លោក ឌុក នីន ៖ នៅពេលគ្រួសារមួយអនុវត្តទម្លាប់ល្អទាំង៧រួមគ្នា ពួកគេនឹងក្លាយជាគ្រួសារឆ្នើម រស់នៅជាមួយគោលបំណងច្បាស់លាស់ ឆ្ពោះទៅរកគោលដៅដែលចង់បាន

មាតាបិតា អ្នកអាណាព្យាបាល ប្រមាណជា១រយនាក់ នៃសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ចុងសប្តាហ៍កន្លងទៅនេះ បានទទួលការបណ្តុះបណ្តាលពីទម្លាប់ល្អទាំង៧របស់គ្រួសារឆ្នើម ដើម្បីទទួលបានគន្លឹះបន្ថែមក្នុងដំណើរជីវិតគ្រួសារប្រកបដោយសុខដុមរមនា។

លោក ឌុក នីន Trainer & Coach of 7 Habits, Franklin Covey Education, Cambodia មានប្រសាសន៍ថា គោលបំណងនៃការបណ្តុះបណ្តាល គឺជាការចែករំលែកនូវមេរៀនទម្លាប់ល្អទាំង៧របស់គ្រួសារឆ្នើមទៅដល់មាតាបិតាបានយកទៅប្រើប្រាស់ ដើម្បីចែករំលែកក្តីស្រឡាញ់ អ្វីដែលគ្រួសារមាន គោលបំណងរបស់គ្រួសារ អ្វីដែលគ្រួសាររំពឹងចង់បាន ហើយនឹងចែករំលែកទៅដល់កូនៗ។

ក្នុងវគ្គបណ្តុះបណ្តាលពេញមួយព្រឹកនោះ មាតាបិតា អ្នកអាណាព្យាបាល ទទួលបានការបណ្តុះបណ្តាលផ្នត់គំនិត ពីរបៀបផ្លាស់ប្ដូរទម្លាប់ឱ្យមានភាពម្ចាស់ការ, ចេះរៀបចំផែនការដោយមានគោលបំណងច្បាស់លាស់, ផ្តោតទៅលើការងារដែលសំខាន់បំផុត, ចេះប្រើការគិតបែបឈ្នះឈ្នះ, ចេះស្តាប់, សហការ និងចេះអភិវឌ្ឍខ្លួន។

បើតាមលោក ឌុក នីន បច្ចុប្បន្នសិស្សានុសិស្សនៃបណ្តាញសាលារៀនវេសឡាញន៍ និងសាលារៀនណត្សឡាញន៍ ពួកគេសុទ្ធសឹងតែបានសិក្សាពីទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ដូច្នេះនៅពេលដែលកូនៗបានសិក្សានៅសាលា ហើយមាតាបិតា អ្នកអាណាព្យាបាល ក៏បានសិក្សាដូចគ្នា ហើយយកទៅអនុវត្តនៅផ្ទះ នោះបានន័យថា គ្រួសារមួយបានអនុវត្តទម្លាប់ល្អទាំង៧រួមគ្នា គឺជាគ្រួសារមួយដែលហៅថា គ្រួសារឆ្នើម គ្រួសារដែលរស់នៅជាមួយគោលបំណងជាក់លាក់ គោលបំណងច្បាស់លាស់ ហើយនឹងដើរទៅរកគោលដៅដែលគ្រួសារចង់បាន។

“…នៅពេលដែលមាតាបិតាគាត់បានរៀន គាត់ដឹងថា កូនគាត់មករៀននៅសាលាយើងទទួលបានផលអ្វី? ហើយគាត់រៀនទៅបានផលអ្វី? ហើយយើងសហការគ្នាអនុវត្តរួមគ្នាជាមួយគ្រួសារ ទាំងកូន ទាំងគ្រួសារ ធ្វើឱ្យគ្រួសារមួយរីកចម្រើន ធ្វើឱ្យគ្រួសារមួយមានគោលដៅច្បាស់លាស់ ហើយនឹងចក្ខុវិស័យ និងដើរទៅរកគោលដៅរួមគ្នា ដូច្នេះធ្វើឱ្យកូនៗគាត់ដឹងថា ជីវិតរបស់គាត់ចង់បានអ្វី ជីវិតរបស់គ្រួសារចង់បានអ្វី នោះយើងនឹងដើររួមគ្នា នោះជាលទ្ធផលដែលយើងរំពឹងទុក”

គួរជំរាបថា ទម្លាប់ល្អទាំង៧របស់គ្រួសារឆ្នើម គឺជាផ្នែកនៃទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ស្ថិតក្នុងកម្មវិធី Leader in Me ដែលបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូឋេសិន គ្រុប ទទួលបានសិទ្ធិផ្តាច់មុខពីសហរដ្ឋអាមេរិក ក្នុងការចែកចាយនៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ បើតាមលោក ឌុក នីន ការអនុវត្តកម្មវិធី Leader in Me គឺជាការយកទម្លាប់ល្អរបស់បុគ្គលឆ្នើម យកមកអនុវត្ត និងបង្រៀនសិស្សនូវទម្លាប់ល្អទាំង៧ និងជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលកំពុងត្រូវការក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលជួយឱ្យកុមារ យុវជន រីកចម្រើនទាំងជីវិតផ្ទាល់ខ្លួន ការរស់នៅក្នុងគ្រួសារ សង្គម ពោលគឺពួកគេនឹងក្លាយជាពលរដ្ឋល្អម្នាក់ ជាសមាជិកគ្រួសារល្អ នៅក្នុងសហគមន៍ ក៏ដូចជាសង្គមយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *