ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C1 C2 C3 ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសលើជំនាញ អគ្គិសនី ៥០កន្លែង, សំណង់ស៊ីវិល ៥០កន្លែង, ព័ត៌មានវិទ្យា ៥០កន្លែង និងជំនាញ ជួសជុលរថយន្ត ៥០កន្លែង។ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ C1 C2 C3 (ចំនួនសរុបទាំង៣វគ្គសិក្សា) លើជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ២១០កន្លែង, ជំនាញការងារកំបោរ ១៥០កន្លែង, សេវាកម្មអតិថិជន ១២០កន្លែង, ជំនាញសេវាកម្មកុំព្យូទ័រ ៩០កន្លែង, ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០កន្លែង, ជំនាញសេវាកម្មកាត់សត់បុរស ៩០កន្លែង, ជំនាញការផ្សារអគ្គិសនី ៦០កន្លែង, ជំនាញការថែទាំ និងជួសជុលរថយន្ត ១៥០កន្លែង, ជំនាញសេវាកម្មសំអាងកាយ ១២០កន្លែង, ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ១៥០កន្លែង, ជំនាញការថែទាំ និងជួសជុលទោចក្រយានយន្ត ៩០កន្លែង, ជំនាញការថែទាំ និងជួសជុលកាំមេរ៉ាសុវត្ថិភាព ៦០កន្លែង និង ជំនាញការថែទាំ និងជួសជុលបរិក្ខាបំពងសំឡេង ៦០កន្លែង។

លក្ខខណ្ឌជ្រើសរើស បេក្ខជនស្នើសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេសបេក្ខជនត្រូវមានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ ឬជាប់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ បេក្ខជនស្នើសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ឬ​ជាប់​ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ សម្រាប់បេក្ខជនស្នើថ្នាក់សញ្ញាបត្រ និងវិជ្ជាជីវៈ៣ (C3) បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស២ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ សម្រាប់បេក្ខជនស្នើថ្នាក់សញ្ញាបត្រ និងវិជ្ជាជីវៈ២ (C2) បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស១ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ សម្រាប់បេក្ខជនស្នើថ្នាក់សញ្ញាបត្រ និងវិជ្ជាជីវៈ១ (C1) បេក្ខជនត្រូវមានវិញ្ញាបនបត្រ វិជ្ជាជីវៈ (VC) ឬសញ្ញាបត្របឋមភូមិ ឬវិញ្ញាបនបត្រស្ពានចម្លងបន្តជំនាញ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

បេក្ខជនដែលស្នើពាក្យអាហារូបករណ៍អាចភ្ជាប់លិខិតឯកសារមួយចំនួនដូចជា សាលាកប័ត្រឯកត្តជនមានបិទរូបថត២ច្បាប់, ពាក្យសុំចុះឈ្មោះចូលរៀន១ច្បាប់, ប្រវត្តិរូបសង្ខេបមានបិទរូបថត១ច្បាប់, កិច្ចសន្យា (ត្រូវមានការយល់ព្រមពីអាណាព្យាបាល)១ច្បាប់, សញ្ញាបត្រ ឬលិខិតបញ្ជាក់មានតម្លៃសមមូល១ច្បាប់ សៀវភៅគ្រួសារថតចម្លង១ច្បាប់ អត្តសញ្ញាណប័ណ្ណថតចម្លង១ច្បាប់ រូបថតថ្មីផ្ទៃក្រោយពណ៌ខៀវទំហំ៤x៦ និង៣x៤ ចំនួន៤សន្លឹក។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់គ្រឹះស្ថានសិក្សាផ្ទាល់ដែលមានអាសយដ្ឋាននៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ឬទំនាក់ទំនងទៅកាន់ ០៩២ ៨៨៤​ ៨២៨ / ០១៦ ៥៩៩ ០០៨ / ០៩៨ ៤៥៤ ០៤៩ / ០៩២ ៧៣០ ៨៧៩ / ០១១ ៤៦៦ ៩៩១ / ០៨១ ៩៨៩ ៣៩៣ ។

ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់គ្រប់ចំនួនកំណត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់