ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជន ចូលវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០កន្លែង ។

ជំនាញបច្ចេកទេសដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការងារកំបោរ ១៥០នាក់, ការដំឡើងបណ្ដាញបំពង់ទឹក ១៥០នាក់, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៤៥០នាក់, ការថែទាំ និងជួសជុលរថយន្ត ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត១៥០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត១៥០នាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ១៥០នាក់, សេវាកម្មកុំព្យូទ័រ១៥០នាក់, សេវាកម្មរដ្ឋបាល១៥០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន១៥០, ធុរកិច្ចភេសជ្ជៈ១៥០នាក់, ការកែច្នៃបន្លែ និងផ្លែឈើ១៥០នាក់ សរុប២១០០នាក់។

វេនសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមានដូចជា៖

. ថ្ងៃច័ន្ទ ដល់ សុក្រ (ពេញម៉ោង)៖ ព្រឹក ម៉ោង០៧:៣០-១១:៣០, រសៀល៖ ១៤:០០ ដល់ ១៧:០០

. ថ្ងៃច័ន្ទ ដល់ សុក្រ(វេនយប់)៖ ម៉ោង ១៧:៣០ ដល់ ២០:៣០

. ថ្ងៃ សៅរ៍ និង ថ្ងៃអាទិត្យ(សិក្សា២ថ្ងៃពេញ)៖ ព្រឹក ម៉ោង០៧:៣០-១១:៣០, រសៀល៖ ១៤:០០ ដល់ ១៧:០០។

លក្ខខណ្ឌសម្រាប់បេក្ខជនចុះឈ្មោះចូលរៀន ជាយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារចំណាកស្រុក មានអាយុពី១៥ឆ្នាំឡើងទៅ មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ និងមានអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត។

បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា ការសិក្សាដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុងមួយខែ (សិក្សាពេញម៉ោង) ទទួលបានការផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ទទួលបានកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា លើសពីនេះទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងទទួលបានឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://scholarship.tvet.gov.kh/home ចាប់ពីថ្ងៃផ្សាយដំណឹងនេះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានេះបេក្ខជនក៏អាចទៅកាន់ទីតាំងគ្រឹះស្ថានផ្ទាល់ដែលមានទីតាំងនៅ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (ជាប់មន្ទីរកិច្ចការនារី) ឬអាចទំនាក់ទំនងទៅកាន់ ០៩៥ ៩៣៤ ៤៤៧ / ០៦៧ ៧៥០ ៥០៥ / ០១២​ ៣៩៦ ៩៥៦ / ០៩៣ ៨៣៦ ៨៨៣។ វគ្គសិក្សានឹងចាប់ផ្ដើមនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។