លោក ឆាំ ប៊ុនថេត ៖ យុវជនស្គាល់ខ្លួនឯងច្បាស់ ធ្វើដំណើរមិនខ្លាចឧបសគ្គ

ភ្នំពេញ៖ ស្គាល់ខ្លួនឯងតាមរយៈការកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ជួយ​យុវជន​ឱ្យ​ចេះ​កែច្នៃពេលវេលាដោះស្រាយបញ្ហានានាដោយប្រសិទ្ធភាព ឆ្ពោះ​ទៅ​រ​ក​ជោ​គ​ជ័​យ​ក្នុ​ង​ជី​វិ​ត​សិក្សា និងការងារ​ ។ ទន្ទឹមគ្នានេះលោក ឆាំ ប៊ុនថេត សាស្ត្រាចារ្យ និងជាអ្នកអភិវឌ្ឍន៍សមត្ថភាពយុវជន ក៏បានបញ្ជាក់ដែរថា ប្រសិនបើយុវជនកំ​ណ​ត់គោលដៅកាន់តែធំ អា​ចជួបឧបសគ្គកាន់តែច្រើន ប៉ុន្តែត្រូវហ៊ានជម្នះឧបសគ្គទាំងនោះឱ្យបានខ្លាំងក្លាបំផុត ។

អ្នកអប់រំយុវជនមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ បាននិយាយថា ជាទូទៅយុវជនអាចកសាងសេចក្តីសុខឱ្យខ្លួនឯងបាន លុះត្រាតែយុវជនដឹងច្បាស់ថាអ្វីដែលខ្លួន​ត្រូវធ្វើ និងកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ។ យុវជនត្រូវដឹងថា អ្វីជាការងារស្នូល និងអ្វីជាតំរូវការចាំបាច់សម្រាប់ជីវិត ព្រម​​ទាំ​ង​​រៀបចំ​​ឥរិ​យា​​ប​ថ​វិ​ជ្ជ​មា​​នមួយចំនួននាំឱ្យគោលដៅទាំងនោះសម្រេចដូចបំណង ។  

លោក ឆាំ ប៊ុនថេត មានប្រសាសន៍បន្ត យុវជនត្រូវគេចចេញពីទម្លាប់អសកម្មទាំងឡាយដែលជាឧបសគ្គរារាំងដំណើរជីវិត ហើយត្រូវកំណត់ចក្ខុវិស័យរបស់ខ្លួន ការស្គាល់ខ្លួន​ឯង និងអាចដឹងថាតើអ្វីដែលធ្វើឱ្យខ្លួនឯងរីករាយបំផុត ។ ជីវិតស្គាល់ខ្លួនឯងច្បាស់ ធ្វើដំណើរមិនខ្លាចឧបសគ្គឡើយ។

ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យបានប្រសើរ យុវជនត្រូវរៀនមើលមជ្ឈដ្ឋានខាងក្រៅជុំវិញខ្លួនឱ្យបានច្រើន កសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ ដើម្បីជាជំនួយដល់គុណភាពជីវិតឆ្ពោះទៅរកក្ដីសុបិនដែលខ្លួនឯងចង់បាន ។

“ទម្លាប់កំណត់ចក្ខុវិស័យសម្រាប់ខ្លួនឯង វាការគិតគូសវាសផែនទីសម្រាប់ជីវិតរបស់ខ្លួនឯងឱ្យបានច្បាស់ទៅថ្ងៃអនាគត»

លោក ឆាំ ប៊ុនថេត

លោក ឆាំ ប៊ុនថេត បញ្ជាក់ថា នៅពេលកំណត់គោលដៅជីវិតជាក់លាក់ យុវជនត្រូវមានហេតុផលជំរុញទឹកចិត្តខ្លួនឯងបន្ថែមទៀត បើពុំនោះ​ទេគោ​ល​​ដៅ​នឹង​មិ​​ន​​អា​ច​សម្រេចបានដូចបំណងប្រាថ្នា ។ លើសពីនេះយុវជនត្រូវតាំងចិត្តឱ្យបានខ្ពស់ គិតឱ្យបានវែងឆ្ងាយ និងគិតឱ្យរីកចម្រើន ។

គួរជម្រាបថា រក្សាទម្លាប់គិតវិជ្ជមាន ប្រាថ្នាចង់ចេះចង់ដឹង សិក្សាស្រាវជ្រាវឱ្យាបានច្រើន រៀបចំពេលវេលាឱ្យមានប្រយោជន៍ច្រើនបំផុតសម្រាប់ខ្លួនឯង ជា​មង្គ​ល​​ដ៏​ល្អស​ម្រាប់​យុវជននៅក្នុងការអភិវឌ្ឍខ្លួន និងសាកសមជាសរសររទ្រូងដ៏រឺងមាំសម្រាប់សង្គមជាតិ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆាំ ប៊ុនថេត ៕  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...