លោក ថន ខាក់ ៖ អាហារូបករណ៍ពីគម្រោងអប់រំសហគមន៍រេដបូក ផ្ដល់ឱកាសឱ្យខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ

« ប្រសិនបើមិនមានអាហារូបករណ៍គម្រោងអប់រំសហគមន៍រេដបូក ខ្ញុំមិនមានឱកាសសិក្សានៅសាកលវិទ្យាល័យនិងជំនាញដែលខ្ញុំស្រលាញ់នោះទេ» ។ នេះជាការលើកឡើងរបស់យុវជន ថន ខាក់ និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាភូមិន្ទកសិកម្ម ក្រោមគម្រោងអាហារូបករណ៍អប់រំសហគមន៍រេដបូកឆ្នាំ២០២២-២០២៦ ។

យុវជន ថន ខាក់ បានលើកឡើងថា អាហារូបករណ៍គម្រោងអប់រំសហគមន៍រេដបូកបានផ្ដល់ឱកាសឱ្យខ្លួន និងសិស្សផ្សេងៗនៅក្នុងតំបន់ដែលមិនមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យបានទៅសិក្សា ត្បិតមានជីវភាពខ្សត់ខ្សោយមិនអាចមានលទ្ធភាពបង់ថ្លៃសិក្សាបានឡើយ ។ លោកបន្តថា អាហារូបករណ៍នេះបានជួយឱ្យលោកអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន ថែមទាំងផ្ដល់ការចំណាយប្រចាំខែសម្រាប់កន្លែងស្នាក់នៅ សម្លៀកបំពាក់ ប័ណ្ណធានារ៉ាប់រងសុខភាព សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈសិក្សា និងរបស់ប្រើប្រាស់ផងដែរ ។

ថន ខាក់ បានបន្តថា ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវមានតាមលក្ខខណ្ឌដូចជា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានទីលំនៅនៅតំបន់សហគមន៍គោលដៅ មានឆន្ទៈក្នុងការសិក្សា និងមានឆន្ទៈក្នុងការត្រឡប់មកជួយសហគមន៍វិញក្រោយបញ្ចប់ការសិក្សា ។ លើសពីនេះ ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនត្រូវទៅសុំពាក្យអាហារូបករណ៍ពីសាលាឃុំដើម្បីបំពេញ ។

ក្នុងការបំពេញពាក្យ បេក្ខជនត្រូវបំពេញបែបបទការស្នាក់នៅ (បញ្ជាក់ទីលំនៅ)ក្នុងតំបន់ បំពេញលិខិតពេញចិត្តគោរពតាមលក្ខខណ្ឌរបស់អាហារូបករណ៍កំណត់ក្រោយបញ្ជប់ការសិក្សា ។ សរសេរចំណាប់អារម្មណ៍អំពីជំនាញដែលចង់សិក្សា និងឆន្ទៈជួយខ្លួនឯង និងសហគមន៍ក្រោយសិក្សាដូចម្ដេច ។ បន្ទាប់ពីបំពេញពាក្យរួចរាល់ បេក្ខជនត្រូវយកពាក្យទៅកាន់នៅមេភូមិដើម្បីធ្វើការត្រួតពិនិត្យ និងហត្ថលេខាទទួលស្គាល់ ហើយបេក្ខជនត្រូវយកទៅជូនមេឃុំដើម្បីជូនដំណឹងទៅកាន់អង្គការដើម្បីត្រួតពិនិត្យបន្ថែម និងធ្វើការសម្ភាសន៍ដោយផ្ទាល់ផ្នែកចំណេះដឹងទូទៅអំពីអត្ថប្រយោជន៍នៃជួរភ្នំក្រវាញសម្រាប់សហគមន៍ ។

បន្ទាប់មក បេក្ខជនតម្រូវឱ្យសរសេរតែងសេចក្ដីម្ដងទៀតអំពីឆន្ទះក្នុងការសិក្សាជំនាញរបស់ខ្លួនដែល​អាចជួយដល់សហគមន៍ និងខ្លួនឯងអ្វីខ្លះក្រោយរៀនចប់ ។ ក្រោយការសម្ភាន៍ និងសាកសួរហើយភាគីអង្គការសម្ព័ន្ធមិត្តសត្វព្រៃនឹងធ្វើការវាយតម្លៃដាក់ពិន្ទុទៅលើស្ថានភាពជាក់ស្ដែងសម្រាប់ជ្រើសរើសជ័យលាភី ។

ជាមួយ​គ្នានេះដែរ យុវជន ថន ខាក់ ក៏​សូមថ្លៃងអំណរគុណដល់គម្រោងអាហារូបករណ៍ដែលបានផ្ដល់ឱកាសដល់យុវជននៅក្នុងតំបន់ដែលមិនមានលទ្ធភាពសិក្សាក៏ដូចជាបណ្ដុះធនធានមនុស្សផងដែរ ។ គួរបញ្ជាក់ដែរថា អាហារូបករណ៍គម្រោងអប់រំសហគមន៍រេដបូក (REDD+) តំបន់ជួរភ្នំក្រវាញជាគម្រោងរបស់ក្រសួងបរិស្ថាន និងអនុវត្តន៍គម្រោងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។