ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដោយសិក្សាលើជំនាញឯកទេសចំនួនប្រាំមួយ។

ជំនាញឯកទេសដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ជំនាញសេវាកម្មកុំព្យូទ័រ១២០កន្លែង, ជំនាញការរចនាក្រាហ្វិចដោយកុំព្យូរទ័រ ១២០កន្លែង, ជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៦០កន្លែង, ជំនាញការថែទាំ និងជួសជុលរថយន្ត៦០កន្លែង, ជំនាញការកែច្នៃបន្លែ និងផ្លែឈើ២១០កន្លែង និងជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ៦០កន្លែង។

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនដែលមកពីគ្រួសារក្រីក្រ (បណ្ណសមធម៌ក្រីក្រ១ ឬក្រីក្រ២) និងគ្រួសារដែលងាយរងហានិភ័យត្រូវភ្ជាប់ជាមួយឯកសារចាំបាច់ដូចជា អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង១ច្បាប់ បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ (មានសុពលភាព) ថតចម្លងចំនួន១ច្បាប់ រូបថតផ្ទៃពណ៌ខៀវ៤x៦ ចំនួន៤សន្លឹក។

សម្រាប់បេក្ខជនមកពីគ្រួសារមានបណ្ណសម្គាល់ពិការភាព/បណ្ណមូលនិធិសមធម៌សុខាភិបាល (បសស) ត្រូវភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លងចំនួន១ច្បាប់ បណ្ណសម្គាល់ពិការភាព/ប័ណ្ណមូលនិធិសមធម៌សុខាភិបាល (បសស) រូបថតផ្ទៃពណ៌ខៀវ៤x៦ ចំនួន៤សន្លឹក។

សម្រាប់បេក្ខជនដែលមានលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវភ្ជាប់ជាមួយ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លងចំនួន១ច្បាប់ លិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងរូបថតផ្ទៃពណ៌ខៀវ ៤x៦ ចំនួន៤សន្លឹក។

គួរបញ្ជាក់ថា បេក្ខជន បេក្ខនារីដែលស្ថិតនៅក្នុងគ្រួសារមានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យទូទាំងប្រទេស នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ ចំណែកបេក្ខជន-បេក្ខនារីដែលមកពីគ្រួសារមានបណ្ណសម្គាល់ពិការភាព ឬបណ្ណមូលនិធិសមធ៌សុខាភិបាល (បសស) និងបេក្ខជនដែលមានលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត អាចសិក្សាដោយឥតបង់ថ្លៃ និងមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែឡើយ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាអាចចុះឈ្មោះតាមរយៈ https://scholarship.tvet.gov.kh/home ឬអាចទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងដែលមានអាសយដ្ឋានតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ខាងជើងអនុវិទ្យាល័យសោហឺ ទល់មុខវេទិកាអុំទូក ខេត្តបាត់ដំបង។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ០១៥ ៥៤ ០០ ៦៣/ ០៨៦ ៨៧ ៩២ ៩២/ ០១៧ ៣៨ ៧៨ ៦៥/ ០៩៧ ៥០ ៦៤ ៣៤៣ ។

ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតគ្រប់ចំនួន និងចូលរៀននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​