៣វិធីជំរុញកុមារឱ្យចាកចេញពីអេក្រង់គ្រឿងអេឡិចត្រូនិច

មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ សម្រាប់អ្នកអាណាព្យាបាល​ក្នុងសម័យឌីជីថល ក្នុងការទាញកូនកុំឱ្យប្រើប្រាស់អេក្រង់គ្រឿងអេឡិចត្រូនិចក្នុងបរិមាណដ៏លើសលប់ មិនថា ទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ជាដើម។ តែយ៉ាងណា បើតាមគេហទំព័រ wealthofgeeks គេបានបង្ហាញគន្លឹះបីចំណុចដើម្បីធ្វើឱ្យកុមារចាកចេញពីអេក្រង់គ្រឿងអេឡិចត្រូនិច និងផ្តោតលើការរស់នៅក្នុងពិភព នៃខ្លួនឯង។

១. កំណត់ពេលឱ្យជាក់លាក់ចំពោះឧបករណ៍នីមួយៗ ៖ មុននឹងប្រគល់គ្រឿងអេឡិចត្រូនិចទៅកាន់កុមារ អ្នក​អាណាព្យាបាលត្រូវមានសមត្ថភាពដឹងអំពីកម្រិតនៃការប្រើប្រាស់ឧបរណ៍ទាំងនោះ ដើម្បីបង្កើនភាពងាយស្រួលក្នុងការកំណត់រយៈពេលនៃការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ អ្នក​អាណាព្យាបាល ត្រូវមានការកំណត់ពេលឱ្យបានច្បាស់ និងដាក់វិន័យឱ្យហ្មត់ចត់ មុននឹងអនុញ្ញាតិឱ្យកុមារប្រើប្រាស់អេក្រង់ ដោយកំណត់ថា តើមួយថ្ងៃ ឬមួយសប្តាហ៍ កុមារអាចប្រើអេក្រង់បានប៉ុន្មានម៉ោងដែលមិនជះឥទ្ធិពលអាក្រក់ខ្លាំងទៅកាន់ខួរក្បាលក្មេងៗ ។ ចំពោះការកំណត់ គឺ មានទាំងគ្រឿងអេឡិចត្រូនិច និងកម្មវិធីដែលមាននៅក្នុងឧបករណ៍ទាំងនោះ។

២. លើកទឹចិត្តកុមារឱ្យមានសកម្មភាពនៅខាងក្រៅ ៖ បន្ទាប់ពីការកំណត់រយៈពេលនៃការប្រើប្រាស់អេក្រង់គ្រឿងអេឡិចត្រូនិចហើយ អ្វីដែលគួរអនុវត្តន៍បន្ទាប់ គឺលើកទឹកចិត្ត និងនាំកុមារឱ្យចេញទៅក្រៅ ឬកម្សាន្តនៅខាងក្រៅ ដើម្បីបង្កើនតុល្យភាពនៃការចំណាយពេលរបស់កុមារ។ បន្ស៉ាំ ឬនាំកុមារទៅកន្លែងដែលមានធម្មជាតិ ទៅលេងកីឡា និងសកម្មភាពផ្សេងៗទៀតស្ថិតក្នុងចំណាប់អារម្មណ៍របស់កុមារ ដែលសកម្មភាពទាំងនេះជាចំណែកជួយបង្កើនបទពិសោធន៍ល្អៗក្នុងវ័យកុមារភាព និងលើកកម្ពស់សុខភាពផ្លូវចិត្តទៅកាន់កុមារ។

៣. បង្ហាញភាពជាគំរូ ​៖ អ្នក​អាណាព្យាបាល ក៏ត្រូវបង្កើ​តនូវគំរូភាព តាមរយៈការបណ្តុះនូវបរិយាកាសដែលមានផាសុកភាព និងការកំណត់ពេលក្នុងការប្រើប្រាស់អេក្រង់គ្រឿងអេឡិចត្រូនិចចំពោះខ្លួនឯងដែរ។ ពីព្រោះជាទូទៅកុមារ រៀនតាមរយៈការសង្កេត ដូច្នេះការធ្វើជាគំរូភាព គឺជារបៀបណែនាំដ៏មានឥទ្ធិពលមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%