អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង ដើម្បី​ចូលរួម​វគ្គបណ្តុះបណ្តាល​លើជំនាញ និង​បច្ចេកទេស​បង្រៀនភាសាអង់គ្លេស តាមរយៈ​ការសិក្សា​ដោយផ្ទាល់​នៅ​ប្រទេស​សិង្ហបុរី និង​តាមបែបចម្រុះ។

វគ្គសិក្សា​រួមមាន ៖

1) C111: Advanced Specialist Certificate in Teaching Listening and Speaking (០៥ មករា ២០២៧ – ២២ មករា ២០២៧) (In-Person)
2) C112: Advanced Specialist Certificate in Teaching Reading and Writing
(១២ មករា ២០២៧-២៩ មករា ២០២៧)
(In-Person)
3) MTESOL: Master of Teaching English to Speakers of Other Languages
(២២ កុម្ភៈ ២០២៧-០៤ កុម្ភៈ ២០២៨) (Blended)
4) C113: Advanced Specialist Certificate in Language Assessment
(០៦ មេសា ២០២៧-២៣ មេសា ២០២៧) (In-Person)
5) C419: Specialist Certificate in the Professional Development of Teacher Leaders/Supervisors
(២៧ មេសា ២០២៧-១៤ ឧសភា ២០២៧)
(In-Person)
6) C103: Postgraduate Diploma in TESOL
(០៥ កក្កដា ២០២៧-០៣ ធ្នូ ២០២៧) (Blended)
7) C423: Specialist Certificate in Technology-Enabled Language Teaching
(៣១ សីហា ២០២៧ – ១៧ កញ្ញា ២០២៧)
(In-Person)
8) C325: Specialist Certificate in TESOL with Cambridge Teaching Knowledge (Foundation) for Secondary/High School Teachers
(២១ កញ្ញា ២០២៧ -១៥ តុលា ២០២៧) (In-Person)
(មករា – កុម្ភៈ ២០២៨ In-Country Lesson Observation and Summative Assessment)

លក្ខខណ្ឌនៃការដាក់ពាក្យ ៖ បេក្ខជនជាបុគ្គលិកអប់រំ និងជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេសកំពុងបម្រើការងារនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងមានបទពិសោធន៍ការងារយ៉ាងតិច ០២ឆ្នាំ នៅក្នុង ជំនាញរបស់ខ្លួន។

បេក្ខជនត្រូវបញ្ជូនសំណុំឯកសារ ដូចខាងក្រោម៖
-ពាក្យស្នើសុំអាហារូបករណ៍ (Annex 5)
-លិខិតបញ្ជាក់សុខភាព (Annex 6)
-សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ
-តេស្តភាសាអង់គ្លេសដែលមានសុពលភាព
-លិខិតឆ្លងដែនដែលមានសុពលភាព
-លិខិតបញ្ជាក់ការឯកភាពពីប្រធានអង្គភាព ដែលអនុញ្ញាតឱ្យបេក្ខជនចូលរួមវគ្គបណ្តុះបណ្តាល
-ឯកសារផ្សេងៗតាមតម្រូវការរបស់វគ្គបណ្តុះបណ្តាលនីមួយៗ។

កាលបរិច្ឆេទ និងនីតិវិធីនៃការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ដោយចូលទៅកាន់តំណភ្ជាប់ https://bit.ly/realc-scholarship-2027 ដើម្បីទាញយកពាក្យស្នើសុំអាហារូបករណ៍ ព័ត៌មាន និងលក្ខខណ្ឌ នៃការចូលរួមវគ្គបណ្តុះបណ្តាលនីមួយៗ និងតំណសម្រាប់បញ្ជូនពាក្យស្នើសុំអាហារូបករណ៍។

បេក្ខជនត្រូវបញ្ជូនពាក្យស្នើសុំអាហារូបករណ៍ និងសំណុំឯកសារពាក់ព័ន្ធ តាមរយៈតំណខាងលើឱ្យបាន មុនកាលបរិច្ឆេទដូចខាងក្រោម៖

  • វគ្គបណ្តុះបណ្តាល C111, C112, MTESOL, C113 និង C419 នឹងត្រូវផុតកំណត់ទទួលពាក្យចូលរួម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦
  • វគ្គបណ្តុះបណ្តាល C103, C423 និង C325 នឹងត្រូវផុតកំណត់ទទួលពាក្យចូលរួមនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៧។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីជំនាញការិយាល័យកិច្ចការស៊ីមេអូ នៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានទីតាំងស្ថិតនៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម តាមរយៈ អ៊ីម៉ែល seameo@moeys.gov.kh ឬសូមចូលទៅកាន់ក្រុមតេលេក្រាម https://t.me/SEAMEORELCScholarshipinto


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....