យុវតី រ៉ាត់ យ៉ារ៉ូ ៖ ក្រុមប្រឹក្សាយុវជនដើរតួនាទីសំខាន់ជួយមិត្តភក្ដិឱ្យកាន់តែមានវិន័យ សីលធម៌ និងគំនិតច្នៃប្រឌិត

យុវតី រ៉ាត់ យ៉ារ៉ូ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាយុវជន បាននិយាយថា ប្រធានក្រុមប្រឹក្សាយុវជនដើរតួនាទីសំខាន់ក្នុងការជួយមិត្តភក្ដិឱ្យកាន់តែមានវិន័យ សីលធម៌ និងការច្នៃប្រឌិត។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជន យុវតី រ៉ាត់ យ៉ារ៉ូ បានចូលរួមការងារស័្មគ្រចិត្តជាច្រើនដែលអាចអភិវឌ្ឍខ្លួនឯងផង និងដឹកនាំយុវជនក្នុងសាលាឱ្យសកម្មភាពផងដែរ។

យ៉ារ៉ូ បានឱ្យដឹងថា ការងារសំខាន់ៗរបស់ក្រុមប្រឹក្សាយុវជន រួមមាន វិន័យ ពលកម្ម គណនេយ្យ បរិស្ថាន និងអនាម័យ ដើម្បីជួយសម្រួលការងាររបស់លោកគ្រូ អ្នកគ្រូ និងនាយកសាលា។ យ៉ារ៉ូ បន្តថា គោលដៅរបស់ក្រុមប្រឹក្សាយុវជន គឺជួយមិត្តភក្ដិឱ្យកាន់តែមានវិន័យ សីលធម៌ គុណធម៌ និងគំនិតច្នៃប្រឌិត។

យុវតី រ៉ាត់ យ៉ារ៉ូ ជ័យលាភីមេដាយមាស ប្រកួតនិយាយជាសាធារណៈ លើប្រធានបទ «សេនាដៃស្ដាំ» ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤​

សិស្សថ្នាក់ទី១១ នៃវិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង រូបនេះ បន្ថែមថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជន មានតួនាទីគ្រប់គ្រង និងសង្កេតមើលលើផ្នែកវិន័យ ពលកម្ម គណនេយ្យ បរិស្ថាន និងអនាម័យ ព្រមទាំងធ្វើការផ្ទាល់ជាមួយសិស្សដែលជួបបញ្ហាមួយចំនួនដូចជា ការបាក់ទឹកចិត្ត ក្មេងទំនើង សីលធម៌ធ្លាក់ចុះ ឬការសិក្សាចុះខ្សោយ ដើម្បីរកដំណោះស្រាយជូនសិស្សានុសិស្ស។ យ៉ារ៉ូបន្តថា ក្នុងលក្ខខណ្ឌមិនអាចជួយដោះស្រាយបញ្ហារបស់សិស្សានុសិស្សបាន នោះរូបគេនឹងបន្តរកជំនួយពីគ្រូមគ្គុទេសន៍ប្រឹក្សាអាជីព លោកនាយក លោកគ្រូ អ្នកគ្រូ អ៊ុំ/ពូ/មីងក្នុងសហគមន៍ និងអជ្ញាធរមូលដ្ឋានមកជួយដោះស្រាយបញ្ហាយុវជន។

យុវតី យ៉ារ៉ូ បញ្ជាក់ថា ការងារជាប្រធានក្រុមប្រឹក្សាយុវជននេះ គឺជួយបណ្ដុះបណ្ដាលរូបគេ និងយុវជនដទៃទៀតឱ្យមានភាពជាអ្នកដឹកនាំ មានបេះដូងក្នុងការជួយអ្នកដទៃដោយមិនរំពឹងផលត្រឡប់វិញ មានចិត្តមេត្តា និងចេះបត់បែនតាមកាលៈទេសៈ។ លើសពីនេះ ទទួលបានចំណេះដឹងថ្មីៗជាច្រើនពីប្រជាជនក្នុងសហគមន៍ អជ្ញាធរមូលដ្ឋាន ក៏​ដូចជាអង្គការដៃគូ។

សម្រាប់សមិទ្ធផលដែលទទួលបានពីការងារជាប្រធានក្រុមប្រឹក្សាយុវជន គឺនៅឆ្នាំ២០២៣កន្លងទៅ យ៉ារ៉ូ  ទទួលបានឱកាសតំណាងឱ្យសំឡេងកុមារកម្ពុជានៅអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាអំពើហិង្សាលើកុមារ ដើម្បីស្វែងរកដំណោះស្រាយ។ លើសពីនេះ មានឱកាសចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី JENESYS នៅប្រទេសជប៉ុន ទាក់ទងការបង្កើតខ្សែភាពយន្តខ្លី ស្ដីពី «បញ្ហាអំពើហិង្សាលើកុមារ» ដោយទទួលបានជ័យលាភីលខ១។ ចំណែកនៅឆ្នាំ២០២៤ រូបគេក៏ទទួលបានឱកាសពីអង្គការទស្សនៈពិភពលោក ធ្វើជាតំណាងសំឡេងយុវជន និងកុមារនៅប្រទេសម៉ាឡេស៊ីដើម្បីនិយាយស្នើសុំបន្តមូលនិធិគាំទ្រពីម្ចាស់ជំនួយសម្រាប់កុមារកម្ពុជា ក៏ដូចជាកុមារទូទាំងពិភាពលោក។ ជាពិសេស ឱកាសចូលរួមប្រកួតនិយាយជាសាធារណៈ លើប្រធានបទ «សេនាដៃស្ដាំ» ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤​ ដោយទទួលបានមេដាយមាស។

យុវតី រ៉ាត់ យ៉ារ៉ូ ចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងការបង្កើតខ្សែភាពយន្តខ្លី ស្ដីពី «បញ្ហាអំពើហិង្សាលើកុមារ» នៅក្នុងកម្មវិធី JENESYS នៅប្រទេសជប៉ុន

ដោយឡែកសម្រាប់ការបែងចែកពេលវេលា យ៉ារ៉ូ និយាយថា ខ្លួនធ្វើការបែងចែកយ៉ាងឱ្យការសិក្សា និងការងារស្ម័គ្រចិត្តដើរទន្ទឹមគ្នា ហើយ​វាក៏ជាបញ្ហាប្រឈមក្នុងការធ្វើជាប្រធានក្រុមប្រឹក្សាយុវជន ប៉ុន្តែក្រោយបានធ្វើការងារនេះបន្តមក និងទទួលបានការបណ្ដុះបណ្ដាលពីអង្គការដៃគូ និងដំបូន្មានល្អៗពីលោកគ្រូ អ្នកគ្រូ នាយកសាលា ទើបអាចជួយឱ្យដោះស្រាយបញ្ហាទាំងនោះបាន ហើយទាំងការសិក្សា និងការងារស្ម័គ្រចិត្តក៏ដំណើរការទន្ទឹមគ្នាបានល្អ៕

បើតាមឯកសារការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ក្រុមប្រឹក្សាយុវជននិងកុមារ សម្រាប់បឋមសិក្សា ឆ្នាំ២០១៧ បង្ហាញថា ក្រុមប្រឹក្សាយុវជននិងកុមារ ជាផ្នែកមួយនៃការពន្លឿនការងាររបស់សាលារៀនមួយចំនួនដូចជាការសិក្សា ការងារបណ្ណាល័យ ការងារសង្គម ការងាររដ្ឋបាល ការងារហិរញ្ញវត្ថុ ការផ្សព្វផ្សាយ ការងារសិល្បៈ កីឡា វប្បធម៌ការងារសុខភាព អនាម័យ បរិស្ថាន បំណិនជីវិត និងក្លឹបសិក្សាតាមផ្ទះ និងភូមិ ព្រមទាំងជួយរួមចំណែកអភិវឌ្ឍន៍សាលារៀនជួយខ្លួនឯងផ្ទាល់ឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សាលារៀន និងសង្គមជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។