ជំនាញជួសជុលរថយន្ត ផ្លាស់ប្តូរ​ជីវិត​លោក ផុន ប៉ាវ ពីកូនកសិករមានជីវភាពខ្វះខាត ក្លាយជា​ម្ចាស់យានដ្ឋាន

លោក ផុន ប៉ាវ អាយុ​២៩ឆ្នាំ បច្ចុប្បន្ន​គឺជាម្ចាស់យានដ្ឋានជួសជុលរថយន្ត​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ខ្មែរ​លើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ យុវជន​ដែលមក​ពីខេត្តតាកែវរូបនេះ បានផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស​ ក្រោយពីលោកបានរៀនជំនាញបច្ចេកទេសជួលជុលយានយន្ត ពីវិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) និងបានធ្វើការ​ឱ្យ​គេ​អស់មួយ​រយៈធំដើម្បីយកបទពិសោធន៍។

លោក ប៉ាវ បានរៀបរាប់ថា កាលពីមុនគ្រួសាររបស់លោកពឹងផ្អែក​ទៅលើកសិកម្មទាំងស្រុង ​ធ្វើស្រែម្តង សម្រាប់ការចំណាយពេញមួយឆ្នាំ ដោយ​គ្រានោះ​ជីវភាពមិនជាគាប់ប្រសើរប៉ុន្មានទេ។ លោកបានចាកចេញពីស្រុកកំណើត ហើយ​លោកបានជ្រើសរើសចូលរៀនជំនាញនៅ​សាលា NPIC ហើយ​បន្ទាប់ពីបញ្ចប់ការសិក្សា លោកក៏​បានចេញទៅធ្វើការ​ឱ្យគេដើម្បីយកបទពិសោធន៍ រហូត​ដល់សន្សំបានដើមទុនខ្លះបើកយានដ្ឋានខ្លួនឯង។ លោកថា ជំនាញបច្ចេកទេស​បានផ្លាស់ប្តូរជីវិតរបស់លោកជាខ្លាំង ជាពិសេស​អាច​ឱ្យ​លោក​រក​ចំណូល​បានជាប្រចាំ។

គ្រួសារខ្ញុំនៅតែធ្វើកសិកម្ម តែគាត់មិនសូវពឹងខ្លាំងលើកសិកម្មដូចពីមុនទេ។ តាំងពីខ្ញុំបើកយានដ្ឋាននេះមកជាទូទៅវាអត់ស្ងាត់ទេ គឺមានភ្ញៀវរហូត ចំណូលមានរាល់ថ្ងៃគ្រាន់តែតិច ឬច្រើន

លោក ផុន ប៉ាវ ម្ចាស់យានដ្ឋាន ប៉ាវ ប៉ាវ

ទន្ទឹមនេះ លោក ផុន ប៉ាវ បានគូសបញ្ជាក់ដែរថា សង្គមបច្ចុប្បន្នត្រូវការអ្នកមានជំនាញច្បាស់លាស់ ដូច្នេះការមាន​ជំនាញណាមួយក៏ដោយ គឺសុទ្ធតែសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម។

ជាមួយគ្នានេះ លោក ផុន ប៉ាវ ក៏បានបំផុសគំនិតដល់យុវជនដែលមិនទាន់មានជំនាញច្បាស់លាស់ គួរងាកមកចាប់យកជំនាញណាមួយដែលខ្លួនពេញចិត្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារ និងខ្លួនឯងទៅថ្ងៃអនាគត។

គួរ​បញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ លើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញផ្សេងគ្នា ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។