ទម្រង់៤ប្រភេទ នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដែលឪពុកម្ដាយគួរដឹងដើម្បីការពារកូន

ដោយសារបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង និងបំពេញតម្រូវការសម្រាប់មនុស្សគ្រប់វ័យ ក្នុងនោះក៏មានកុមារដែលប្រើប្រាស់បច្ចេកវិទ្យា។ ដូច្នេះ គ្រួសារដើរតួនាទីសំខាន់ក្នុងការពិនិត្យ និងតាមដានអំពីកម្មវិធីបច្ចេកវិទ្យាដែលកូនរបស់ខ្លួនប្រើប្រាស់ និងអាចធានាសុវត្ថិភាព។

លោ​ក​ សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia មានប្រសាសន៍ថា ឪពុកម្ដាយដើរតួសំខាន់ក្នុងការនិយាយអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញជាមួយកូនៗរបស់ខ្លួន។ លោ​កថា  ឪពុកម្ដាយអាចផ្ដល់ការណែនាំដល់កូនៗ នៅពេលកូនៗចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ ក្នុងនោះ អង្គការ APLE ក៏បានធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបណ្ដុះបណ្ដាលជាមួយឪពុកម្ដាយ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងកម្មវិធីមួយចំនួនដែលគួរប្រើប្រាស់ ដើម្បីការពារកូនពីហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។

លោ​ក​ សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia

ខាងក្រោមនេះ ជាទម្រង់៤ប្រភេទ នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញដែលឪពុកម្ដាយសម័យឌីជីថលគួរដឹងដើម្បីការពារកូនជាទីស្រឡាញ់របស់ខ្លួន រួមមាន៖

១. សកម្មភាពលួងលោមតាមប្រព័ន្ធអនឡាញ ៖ ការប្រើប្រាស់វិធីសាស្រ្តដើម្បីទាក់ទាញ រៀបចំ បង្កើតទំនាក់ទំនង រវាងមនុស្សធំ និងកុមារ ក្នុងគោលបំណងធ្វើឱ្យកុមារទុកចិត្ត ហើយយល់ព្រមចូលរួមក្នុងសកម្មភាពផ្លូវភេទ អាចជាសកម្មភាពផ្លូវភេទលើប្រព័ន្ធអនឡាញ ឬសកម្មភាពផ្លូវភេទដោយផ្ទាល់។ ជនបង្កទាំងនេះ ច្រើនប្រើវិធីសាស្រ្តក្លែងបន្លំអត្តសញ្ញាណ រូបថត និងព័ត៌មានផ្ទាល់ខ្លួន ដែលឱ្យជនរងគ្រោះឆាប់ជឿទុកចិត្ត និងងាយទំនាក់ទំនងជិតស្និទ ឬឈានដល់កម្មភាពផ្លូវភេទកើតឡើង។

២. ទម្រង់នៃការគំរាមទាក់ទងនឹងផ្លូវភេទ ៖ ជាសកម្មភាពដែលអ្នកប្រព្រឹត្តទទួលបានរូបថត អាក្រាតកាយរបស់ជនរងគ្រោះរួចហើយ ប្រើប្រាស់រូបនោះ ដើម្បីជំរិតទាមទារឱ្យជនរងគ្រោះធ្វើតាមលក្ខខណ្ឌរបស់ខ្លួន ហើយលក្ខខណ្ឌនោះ អាចជាការយល់ព្រម និងប្រព្រឹត្តសកម្មភាពផ្លូវភេទតាមរយៈការស្នើសុំ។ សកម្មភាពផ្លូវភេទនោះ អាចធ្វើតាមរយៈអនឡាញ ដោយការផ្ញើរូបភាពអាក្រាតកាយទៅជនជំរិត ក្នុងករណីខ្លះ អ្នកជំរិតទាមទារនោះ អាចទាមទារជាលុយកាក់មួយចំនួន ដើម្បីជាថ្នូរប្រសិនបើមិនចង់ឱ្យរូបថតទាំងនោះមិនត្រូវផ្សព្វផ្សាយទៅឱ្យអ្នកផ្សេងដឹង។ ករណីនេះច្រើនកើតមានច្រើនចំពោះកុមារី ក្នុងនោះ ក្មេងប្រុសក៏បានរងគ្រោះដែរ។

៣. ទម្រង់រូបភាពសម្ភាររំលោភបំពានផ្លូវភេទលើកុមារ (CSAM) ៖ គឺជារូបភាពទាំងឡាយណាដែលបង្ហាញអំពីរូបរាងអាក្រាត ឬកេរ្តិ៍អាក្រាតរបស់កុមារ ធ្វើជារូបភាពដើម្បីផលិតចែកចាយ លក់ដូរ ទាំងនៅលើប្រព័ន្ធអនឡាញ ទាំងនៅក្រៅប្រព័ន្ធអនឡាញ។ កុមារត្រូវបានគេថតរូបតាមវិធីសាស្រ្តផ្សេងៗ ថតរូបតាមរយៈការលួងលោម ការគំរាម ឬត្រូវបានគេជួញដូរទៅថតផលិតជារូបភាពអាក្រាតអាសអាភាស ដើម្បីធ្វើអាជីវកម្ម។ ទម្រង់ទី៣នេះ ជាទម្រង់ដែលកើតមានឡើងច្រើនជាងគេបំផុត ចាប់តាំងពីការបង្កើតកិច្ចយន្តការឆ្លើយតបការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។ ក្នុងនោះ ជនរងគ្រោះភាគច្រើន ៨០% ជាកុមារីអាយុចាប់ពីក្រោម១៨ឆ្នាំរហូតដល់ទារកទើបនឹងកើត។ ជាពិសេស កុមារមានអាយុពី ១០ទៅ១៣ឆ្នាំ ជាជនរងគ្រោះដែលមានអត្រាខ្ពស់ជាងគេ។

៤. ទម្រង់នៃការផ្សាយបន្តផ្ទាល់នៃសកម្មភាពផ្លូវភេទកុមារ ៖ ជាសកម្មភាពដែលជនប្រព្រឹត្ត រៀបចំកុមារឱ្យប្រព្រឹត្តនូវសកម្មភាពផ្លូវភេទ អាចប្រព្រឹត្តជាមួយមនុស្សធំ ឬកុមារនិងកុមារ ហើយសកម្មភាពនោះត្រូវបានគេចាក់ផ្សាយផ្ទាល់ឱ្យអ្នកដទៃនៅទីកន្លែងផ្សេងទៀតអាចមើលបានក្នុងពេលតែមួយ។ ជាទូទៅ នេះជាការធ្វើអាជីវកម្មផ្លូវភេទលើកុមារ ដោយសារកុមារជាជនរងគ្រោះដែលត្រូវបានគេបោកបញ្ឆោទ ជួញដូរឱ្យចូលរួមក្នុងសកម្មភាពនោះ ដើម្បីបានជាផលប្រយោជន៍ហិរញ្ញវត្ថុ។

ក្រុមការងារអង្គការ APLE Cambodia

នាយកប្រតិបត្តិអង្គការ APLE Cambodia ក៏បានលើកទឹកចិត្តដល់ឪពុកម្ដាយត្រូវនិយាយពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញជាមួយកុមារដោយមិនស្ដីបន្ទោស។ ប្រសិនបើកុមារប្រាប់ពីបញ្ហាការរំលោភបំពានទាំងនេះ ត្រូវមានការចូលរួមគាំទ្រ ដើម្បីឱ្យកុមារមានទំនុកចិត្ត និងមានសេចក្ដីក្លាហានក្នុងការរាយការណ៍។ លោ​ក​ សំលៀង សីលា បន្តថា នៅពេលអ្នកឃើញករណីសង្ស័យកុមារត្រូវគេកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ អាចទំនាក់ទំនងមកកាន់អង្គការ APLE Cambodia ដើម្បីប្រឹក្សា និងចាត់វិធានការស៊ើបអង្កេតតាមរយៈលេខទូរស័ព្ទ ០៩២ ៣១១ ៥១១ ឬគេហទំព័រ internethotlinecambodia.org

បើតាមរបាយការណ៍ អង្គការ APLE Cambodia ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២៤នេះ (ខែមករាដល់ខែសីហា) មាន១២៩ករណីបានរាយការណ៍ ក្នុងនោះ ៨៨% ជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *