អ៊ូ ថុងបញ្ញាដេវីដ យុវជនឆ្នើមមួយរូបរបស់កម្ពុជា ជាប់អាហារូបករណ៍ជំនាញអាកាសចរណ៍ស៊ីវិល នៅ​ប្រទេសចិន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

យុវជន អ៊ូ ថុងបញ្ញាដេវីដ អតីតសិស្សឆ្នើមសាលា​រៀនណត្សឡាញន៍ គឺជាយុវជនខ្មែរមួយរូប​​​ ក្នុងចំណោមយុវជន២៣រូប ដែល​ទទួលបានអាហារូបករណ៍ទៅសិក្សា​ជំនាញអាកាសចរណ៍ស៊ីវិល នៅសាកលវិទ្យាល័យ Civil Aviation Flight University of China ប្រទេស​ចិន រយៈពេល​៤ឆ្នាំ ក្រោយពីការ​ប្រឡង​តេស្តសមត្ថភាពដ៏តឹងតែង។

ថុងបញ្ញាដេវីដ និយាយថា ការ​ប្រឡង​យកអាហារូបករណ៍​ទៅសិក្សា​នៅ​ក្រៅ​ប្រទេស វាមិន​មែនជា​រឿង​ងាយស្រួល​ប៉ុន្មាននោះទេ ។ ដេវីដ ធ្លាប់ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍ជាច្រើនប្រទេសមកហើយ ដូចជា​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុនជាដើម តែ​មិន​ទទួលបានជោគជ័យឡើយ, កាលពីដើមឆ្នាំនេះ ដេវីដ បានឃើញ​ដំណឹងអាហារូបករណ៍ ទៅលើជំនាញវិស្វករអាកាសយាន ដែលជាជំនាញមួយប្លែក ស្របជាមួយការ​យល់ឃើញរបស់ខ្លួនថា វិស័យអាកាសចរណ៍នៅ​កម្ពុជា​កំពុង​មានការ​រីកចម្រើន​ដែលនឹងត្រូវការធនធាន​មនុស្សបន្ថែមទៀតផងនោះ ទើប ដេវីដ សម្រេចចិត្ត​ដាក់ពាក្យប្រឡងតែម្តង។

ដើម្បីអាចទទួលបានអាហារូបករណ៍ទៅសិក្សា​ជំនាញអាកាសចរណ៍ស៊ីវិល ពី Civil Aviation Flight University of China ដេវីដ ត្រូវ​ឆ្លង​កាត់ការ​ជ្រើសរើសជាច្រើនដំណាក់កាលដែរ ដូចជា ​តាមរយៈការពិនិត្យមើលពិន្ទុ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ព្រមជាមួយ​ចំណេះដឹងភាសាអង់គ្លេសផងដែរ, ការពិនិត្យមើលពិន្ទុនេះ គឺគេ​ជ្រើសរើស​ពិន្ទុ​ដែលខ្ពស់តាមស្តង់ដារបស់គេ ទើបឈានទៅ​កាន់ដំណាក់កាលសម្ភាសន៍ផ្ទាល់ជាមួយអ្នកជ្រើសរើស​​មក​ពី​សាកលវិទ្យាល័យ Civil Aviation Flight University of China ។ ក្នុងកិច្ចការសម្ភាសន៍ផ្ទាល់នោះ បើតាម ដេវីដ គេផ្តោត​សំខាន់ដោយ​ពិនិត្យ​មើល​លក្ខណៈនិយាយស្តីរបស់បេក្ខជន ព្រមជាមួយ​ការបង្ហាញពីចំណង់ចំណូលចិត្តផ្នែកអាកាសចរណ៍ និង​ត្រូវបង្ហាញពីឆន្ទៈខ្ពស់​ក្នុងការបន្តការ​សិក្សា។

សម្រាប់របៀបនៃការស្វែងរក​អាហារូបករណ៍​ទៅសិក្សា​នៅក្រៅប្រទេសវិញ ពិសេសប្រទេសចិន បើតាម យុវជន អ៊ូ ថុងបញ្ញាដេវីដ សិស្សានុសិស្ស​មានជម្រើសចំនួន២ ទីមួយ គឺមើល​នៅ​លើ​បណ្តាញ​សង្គម​របស់ក្រសួងអប់រំ ដែលតែងតែទម្លាប់ដំណឹងអាហារូបករណ៍​នោះ​នៅពេល​ចប់ការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប, និងទីពីរ គឺតាមរយៈ​សមាគម ដែលមានដូចជាសមាគមនិស្សិតទៅសិក្សា​នៅ​ប្រទេស​ចិនជាដើម។

ជាមួយបទពិសោធន៍ក្នុងការ​ប្រឡងអាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេសនេះ ដេវីដ ស្នើដល់ប្អូនៗ ឬសិស្សា​នុសិស្សដែលចង់ទទួលបានអាហារូបករណ៍ សូមចាប់ផ្តើមពង្រឹងសមត្ថភាព ចាប់តាំងពីថ្នាក់វិទ្យាល័យ ពោលគឺមិន​ទាល់តែចប់ថ្នាក់ទី១២ ទើបពង្រឹងសមត្ថភាព និង​ស្វែង​រក​អាហារូបករណ៍នោះទេ ពោលគឺត្រូវកសាងគ្រឹះឱ្យខ្លាំង ដើម្បីរៀបចំក្រេឌីតឱ្យខ្លួនឯង ។ បើតាម ដេវីដ សិស្សានុសិស្សគួរ​សម្លឹងមើល និង​ស្វែងរក​ប្រភេទ​អាហារូបករណ៍​ដែលខ្លួន​មានបំណងចង់បានថា តើអាហារូបករណ៍នោះ​ទាមទារ​នូវ​លក្ខខណ្ឌអ្វីខ្លះ? ហើយព្យាយាមពង្រឹងសមត្ថភាព​ចំណេះដឹងរបស់ខ្លួនទៅ​តាមលក្ខខណ្ឌរបស់អាហារូបករណ៍នោះ។ សម្រាប់ ដេវីដ សិស្សដែលចង់បានអាហារូបករណ៍ទៅសិក្សា​នៅ​ក្រៅ​ប្រទេស​គួរពង្រឹងសមត្ថភាព​ទៅមុខវិជ្ជាវិទ្យាសាស្រ្ត ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ព្រមជាមួយភាសាបរទេស នោះនឹងមានឱកាស​ខ្ពស់​ក្នុងការ​ទទួលបានអាហារូបករណ៍។

“សម្រាប់ខ្ញុំចង់​ឱ្យ​អ្នកដាក់ជំនាន់ក្រោយ ប្អូនៗជំនាន់ក្រោយ ដែលចង់ដាក់អាហារូបករណ៍ ត្រូវពង្រឹង មិន​ត្រឹមតែផ្នែកចំណេះដឹងតែមួយ​មុខ​ទេ ទីពីរក៏​ត្រូវពង្រឹងរបៀបរបបនៃការនិយាយ ព្រោះជាទូទៅ គេទាមទារ​ឱ្យមានការ​សម្ភាសន៍ គេមើលអាកប្បកិរិយាយើង អត្តចរិតរបស់យើង អញ្ចឹងមានន័យថា យើងត្រូវធ្វើជាសិស្សដែលរក្សា​អប្បកិរិយារបស់យើង ភាពថ្លៃថ្នូររបស់យើង ឱ្យបានល្អ គេវាយតម្លៃយើងតាមរយៈចំណុចទាំងនេះ អាចមានឱកាស​ខ្ពស់ក្នុងការទទួលបានអាហារូបករណ៍…”

នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ ដេវីដ នឹងចាកចេញពីប្រទេស​កម្ពុជា ធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ Civil Aviation Flight University of China ដែលស្ថិតនៅទីក្រុងស៊ីឆួន ប្រទេសចិនដើម្បី​បន្តការ​សិក្សា​ជំនាញអាកាសចរណ៍ស៊ីវិលរបស់ខ្លួន រយៈពេល៤ឆ្នាំ, ក្នុងនាមជាយុវជនខ្មែរ ដេវីដ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការ​ខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ហើយវិលត្រឡប់មកជួយ​អភិវឌ្ឍ​លើវិស័យ​អាកាសចរណ៍​ ក៏​ដូចជា​បណ្តុះបណ្តាលធនធាន​មនុស្សនៅ​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *