ឧកញ៉ា ប៉ិច បូឡែន ណែនាំសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យអនុវត្តមូលដ្ឋានទាំង៥នៃការ​អភិវឌ្ឍខ្លួន ដើម្បីជោគជ័យក្នុងជីវិត និងការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងពិធី​ប្រគល់រង្វាន់​ជ័យលាភី​សិស្ស​និទ្ទេស A នៃបណ្តាញ​សាលា​រៀនវេសឡាញ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ប៉ិច បូឡែន ប្រធាន​នាយកប្រតិបត្តិ​ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តាំផ្ញើ​ និង​ណែនាំ​ដល់សិស្សានុសិស្ស​ដែលទទួលបាននិទ្ទេស A ក៏​ដូចជា​សិស្សានុសិស្ស​ដែល​បានជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សូមចងចាំ​នូវ​មូលដ្ឋានទាំង៥នៃ​ការ​អភិវឌ្ឍខ្លួន។

បើតាមលោកឧកញ៉ា ប៉ិច បូឡែន ទោះ​ជា​សិស្សានុសិស្ស​ពូកែយ៉ាងណា តែ​ត្រូវ​ចងចាំ​មូលដ្ឋាន​ទាំង​៥ នៃការ​អភិវឌ្ឍខ្លួន ដែល​រួមមាន ៖ ១. ចំណង់និងឆន្ទះ (ដាក់គោលដៅឱ្យច្បាស់ និងតាំងចិត្តធ្វើ), ២. ចំណេះ (ការយល់ដឹងទូទៅឱ្យបានទូលាយ ស៊ីជម្រៅ), ៣. ជំនាញ (រៀនឱ្យចេះច្បាស់ មានជំនាញអាជីពឱ្យប្រាកដ), ៤. ចរិត (សុជីវធម៌ សីលធម៌ ការប្រាស្រ័យទាក់ទងក្នុងសង្គម) និង ៥. ចំណងទាក់ទង (បង្កើតមិត្តល្អៗដែលអាចប្រឹក្សាយោបល់ដល់យើង)។

លោកឧកញ៉ាពន្យល់ថា ការ​មានចំណង់គោលដៅ​ច្បាស់នឹង​ធ្វើ​ឱ្យ​យុវជនមើលឃើញ​ផ្លូវ​ដែលខ្លួនត្រូវ​ដើរ ព្រមជាមួយ​នេះ យុវជន​ត្រូវ​មានចំណេះដឹងច្បាស់ និង​ជំនាញ​​ពិតប្រាកដ ដែលទាំង៣ចំណុចនេះ ជាផ្នែក​​កំពុង​ឈានទៅ​រកភាពជោគជ័យ។ ជាមួយ​គ្នា​នេះ អត្តចរិត គឺជារឿងមួយ​ដែល​យុវជន​ត្រូវ​គិតគូរ, លោកឧកញ៉ាបន្តថា នៅក្នុងប្រព័ន្ធអប់រំ យើង​តែង​តែ​អប់រំ​យុវជន​ឱ្យ​មានចរិតសុភាពរាបសា រម្យទម ចេះគោរពចាស់ទុំ ដូច្នេះ​នៅក្នុងពិភពការងារ សូមយុវជន​យើង​ព្យាយាមអនុវត្តប្រកបដោយបញ្ញា។

ដោយឡែកចំណងទាក់ទង គឺកាន់តែសំខាន់​ក្នុង​ពិភពការងារ ក៏​ដូចជា​អាជីវកម្ម, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ដោយ​លើកជាឧទាហរណ៍ថា បុគ្គលខ្លះមានភាពឆ្នើម ពូកែ ប៉ុន្តែពេលធ្វើការ គឺមិន​អាច​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ មិន​អាច​ធ្វើការងារជាក្រុមបាន។ លោកឧកញ៉ាមានប្រសាសន៍ថា ចំណងទាក់ទង ឬដែល​គេ​ហៅថា បណ្តាញ​ធនធាន​សង្គម គឺមានន័យណាស់ ព្រោះក្នុងការ​ធ្វើអាជីវកម្ម ក៏​ដូចជា​ក្នុងពិភព​ការងារ គឺ​ត្រូវ​ការ​គេ​គោរព​ស្រឡាញ់ ដូច្នេះ​ការ​កសាង​បណ្តាញ​ទំនាក់ទំនងល្អ គឺនាំ​ឱ្យ​ឈ្នះ ឈ្នះ ទាំងអស់គ្នា យើង​ក៏​បានផល អ្នកដែល​ធ្វើការ​ជាមួយ​ក៏​បានផល។

យ៉ាងណាក៏ដោយ​ពាក់ព័ន្ធនឹង​ការ​ជ្រើសរើស​ជំនាញសម្រាប់ការ​សិក្សា​ដើម្បីអាជីពទៅថ្ងៃអនាគតវិញ លោកឧកញ៉ា ប៉ិច បូឡែន បានណែនាំ​ដល់សិស្សានុសិស្ស​ទាំងអស់ តាមដាន​មើល​ទិដ្ឋភាព​បរិបទ​បម្រែបម្រួលសង្គម និងសេដ្ឋកិច្ច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *