ពហុប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលផ្លាស់ប្តូរផ្នត់គំនិតយុវជនឱ្យងាកមកចាប់អារម្មណ៍លើកិច្ចការសង្គមច្រើនជាងមុន

កាលពីពេលថ្មីៗនេះ BBC Media Action បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ការចូលរួមរបស់យុវជនតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកជំរុញឱ្យយុវជន ចូលរួមចូលរួមកិច្ចការសង្គមកាន់តែច្រើនទៅៗ នេះបើធៀបទៅនឹងពេលដែលពួកគេមិនទាន់បានឃើញការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការរួមចំណែករបស់យុវជន ទៅកាន់សហគមន៍ ដែលពួកគេកំពុងរស់នៅ ឬការចូលរួមជាមួយកិច្ចការសង្គមជាទូទៅ។

ការស្រាវជ្រាវរបស់ BBC Media Action គឺតាមរយៈការស្វែងយល់ពីឥទ្ធិពលនៃខ្លឹមសារ និងសកម្មភាពពហុប្រព័ន្ធផ្សព្វផ្សាយទៅលើគម្រោង Klahan9 SPACE ដែលផ្តោតលើយុវជន និងចំណេះដឹង និងអាកប្បកិរិយារបស់ឪពុកម្តាយ ដើម្បីបង្កើនការចូលរួមរបស់យុវជនជាមួយ​សហគមន៍។

យោងតាមសេចក្តីប្រកាសរបស់ BBC Media Action បានឱ្យដឹងថា Klahan9 SPACE បានរីកសាយភាយទៅដល់ប្រជាជនជាង ២,៤លាននាក់នៅកម្ពុជា តាមរយៈមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ហើយ​តាមរយៈលទ្ធផលនៃការស្ទង់មតិបង្ហាញថា គម្រោងនេះបានជួយលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ និងផ្តល់អំណាចដល់យុវជនកម្ពុជាជំនាន់ថ្មីឱ្យចូលរួមក្នុងសហគមន៍។ ជាឧទាហរណ៍ អត្រាចូលរួមផ្លូវការបានកើនឡើងពី ២៦ភាគរយក្នុងឆ្នាំ ២០២១ ដល់ ៤២ភាគរយក្នុងឆ្នាំ២០២៤។ និន្នាការស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញក្នុងចំណោមក្រុមមនុស្សវ័យចំណាស់ដែលបានចូលរួមក្នុងគម្រោង Klahan9 SPACE បានបង្ហាញឱ្យឃើញថា ៩០ភាគរយនៃក្រុមនេះ បានគាំទ្រដល់ការចូលរួមរបស់យុវជនក្នុងការប្រជុំសហគមន៍ផ្សេងៗ បើធៀបទៅនឹង ៧២ភាគរយក្នុងចំណោមអ្នកដែលមិនបានចូលរួម។

សេចក្តីរាយការណ៍ដដែល ក៏បានបង្ហាញថា ភាពអវិជ្ជមាននៃយេនឌ័រ និងបទដ្ឋាននៃសង្គម ក៏បានវិវត្តផងដែរ ដោយមានយុវជនវ័យក្មេងបានរាយការណ៍ថា ពួកគេមានអារម្មណ៍ទទួលបានការគាំទ្រកាន់តែច្រើន ខណៈពេលដែលមនុស្សចាស់ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេ ដែលបង្ហាញពីការទទួលស្គាល់កាន់តែច្រើនលើសមត្ថភាពរបស់យុវវ័យ។

ក្នុងវេទិកាបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវស្តីពី “នវានុវត្តន៍ពហុប្រព័ន្ធផ្សព្វផ្សាយដើម្បីការចូលរួមរបស់យុវជន” ឯក​ឧត្ដម ចឹក លីម អគ្គលេខាធិការរង កជយ អគ្គនាយករងយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងសហគមន៍នីមួយៗ សក្តានុពលរបស់យុវជន គឺគ្មានព្រំដែនទេ យុវជន មានថាមពល ភាពច្នៃប្រតិដ្ឋ និងចក្ខុវិស័យ ជាកត្តាចាំបាច់ក្នុងការជំរុញអនាគតដ៏ល្អប្រសើរ ហើយ​បើយើងក្រឡេកមកមើលបរិបទប្រទេសជាតិរបស់យើង យោងតាមជំរឿនទូទៅ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិ យុវជនកម្ពុជាមានចំនួន២៣,៣ ភាគរយ នៃចំនួនប្រជាជនសរុបគឺ ស្មើនឹង​៤,០៤១,២៧៥ នាក់។ យុវជនកម្ពុជា ត្រូវបានចាត់ទុក ជាកាតាលីករដ៏មានសក្តានុពលក្នុងការនាំមកនូវ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម សេរីភាព បរិស្ថាន នាវានុវត្តន៍ និងសង្គមឌីជីថល។

“ដើម្បីបន្តលើកម្ពស់ និងបន្តពង្រឹងសមត្ថភាពយុវជន កម្ពុជាចាំបាច់ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូរទាំងអស់ ក្នុងការ​បំពាក់បំប៉នចំណេះដឹង ជំនាញរឹង ជំនាញទន់ សីលធម៌ និងការថែទាំសុខភាព ព្រមទាំងដុសខាត់យុវជនជំនាន់នេះឱ្យក្លាយជាអ្នកបន្តវេន និងក្លាយជាអ្នកដឹងនាំ ដើម្បីកសាងភាពធន់ និងនាវានុវត្តន៍ភាពរបស់សង្គមកម្ពុជា”

ឯក​ឧត្ដម ចឹក លីម អគ្គលេខាធិការរង កជយ អគ្គនាយករងយុវជន នៃអយក និងតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា

ឯក​ឧត្ដម ចឹក លីម បន្តថា យុវជនជាសរសៃឈាមរបស់កម្ពុជា យុវជនកម្ពុជាជាង៦០ភាគរយ នៃចំនួនប្រជាពលរដ្ឋរបស់យើងគឺមានអាយុក្រោម៣០ឆ្នាំ មានសក្តានុពលដ៏ធំសម្រាប់ការរៀបចំអនាគត ដល់កម្ពុជាឱ្យជឿនលឿន មានភាពស៊ីវិល័យ ។ យ៉ាងណាក៏ដោយ ដើម្បីឱ្យសក្តានុពល នេះសម្រេចបានពេញលេញ យើងត្រូវផ្តល់សិទ្ធអំណាចដល់យុវជនរបស់យើង ជាមួយនឹងឧបករណ៍ ពោលគឺចំណេះដឹង ជំនាញ និងទំនុកចិត្ត។

លោក ចឹក លីម បន្តរំលេចបន្ថែមថា គំនិតផ្តួចផ្តើមរបស់ Klahan9 SPACE ដែលគាំទ្រ និងសហការណ៍ដោយក្រសួងអប់រំ យុវជន និងកីឡា បង្កប់នូវចង្ខុវិស័យ រួមទាំង ជំរុញឱ្យយុវជន ចូលរួមយ៉ាងសកម្មក្នុងនាមជាប្រជាពលរដ្ឋ និងរួមចំណែកទៅដល់សហគមន៍របស់ពួកគេ តាមរយៈការរួមបញ្ជូលគ្នា នៃឥទ្ធិពល ពហុព័ត៌មាន ការផ្សព្វផ្សាយ ដល់សហគមន៍ និងការកសាងសមត្ថភាព។ “យើងឃើញថា យុវជន ២,៤លាននាក់ នៅទូទាំងប្រទេសកម្ពុជា បានទទួលផល តាមរយៈខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពផ្សព្វផ្សាយយ៉ាងសកម្ម ។ ភាគរយនៃការចូលរួមរបស់យុវជន ក្នុងនាមជាប្រជាពលរដ្ឋជាផ្លូវការបានកើនឡើងជាខ្លាំងពី២៦ភាគរយ ក្នុងឆ្នាំ២០២១ ដល់៤២ ភាគរយក្នុងឆ្នាំ២០២៤។ ហើយសមិទ្ធិផលទាំងនេះបង្ហាញពីសារៈសំខាន់ នៃការបង្កើតវេទិកា​ បំផុសសម្លេងយុវជន បណ្តុះគំនិតច្នៃប្រតិដ្ឋរបស់ពួកគេ និងបង្កើនទំនុកចិត្តដើម្បីយកឈ្នះលើបញ្ហាប្រឈមនានា។ បន្ថែមពីលើការផ្តល់សិទ្ធអំណាចដល់យុវវជន ក៏បានជំរុញប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់មាតាបិតា និងអប់រំអ្នកដឹកនាំសហគមន៍ ដែលជាដៃគូដ៏សំខាន់ និងបង្ហាញពីសមត្ថភាព របស់កម្មវិធី ក្នុងការជំរុញឱ្យមានការរីកចម្រើន និងការយល់ដឹងស៊ីជម្រៅ”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *