វៀតណាម​នឹង​សាកល្បង​បញ្ចូលការអប់រំ​ភាសាចិន ជប៉ុន និងកូរ៉េ​ក្នុងកម្រិត​មត្តេយ្យសិក្សា

ប្រទេសវៀតណាមនឹងសាកល្បងដាក់បញ្ចូលការសិក្សាអំពីភាសាចិន ជប៉ុន និងកូរ៉េ សម្រាប់កុមារកម្រិតមត្តេយ្យសិក្សា ក្រោមផែនការជាតិថ្មីមួយ ដើម្បីពង្រឹងជំនាញភាសាបរទេស និងការប្រកួតប្រជែងកម្លាំងពលកម្មនាពេលអនាគត, នេះបើយោងតាមកាសែតវៀតណាម VN Express ។

គោលនយោបាយនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអប់រំភាសាបរទេសសម្រាប់ឆ្នាំសិក្សា ២០២៥-២០៣៥ ដែលឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានអនុម័តកាលពីថ្ងៃទី១៦ ខែធ្នូ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងដែលលាតសន្ធឹងដល់ឆ្នាំ២០៤៥។

ក្រោមផែនការនេះ កុមារថ្នាក់មត្តេយ្យសិក្សា នឹងរៀនភាសាចិន ជប៉ុន និងកូរ៉េជាបណ្ដើរៗ។ យ៉ាងណា ភាសា​អង់គ្លេស នៅតែជាភាសាបរទេស ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានប្រហែល ៥៧ភាគរយ ស្មើនឹងកុមារមត្តេយ្យសិក្សាជិត ៤៧ម៉ឺននាក់ កំពុងរៀនភាសានេះ, នេះបើយោងតាម វិទ្យាស្ថានវិទ្យាសាស្ត្រអប់រំ​វៀតណាម។

នៅកម្រិតអប់រំទូទៅ សិស្សនឹងបន្តមានជម្រើសក្នុងការសិក្សាភាសាចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន ឬកូរ៉េ នៅតាមសាលារៀន ដែលបំពេញតាមតម្រូវការបង្រៀន។ សាលារៀន ក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើសមាហរណកម្ម ការរៀនភាសាបរទេសជាមួយមុខវិជ្ជាផ្សេងទៀត ដើម្បីពង្រឹងការប្រើប្រាស់ជាក់ស្ដែង។

ចាប់ពីឆ្នាំ២០២៥ ដល់ ២០៣០ វិស័យអប់រំវៀតណាមក៏នឹងបង្កើតកម្មវិធីភាសារបស់ប្រទេសក្នុងតំបន់អាស៊ានផងដែរ ដោយផ្ដល់អាទិភាពលើការរៀនភាសាឡាវ និងកម្ពុជា នៅតាមបណ្ដាសាលារៀន នៅតំបន់ព្រំដែន។

នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ការបង្រៀនភាសាបរទេស នឹងត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងតម្រូវការរបស់អ្នករៀន និងតម្រូវការពិភពលោកជាក់ស្ដែង។

រដ្ឋាភិបាលវៀតណាមថ្លែងថា ផែនការនេះ មានគោលបំណងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលមានជំនាញភាសាខ្លាំង ដើម្បីគាំទ្រដល់ការច្នៃប្រឌិត ការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។

វិធានការសំខាន់ៗរួមមាន ការពង្រីកកម្លាំងពលកម្មបង្រៀនភាសាបរទេស ការជ្រើសរើសគ្រូបង្រៀនជាជនជាតិបរទេស ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងសៀវភៅសិក្សា ការកែទម្រង់ការធ្វើតេស្ត និងការវាយតម្លៃ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គំនិតផ្ដួចផ្ដើមនេះ ធ្វើតាមផែនការមួយផ្សេងទៀត របស់រដ្ឋាភិបាលវៀតណាម ដែលចេញនៅចុងខែតុលា ដើម្បីធ្វើឱ្យភាសាអង់គ្លេសជាភាសាទី២ នៅក្នុងសាលារៀនចាប់ពីឆ្នាំ២០២៥ ដល់ ២០៣៥ ដោយមានភាសាអង់គ្លេសជាកាតព្វកិច្ចចាប់ពីថ្នាក់ទី១ នៅឆ្នាំ២០៣០។ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលរំពឹងថា សិស្សទាំងអស់នឹងសិក្សាភាសាអង់គ្លេសជាភាសាទី២ នៅឆ្នាំ២០៣៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។