ម្តាយឪពុកជំរុញកុមារឱ្យចេះស្វ័យសិក្សាដោយខ្លួនឯងនឹងជួយឱ្យពួកគេមានឱកាសអភិវឌ្ឍសមត្ថភាពក្លាយជាមនុស្សមានភាពម្ចាស់ការ ក្លាហាន និងរៀនពីរបៀបក្នុងការសម្រេសចិត្តដោយខ្លួនឯង ។ មិនត្រឹមតែប៉ុណ្ណោះកុមារនឹងមានឆន្ទៈស្វែងយល់ពីការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ ។ នេះបើការផ្សាយរបស់គេហទំព័រ MOM NEWS Daily ស្តីពីកុមារដែលចេះស្វ័យសិក្សាដោយខ្លួនឯង ។

១. ស្វ័យសិក្សាដោយខ្លួនឯងអភិវឌ្ឍន៍ភាពម្ចាស់ការរបស់កុមារ ៖ កុមារចេះស្វ័យសិក្សាដោយខ្លួនឯងប្រៀបដូចជា ការផ្ដល់ឱកាសឱ្យពួកគេរៀនចេះទទួលខុសត្រូវ ហើយក្មេងនឹងមានទម្លាប់អនុវត្តបែបនេះពេលដែលពួកគេពេញវ័យ ។ កុមារនឹងពោរពេញទៅដោយកម្លាំងចិត្ត អាចធ្វើអ្វីមួយដោយខ្លួនឯង ហើយកាន់តែមានអារម្មណ៍ស្វាហាប់រាល់ពេលចាប់កាន់កិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ ។
២. កុមារអាចសម្រេចចិត្តដោយខ្លួនឯងមិនពឹងលើមនុស្សធំ ៖ កាលដែលម្តាយឪពុកឱ្យកុមារបន្តអនុវត្តស្វ័យសិក្សាដោយខ្លួនឯងយូរៗទៅ ពួកគេអាចយល់បានប្រសើរជាងមុន និងថែមទាំងយល់បានច្បាស់ពីអ្វីដែលពួកគេត្រូវធ្វើ ហើយថែមទាំងយល់លឿនជាងកុមារដែលមិនបានស្វ័យសិក្សាប្រៀបធៀបទៅនឹងកុមារដែលមានអាយុប្រហាក់ប្រហែលគ្នា ។ កុមារចេះរៀនដោយខ្លួនឯង ពួកគេនឹងមានទំនុកចិត្តខ្ពស់ និងចេះយកចិត្តទុកដាក់ចំពោះខ្លួនឯងដោយការគោរព ។
៣. កុមារមានសមត្ថភាពអភិវឌ្ឍន៍គំនិតផ្តួចផ្តើមចំពោះកិច្ចការរបស់ពួកគេ ៖ ស្វ័យសិក្សាមានចំណុចកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺកុមារនឹងកាន់តែទទួលបានបន្ថែមនូវភាពច្នៃប្រតិដ្ឋថ្មីៗ ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា ។ កុមារអាចទទួលបានចំណេះដឹងច្រើនពីអ៊ីនធឺណិត ឬគម្រោងបច្ចេកវិទ្យាថ្មីៗ ហើយនឹងនាំឱ្យកុមារចាប់អារម្មណ៍នឹងមុខវិជ្ជាព័ត៌មានវិទ្យា ។

បន្ថែមពីនេះទៀត ការសិក្សាដោយខ្លួនឯង ឬហៅថាស្វ័យសិក្សាអាចឱ្យក្មេងជ្រើសអ្វីដែលគេចង់សិក្សាហើយវាជាឱកាសក្នុងការសម្រួចជំនាញ ដែលខុសពីការសិក្សាទៅតាមកាលវិភាគដែលគ្រូដាក់ឱ្យតែមួយមុខ ។ ការសិក្សាតាមតែគ្រូកំណត់ពេលខ្លះគេអាចធ្វើឱ្យគេធុញទ្រាន់នឹងការសិក្សា ។
៤. បំផុសឱ្យកុមារមានសេចក្ដីគោរព និងការប្ដេជ្ញាចិត្តខ្ពស់ ៖ ស្វ័យសិក្សាប្រៀបដូចជាការត្រៀមខ្លួនរស់យ៉ាងល្អនៅពេលដែលពួកគេពេញវ័យ ខណៈដែលក្មេងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង ។ ពួកគេនឹងចាប់ផ្តើមហ៊ានសម្រេចចិត្តជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយប្រសិទ្ធភាពនៃការសិក្សារបស់ពួកគេក៏ផ្តល់ផលវិជ្ជមានយ៉ាងអនេក ។ ក្រឡេកទៅមើលចំណុចពិសេសចុងក្រោយមួយទៀត ស្វ័យសិក្សាដោយខ្លួនឯងនឹងធ្វើឱ្យក្មេងមិនងាយបោះបង់ការសិក្សានោះទេ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...






























