សកម្មភាព ៤ ជំរុញភាពឈ្លាសវៃ និងភាពធន់សម្រាប់កុមារ

ក្នុងនាមជាឪពុកម្ដាយ គឺតែងតែចង់ដឹងពីវិធីសាស្ត្រចិញ្ចឹមកូនឱ្យបានល្អ ហើយផ្ដល់នូវភាពរីករាយ ការលើកទឹកចិត្ត និងឱកាសលូតលាស់សម្រាប់កូនដោយឯករាជ្យ។ អ្នកស្រី Alanna Gallo អ្នកជំនាញផ្នែកចិញ្ចឹមកុមារតូច បានបង្ហាញអំពីសកម្មភាពចំនួន ៤ដែលជួយពង្រឹងការទំនាក់ទំនងសង្គម ភាពឈ្លាសវៃផ្នែកអារម្មណ៍ និងភាពធន់សម្រាប់កុមារ។

១. ផ្ដល់សេរីភាពឱ្យក្មេងលេងប្រដាប់លេងដោយគ្មានការរំខាន៖ សកម្មភាពដែលល្អបំផុតមួយ ដើម្បីជំរុញការលូតលាស់របស់កុមារ គឺផ្ដល់សេរីភាពឱ្យពួកគេលេងប្រដាប់លេង ដោយមិនចាំបាច់ណែនាំ ឬបង្ហាញពីរបៀបលេងដល់ពួកគេ។ សកម្មភាពនេះ ផ្ដល់ឱកាសឱ្យកុមារអភិវឌ្ឍជំនាញទន់ និងហ្វឹកហាត់ការគិត។ លើសពីនេះ វាក៏ជាការផ្ដល់ពេលវេលាឱ្យកុមារបានលេងជាមួយមិត្តភក្តិ បងប្អូន​ ហើយរៀនសម្រេចចិត្តធ្វើអ្វីដែលគេចង់ធ្វើ។

២. អនុញ្ញាតឱ្យកុមារលេងនៅក្រៅផ្ទះ ៖ ការចេញទៅខាងក្រៅ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសុខភាពរាងកាយ និងផ្លូវចិត្តកុមារ។ នៅពេលកុមារមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ពួកគេនឹងអភិវឌ្ឍជំនាញជាច្រើនដូចជា ការស្ដាប់ ការយកចិត្តទុកដាក់ ការគ្រប់គ្រងអារម្មណ៍ និងសមត្ថភាពក្នុងការសហការជាដើម។ យ៉ាងណាមិញ កុមារសម័យថ្មី មិនមានឱកាសក្នុងការរត់លេងក្នុងបរិយាកាសធម្មជាតិ ដូចជា លេងភ្លៀងទឹក ការលេងដី ឬរត់កាត់ភក់នោះទេ។ ប៉ុន្តែម្ដាយឪពុក អាចចំណាយពេលនាំពួកគេឡើងភ្នំ ដើរលេងនៅសួនច្បារ ឬទៅកន្លែងដែលមានធម្មជាតិបៃតងច្រើន។

៣. ធ្វើសកម្មភាពដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៖ ការអនុញ្ញាតឱ្យកុមារធ្វើសកម្មភាព ដែលតម្រូវ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចជា ការរត់ ការលេងអ៊ូ ការលោតខ្ពស់ៗ និងការរត់ឡើងចំណោតជាដើម នឹងធ្វើឱ្យកុមាររៀនអំពីរបៀបគ្រប់គ្រងហានិភ័យដោយខ្លួនឯង។ លើសពីនេះ ការអនុញ្ញាត​ឱ្យកុមារមានសេរីភាពធ្វើសកម្មភាព លោតលេងលើសាឡុងក្នុងផ្ទះ ឬការឡើងដើមឈើទាបៗ គឺជាមធ្យោបាយមួយ ដែលជួយពួកគេឱ្យកសាងភាពជឿជាក់ ភាពធន់ ភាពឈ្លាសវៃផ្នែកអារម្មណ៍ និងការពារកុមារពីជំងឺផ្លូវចិត្ត។ យ៉ាងណាមិញ ម្ដាយឪពុកត្រូវយកចិត្តទុកដាក់ចំពោះពួកគេ និងធានាថាពួកគេមានសុវត្ថិភាព។

៤. ផ្ដល់ឱកាសឱ្យគេជួយការងារផ្ទះ ៖ ធម្មជាតិរបស់កុមារ គឺចង់ចូលរួមការងារឪពុកម្ដាយ ដូច្នេះ អ្នកគួរអនុញ្ញាតឱ្យគេមានឱកាសការងារផ្ទះខ្លះ ដើម្បីឱ្យគេហ្វឹកហាត់ទទួលខុសត្រូវ និងធ្វើឱ្យគេមានអារម្មណ៍ថា គេជាចំណែកមួយនៅក្នុងផ្ទះ។ ការងារទាំងនោះអាចជាការងារសាមញ្ញ ដូចជា លាង និងបះបន្លែ ហាងខោអាវ បោកខោអាវ ចាក់ទឹកចូលកែវ ឬជូតផ្ទះជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)