យូនីសេហ្វ ៖ អត្រាបំបៅកូនដោយទឹកដោះម្តាយ​ មានការថយចុះពី៧៤% មក៥០%

អង្គការយូនីសេហ្វ រួមជាមួយ​នឹង​អង្គការ​ទស្សនៈពិភពលោក កាលពីចុងសប្តាហ៍​កន្លងទៅនេះ បានបង្ហាញពី​របាយការណ៍ នៃការថយចុះអត្រាបំបៅកូនដោយទឹកដោះម្តាយ​នៅ​កម្ពុជា ដោយ​ក្នុងនោះ ការបំបៅកូនដោយទឹកដោះ​ម្តាយ​ភ្លាមៗក្រោយសម្រាល បានថយចុះពី៦៦% មក ៥៤% ខណៈការបំបៅកូនដោយទឹកដោះម្តាយតែមួយ​មុខជាអាហារសម្រាប់ទារកនៅក្នុងរយៈពេល​៦ខែដំបូង នៃជីវិត ថយចុះពី ៧៤% មក ៥០%។

អង្គការយូនីសេហ្វលើកឡើងថា លទ្ធផលនេះ គឺជាការគួរឱ្យ​បារម្ភ ត្បិតការបំបៅកូនដោយទឹកដោះម្តាយ គឺជាវិធីមួយ​ក្នុងចំណោម​វិធីដែល​មានប្រសិទ្ធភាពបំផុត ដើម្បី​ជួយ​ឱ្យ​កុមាររស់រាន និង​មានសុខភាពមាំមួន នៅពេល​ជីវិត​របស់ពួកគេបានចាប់ផ្តើម។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទឹកដោះម្តាយ គឺជាអំណោយដ៏ពិសិដ្ឋមួយ ដែលម្តាយអាចផ្តល់ឱ្យកូនរបស់ខ្លួន។ ទារកបៅទឹកដោះម្តាយ ច្រើនតែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរទប់ទល់នឹងជំងឺដែលបង្កការគំរាមកំហែងដល់ជីវិត និងអាចចម្រើនវ័យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពមាំមួន” ។ លោកបន្តថា “យើងត្រូវបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងនូវបរិយាកាសកាន់តែប្រសើរ ដើម្បីផ្តល់ឱ្យស្ត្រីជាម្តាយនូវចំណេះដឹង និងលទ្ធភាពបំបៅកូនដោយទឹកដោះម្តាយក្នុងគ្រប់កាលៈទេសៈទាំងអស់ ចាប់ពីពេលដែលកូនទើបសម្រាលនៅមណ្ឌលសុខភាព រហូតដល់ក្នុងគេហដ្ឋាន និងកន្លែងធ្វើការរបស់ម្តាយ។ តាមរយៈការធ្វើបែបនេះ កុមារគ្រប់រូបអាចលូតលាស់បានយ៉ាងល្អបំផុតនៅក្នុងជីវិត ហើយយើងបានកសាងគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន។”

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា (រូបភាព UNICEF Cambodia)

យ៉ាងណាក៏ដោយ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលបាននឹងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម។ “យើងក៏សូមលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទំាងអស់អនុវត្តតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីទីផ្សារផលិតផលសម្រាប់ទារក និងអាហារបំប៉នសម្រាប់​កុមារ​ និងចូលរួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។”

ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២២ រកឃើញថា កត្តាជាច្រើនដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយមានការថយចុះ មានដូចជា ការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលជំនួសទឹកដោះម្តាយ ដូចជា ម្សៅទឹកដោះគោទារកជាដើម កង្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយដែលមានច្រើនជាងម្សៅទឹកដោះគោទារក និងការគាំទ្រតិចតួចដល់ម្តាយដែលកំពុងបំបៅដោះកូន ពេលដែលពួកគេវិលចូលធ្វើការវិញជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...