ជំនាញសំអាងកាយផ្តល់ក្តីសង្ឃឹមថ្មី ដល់ ផារី យុវតីរស់នៅខេត្តរតនគិរី ឱ្យមានជំនាញ​មួយច្បាស់លាស់

យុវតី ផារី ជាក្មេងស្រីម្នាក់រស់នៅ​ក្នុងស្រុកអណ្ដូងមាស នៃខេត្តរតនៈគិរី, ដំបូងឡើយ​គ្រួសាររបស់នាង ​មិនមានមុខរបរ​ ឬការងារច្បាស់លាស់នោះឡើយ ដែលនាំ​ឱ្យ​ជីវភាពមានការ​លំបាក​ជាខ្លាំង ។ តែក្រោយពី ផារី បាន​ចូលរៀន​ជំនាញសំអាងកាយ បច្ចុប្បន្ន​នេះ ផារី ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់ ហើយ​ក៏​មាន​មុខរបររកទទួលទាន មានប្រាក់ចំណូល​ ជួយ​ឱ្យ​ជីវភាព​គ្រួសារ​ប្រសើរជាងមុន។

ផារី បានរៀបរាប់ថា ខ្លួនបានស្គាល់ និងមានឱកាសសិក្សាជំនាញសំអាងកាយតាមរយៈ កម្មវីធីសិក្សាជំនាញដើម្បីភាពជោគជ័យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ សហការរជាមួយង្គការភ្លែនអន្តរជាតិកម្ពុជា និងគាំទ្រដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនៈគិរី ដោយរៀននៅក្នុងសហគ្រាសមួយក្នុងស្រុកវើនសៃ។ ផារី បន្តថា មុនសិក្សាជំនាញនេះខ្លួនមិនមានការងារធ្វើ មិនមានមុខរបរច្បាស់លាស់ និងមិនមានប្រាក់ចំណុលសម្រាប់ជួយខ្លួនឯង និងគ្រួសារបានឡើយព្រោះមិនមានជំនាញក្នុងខ្លួន។

កញ្ញា ផារី បានបន្ថែមថា ត្បិតកំឡុងការសិក្សាជំនាញនេះមានផលលំបាកជាច្រើនព្រោះមិនធ្លាប់ធ្វើ និងអនុវត្តនកន្លងមកពិតមែន ប៉ុន្តែក្រោយបញ្ចប់ការរៀនជំនាញនេះបានផ្លាស់ប្ដូរជីវិត៩០ភាគរយ ជាពិសេស ផារី អាចបង្កើតមុខរបរមួយសម្រាប់ខ្លួនឯង។

បច្ចុប្បន្ន ផារី ជាម្ចាស់កន្លែងផាត់មុខ ធ្វើសក់មួយកន្លែងដែលអាចរកចំណូលជាប្រចាំខែ និងអាចសន្សំបានខ្លះដើម្បីសម្រេចក្ដីស្រមៃនាពេលអនាគតផងដែរ។ ផារី លើកឡើងដោយក្ដីសង្ឃឹមថា ជំនាញមួយនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវិតរបស់ខ្លួន ជាពិសេសកែប្រែពីក្មេងស្រីម្នាក់ដែលមិនមានការងារធ្វើ ឱ្យក្លាយជាម្ចាស់របរតូចមួយសមរម្យនៅក្នុងស្រុកដែលខ្លួនរស់នៅ និងទទួលបានការគាំទ្រពីភ្ញៀវផងដែរ។

ជាមួយគ្នានេះ យុវតី ផារី បានលើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់ដែលបានបោះបង់ការសិក្សាព្រោះកត្តាជីវភាព ឬកត្តាផ្សេងៗអាចស្វែងរកឱកាសរៀនជំនាញវគ្គខ្លីផ្សេងៗដើម្បីមានជំនាញមួយពិតប្រាកដក្នុងខ្លួន។ ជាក់ស្ដែងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនៈគិរី អាចទៅចុះឈ្មោះ និងប្រឹក្សាយោបល់អំពីជំនាញផ្សេៗនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនៈគិរី។

គួរ​បញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​កម្ពុជាបានប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ លើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញផ្សេងគ្នា ។ ការដាក់​ឱ្យដំណើរ​ការ​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែ និងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...