លងដែន (មានសុពលភាពមួយឆ្នាំ ៦ខែ គិតត្រឹមថ្ងៃដាក់ពាក្យ) លិខិតពិនិត្យសុខភាពទូទៅ និងលិខិតបញ្ចាក់ថាគ្មានជំងឺអេដស៍ និងស្វាយ ដែលចេញដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរពេទ្យរដ្ឋ និងឯកសារជំនួយផ្សេងៗមាន ប័ណ្ណសរសើរ មេដាយប្រលង សញ្ញាបត្រភាសាបរទេស ប្រសិនបើមាន ។
ជាមួយគ្នានេះបេក្ខជនស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ឯកទេស (Specialist) ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ភ្ជាប់ជាមួយព្រឹត្តិបត្រពិន្ទុការសិក្សាប្រចាំឆ្នាំ សម្រាប់សញ្ញាបត្រដែលគ្មានបញ្ជាក់និទ្ទេស) ។
សម្រាប់និស្សិតដែលស្នើសុំបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុការសិក្សា ។ ចំណែកនិស្សិតស្នើសុំការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមាន សញ្ញាបរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុការសិក្សា ។

គួរបញ្ជាក់ដែរថា ការបកប្រែសញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ និងឯកសារពាក់ព័ន្ធផ្សេងត្រូវធ្វើឡើងនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។បេក្ខជនត្រូវបង្កើតគណនីស្នើសុំដាក់ពាក្យឱ្យបានមុខថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ជាកំហិត និងអាចរងចាំដាក់ឯកសារផ្សេងៗបន្ថែមនៅពេលក្រោយបាន ។ ការចុះឈ្មោះស្នើសុំអាហារូបករណ៍ធ្វើឡើងតាមរយៈគេហទំព័រ https://education-in-russia.com ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទៅកាន់លេខទូរស័ព្ទ ០២៣ ២១៣ ៥០៨ ឬ ទៅកាន់ផ្ទាល់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដែលមានអាសយដ្ឋានផ្ទះលេខ ១០៣ មហាវិថីព្រះនរោត្ដម ឬតាមរយៈបណ្ដាញសង្គម https://www.facebook.com/rcckcam ។ ចាប់បើកទទួលពាក្យថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។
៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...






























